រូបភាពវីដេអូ វីរុស MERS បង្កការព្រួយបារម្ភ យ៉ាងខ្លាំងដល់ពលរដ្ឋអារ៉ាប៊ីសាអ៊ូឌីតនៅ ពេលនេះពលរដ្ឋចង់ឱ្យមានតុល្យភាព ក្នុងការផ្ដល់ព័ត៌មានឱ្យបានពិតប្រាកដ ស្ដីពីការរីករាលដាលនៃជំងឺវីរុសនេះ ខណៈដែលពិធីបុណ្យរ៉ាម៉ាដាន់កំពុងតែ ខិតចូលមកកៀក ។ វីរុស MERS ត្រូវបានគេរកឃើញ កាលពីពីរឆ្នាំមុននៅអារ៉ាប៊ីសាអ៊ូឌីត ។
ប្រភេទវីរុសនេះអាចមានប្រភពពីសត្វ ពាហនៈដែលមានសភាពគ្រោះថ្នាក់យ៉ាង ខ្លាំងដល់អាយុជីវិតមនុស្ស នៅពេល ដែលវារាលដាលឆ្លងដល់មនុស្ស។ ពេល នេះក្រុមវេជ្ជសាស្ដ្រមិនទាន់រកឃើញ ឱសថព្យាបាលឬបង្ការវីរុសខាងលើ នៅឡើយ ។ អ្នកនាំពាក្យអង្គការសុខភាពពិភព លោកបានឱ្យដឹងថា ចំនួនពលរដ្ឋដែល ឆ្លងវិរុស MERS នៅអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម និងប្រទេសមួយចំនួន ទៀតបានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ដល់មហាជន ។
ពលរដ្ឋជាច្រើនបាន ចោទសួរថា តើវីរុសទាំងនោះវាបាន វិវឌ្ឍន៍ប្រែប្រួលបែបណា ហើយគំរាម កំហែងអាយុជីវិតបែបណា ។ ទាំងនោះ ជាប្រធានបទដ៏សំខាន់ដែលអង្គការសុខ ភាពពិភពលោកបានលើកមកពិភាក្សា។ នៅពេលនេះ ក្រុមឯកទេសរបស់អង្គ ការសុខភាពពិភពលោកបានធ្វើទស្សន កិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីត្រួតពិនិត្យស្ថានភាពវីរុសនេះ ។ ពលរដ្ឋជាង២៥ភាគរយក្នុងចំណោម ៤៨០នាក់ដែលគេសន្និដ្ឋានថា បានផ្ទុក វីរុសMERS មានអាការរលាកផ្លូវដក ដង្ហើម ក្ដៅរងារ រលាកទងសួតជាដើម។
អង្គការសុខភាពពិភពលោកបាន អំពាវនាវដល់ប្រជាពលរដ្ឋចៀសឱ្យឆ្ងាយ ពីសត្វអូដ្ឋ ហើយប្រុងប្រយ័ត្ននៅត្រង់ កន្លែងដែលមានសត្វអូដ្ឋបានឆ្លងកាត់ ។ ពលរដ្ឋអារ៉ាប៊ីសាអ៊ូឌីតចង់ឱ្យរដ្ឋាភិបាល ផ្ដល់ព័ត៌មានលំអិតស្ដីពីការរាលដាល ជំងឺMERS ដោយសារនៅក្នុងខែកក្កដា ខាងមុខ ការឆ្លងរាលដាលជំងឺនេះកាន់តែ ខ្លាំងឡើង ដោយពលរដ្ឋអ្នកកាន់សាសនា អ៊ិស្លាមនៅជុំវិញពិភពលោកប្រារឰពិធី បុណ្យរ៉ាម៉ាដាន់រយៈពេល១ខែ 9។