លោកជំទាវ​ម៉ែន​សំអន​ជំរុញ​អោយ​ក្រុមការងារ​និង​គណបក្ស​គ្រប់​ថ្នាក់​ត្រូវ​ជួយ​រក​វិធី​ដោះស្រាយ​ចុះ​ជាប់​ដល់​មូល​ដ្នា​ន​ជាមួយ​ប្រជា​ពល​រដ្ន​ក្នុងករណី​បន្ទាន់​នានា

0

ភ្នំពេញៈ ​លោកជំទាវ​ម៉ែន​សំអន​ប្រធាន​ក្រុមការងារ​គ​ណះ​ក​ម្មា​ធិ​ការ​កណ្តាល​ចុះជួយ​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​ជំរុញ​ដល់​ក្រុមការងារ​និង​គណបក្ស​គ្រប់​ថ្នាក់​ត្រូវ​ជួយ​រក​វិធី​ដោះស្រាយ​ដោយ​ចុះ​ជាប់​ដល់​មូល​ដ្នា​ន​ជាមួយ​ប្រជា​ពល​រដ្ន​ត្រៀម​ជួយ​ក្នុងករណី​បន្ទាន់​នានា​និង​អប់រំ​ប្រជា​ពល​រដ្ន​អោយ​ចេះ​ថែរក្សា​ទឹក​ទុកអោយ​បានល្អ​សំរាប់​ទុក​ប្រើប្រាស់​ក្នុង​រដូវ​រាំងស្ងួត​និង​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន​ចំពោះ​អគ្គីភ័យ​នានា​។​ការ​ថ្លែង​បែបនេះ​ក្នុងឱកាស​ដែល​លោកជំទាវ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូ​សរុប​ការងារ​អនុវត្ត​ភារកិច្ច​របស់​ក្រុមការងារ​គ​ណះ​ក​ម្មា​ធិ​ការ​កណ្តាល​ចុះជួយ​ខេត្តស្វាយរៀង​ដំណាក់កាល​ទី​6​លើក​ទី​9​និង​ទិសដៅ​ភារកិច្ច​សំខាន់ៗ​សំរាប់​អនុវត្ត​នៅ​ដំណាក់កាល​ទី​៦​កាល​ព្រឹក​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៦​នៅ​សាលប្រជុំ​គណបក្ស​ខេត្តស្វាយរៀង​ដែលមាន​សមាជិក​ចូលរួម​ជិត​១០០០​នាក់​។​លោកជំទាវ​មែន​សំអន​បាន​ប្រសាសន៍​លើកទ្បើង​ទៀតថា​គ្រប់ផ្នែក​គ្រប់​ថ្នាក់​រួមគ្នា​ធានា​ស្ថិរភាព​នយោបាយ​សន្តិសុខ​សណ្តាប់ធ្នាប់​សា​ធា​រណះ​ជាមួយ​កា​រក្សា​ម៉ាក្រូ​សេ​ដ្ន​កិច្ច​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ពិសេស​ជំរុញ​អោយបាន​ជោគជ័យ​កម្មវិធី​នយោបាយ​របស់​រាជ​រដ្នា​ភិ​បាល​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​បី​ធ្វើ​កំណែ​ទំ​ម្រុ​ង​សុ​ី​ជំរៅ​កាត់បន្ថយ​ភាព​អសកម្ម​របស់​មន្ត្រី​ដឹកនាំ​ទាំ​ស្ថាប​ន័​បក្ស ស្ថាប​ន័​រដ្ន ដោយ​អនុវត្ត​ទិស​ស្លោក​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល​។​ម្យា​៉​ង​វិញទៀត​ត្រូវ​ជំរុញ​ការធ្វើ​អត្ត​សញ្ញា​ប​ណ្ណ័​ស​ញ្ជិ​ត​ខ្មែរ​គំរូ​ថ្នី​ជូន​សមាជិក​គណបក្ស​ដើម្បី​ធានា​អោយ​សមាជិក​បក្ស​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​គ្រប់ៗ​រូប​។​នៅក្នុង​ឱកាស​នោះដែរ​លោកជំទាវ​ម៉ែន​សំអន​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ខិតខំ​ថែមទៀត​ក្នុងការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​របៀប​រៀបរយ​សា​ធា​រណះ​អនុវត្ត​អោយបាន​ភូមិ​ឃុំ​មាន​សុ​វិ​ត្ថ​ភាព​បន្ត​ជំរុញ​កសាង​ហេ​ដ្ថា​រចនា​សម្ព​ន្ធ័​រូបវន្ត័​ខិតខំ​ដោះស្រាយ​អោយបាន​ល្អ​នូវ​បាតុភាព​ផ្សេងៗ​ក្នុង​មូល​ដ្ថា​ន​ព្រមទាំង​ធ្វើយ៉ាងណា​អោយ​សមិទ្ធផល​នានា​ដែល​យើង​បាន​កសាង​ទាំងអស់​បាន​ដំណើរ​ការល្អ​គង់វង្ស​យូ​អង្វែង​។​

photo_2016-01-24_11-17-59 photo_2016-01-24_11-17-55 photo_2016-01-24_11-17-53 photo_2016-01-24_11-17-51 photo_2016-01-24_11-17-48 (2) photo_2016-01-24_11-17-45 photo_2016-01-24_11-17-42