នាយករដ្ឋមន្ដ្រីបណ្ដោះអាសន្នថៃ កាលពីថ្ងៃទី១២ ខែឧសភា បានសម្ដែង ក្ដីសង្ឃឹមថា ការបោះឆ្នោតកាលពី ខែ កុម្ភៈ ហើយត្រូវប្រកាសចាត់ទុកជាមិន បានការនោះនឹងចាប់ផ្ដើមជាថ្មីក្នុងពេល មិនយូរទៀតទេ ហើយថាក្រុមប្រឆាំង នឹងគ្មានឱកាសចូលដល់សភាដើម្បី ប្រឆាំងនាយករដ្ឋមន្ដ្រីដែលទើបប្ដូរ ផ្លាស់នេះឡើយ ។
លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ដ្រីនៃរដ្ឋាភិបាលចាំផ្ទះដែល ទើបត្រូវបានបណ្ដេញចេញនៅតែស្ថិត នៅក្នុងការិល័យរបស់លោកស្រីដដែល បន្ទាប់ពីសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញដែលបញ្ជាឱ្យលោកស្រី និងរដ្ឋមន្ដ្រី៩រូបផ្សេងទៀតចុះចេញពីអំណាច កាលពីសបា្ដហ៍មុនក្រោមបទរំលោភ អំណាច ។ ពេលវេលាជាង៦ខែចុងក្រោយនេះ អំពើហិង្សានយោបាយក្នុងទីក្រុងបាងកក បានកើតឡើងសាជាថ្មីម្ដងទៀត បន្ទាប់ពី ជិត៣ទសវត្សរ៍ក្នុងការតស៊ូរវាងអតីត នាយករដ្ឋមន្ដ្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បងប្រុស លោកស្រីយីងឡាក់ ដែលត្រូវ យោធាធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០០៦ នឹងក្រុមស្និទ្ធរាជវង្សានុវង្ស ។
នៅមុនពេលបង្ខំឱ្យចុះចេញពីតំណែង លោកស្រីយីងឡាក់ បានយល់ព្រមជា មួយគណៈកម្មាធិការរៀបចំការបោះ ឆ្នោតដោយកំណត់យកថ្ងៃទី២០ ខែកក្កដា ជាថ្ងៃបោះឆ្នោតឡើងវិញ បើទោះបីកាល បរិច្ឆេទនេះនៅមិនទាន់សម្រេចបែប ណាពីព្រះមហាក្សត្រក៏ដោយ។
នាយក រដ្ឋមន្ដ្រីស្ដីទីលោកNiwatthamrong Boonsongphaisan បានថ្លែងជាមួយ ប្រព័ន្ធផ្សព្វផ្សាយបរទេសថា នៅថ្ងៃពុធ សបា្ដហ៍នេះ រដ្ឋាភិបាលនឹងជួបជាមួយ គណៈកម្មាធិការរៀបចំការបោះឆ្នោត ម្ដងទៀតដើម្បីពិភាក្សាពីបញ្ហានេះ។ លោកថ្លែងថា «យើងសង្ឃឹមមុតមាំថា នឹងមានការបោះឆ្នោតឆាប់ៗនេះ ប៉ុន្ដែ ការបោះឆ្នោតអាចនឹងមិនប្រព្រឹត្ដទៅ បានអាស្រ័យទៅលើការពិភាក្សា ។
ខ្ញុំ មិនធានាការបោះឆ្នោតប្រព្រឹត្ដទៅ ដោយជោគជ័យនោះទេ ប៉ុន្ដែខ្ញុំមាន សង្ឃឹមថាអាចកើតឡើងភាគច្រើន»។ ក្រុមប្រឆាំងដែលមានចេតនាទាមទារ ឱ្យដកលោកស្រីយីងឡាក់ ដោយពួកគេ គិតថា ជាអ្នកស្ថិតក្រោមបញ្ជាបង ប្រុសរបស់លោកស្រីនោះបានអុកឡុក ការបោះឆ្នោតកាលពីខែកុម្ភៈ ហើយ ក្រោយមកបន្ដិច តុលាការធម្មនុញ្ញបាន ប្រកាសទុកជាមិនបានការលទ្ធផលបោះ ឆ្នោតនោះ ។