ខេត្តមណ្ឌលគិរីៈទីតាំងដី ផ្ទះមួយកន្លែងដែលគ្រួសារមួយបានរស់នៅក្បែរទំនប់លើស្ថិតនៅភូមិដោះក្រមុំសង្កាត់ សុខដុមក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីតាំងពីឆ្នាំ2001រហូតមកទល់ពេលនេះត្រូវបានក្រុមអាជ្ញាធ័រខេត្តនិងក្រុងធ្វើការរារាំងមិនឱ្យពួកគាត់សាងសង់ផ្ទះសង់អំពីឈើនោះឡើយ។
លោក នូ សារ៉េនភេទប្រុសអាយុ48ឆ្នាំជនជាតិខ្មែរនិងប្រពន្ធឈ្មោះ ស៊ឹម យ៉ុនអាយុ45ឆ្នាំបានរៀបរាប់ប្រាប់ថាៈកាលពីឆ្នាំ2001គាត់បានមករស់នៅលើទីតាំងដីដែលមានទំហ៊ំ44×20(ប្រភេទដីចំណិតត្រសក់)ក្បែរទំនប់លើ ក្នុងភូមិដោះក្រមុំ សង្កាត់សុខដុមក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ពួកគាត់រស់ទីនេះមិនផលប៉ះពាល់អ្វីនោះឡើយ គឺរស់នៅដូចគ្រួសារ
ដទៃទៀតជាច្រើនដែលបានមករស់នៅជុំវិញទំនប់លើនិងទំនប់ក្រោមក្នុងក្រុងសែនមនោរម្យនេះ។គាត់បានបន្តទៀតថានៅក្នុងឆ្នាំ2008មានក្រុមគណៈកម្មការរបស់សាលាខេត្ត និងឃុំបានចុះមកវាស់វែងដើម្បីធ្វើការកំណត់ព្រំក្នុងនោះគណៈកម្មការខេត្តបានសម្រេចពួកគាត់មានសឹទ្ធរស់នៅលើដីនេះ រហូតមកដល់ឆ្នាំ2014សាលាសង្កាត់សុខដុមបានចេញលិខិតទទួលស្គាល់និងបញ្ជាក់ជាលាយលាក់អក្សរទៀតផង តែពេលនេះនៅក្នុងឆ្នាំ2015និងឆ្នាំ2016នេះនៅពេលដែលផ្ទះរបស់ចាស់បាក់បែកទ្រុឌទ្រោមខ្លាំងពេកគាត់ក៍ចាប់ផ្តើមសាងសង់ផ្ទះសង់អំពីឈើតែត្រូវបានសាលាក្រុងមានទាំងកងកំលាំងសមត្ថកិច្ចមកធ្វើការរារាំងមិនឱ្យគ្រួសារគាត់ធ្វើការសាងសង់នោះឡើយគេថាដីនេះជាដីចំណីរបស់បឹងទំនប់លើទៅវិញ ។
សូមជម្រាបថាគ្រួសារលោក នូ សារ៉េន បានលើកឡើងថាបច្ចុប្បន្ននេះដីនៅទីតាំងជុំវិញបឹងទំនប់ក្រោមនិងបឹងទំនប់លើកំពុងត្រូវបានគ្រួសារអ្នកមានអំណាចនៅក្នុងខេត្តនេះជាច្រើនគ្រួសារនាំគ្នាមកចាក់ដីបង្ហៀរចូលទៅប៉ះពាល់ផ្ទៃដីបឹងបុរាណ្យទាំងពីរនេះឱ្យកាន់តែរួមតូចទៅៗសង់វីឡា ផ្ទះថ្មស្កឹមស្កៃគ្មានក្រុមអាជ្ញាធ័រណាហ៊ានទៅរខាននោះឡើយ ដោយឡែកគ្រួសារគាត់មួយគ្រួសារនេះ បើទោះបីក្រុមគណៈកម្មការខេត្តក្នុងឆ្នាំ2008បានធ្វើការសម្រេចឱ្យគាត់រស់នៅហើយនោះ តែមកដល់ពេលនេះត្រូវបានគេធ្វើការរារាំងមិនឱ្យសាងសង់ទៅវិញ។គ្រួសារលោកនូ សារ៉េនបានធ្វើការសំណូមពរដល់អាជ្ញាធរ័ខេត្តក្រុង ជាពិសេសសូមមេត្តាសម្តេចតេជោ ហ៊ុន សែន និងលោកជុំទាវកិត្តិព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានីហ៊ុនសែនសូមលោកជួយដោះ
ស្រាយដល់គ្រួសារខ្ញុំបាទដោយក្តីអនុគ្រោះផងដើម្បីខ្ញុំបាទនាងខ្ញុំបានសាងសង់ផ្ទះសំរាប់ស្នាក់អាស្រ័យដូចគ្រួសារគេម្យ៉ាងវិញទៀតគ្រួសារខ្ញុំបាទនាងខ្ញុំសព្វថ្ងៃកំពុងមានជុំងឺប្រចាំកាយជាច្រើនដូចជាៈផ្សិតក្នុងខួរក្បាល រលាកស្រោមខួរក្បាលទឹកដក់ក្រោមសួត កូនកណ្តុរក្នុងពោះវៀន ជំងឺជាច្រើនមុខនេះអាចរង់ចាំតែស្លាប់ប៉ុណ្ណោះ។
លោកឡុង វិបុលអភិបាលក្រុង
សែនមនោរម្យបានថ្លែងប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី27.01.2016នេះថាក្រុមការក្រុងបានធ្វើការហាមឃាត់សំណង់នោះមែនដោយលោកអភិបាលក្រុងប្រាប់ថាដីនេះជាដីចំណីបឹងទំនប់លើរបស់រដ្ឋដែលកាលពីមុនគ្រួសារនេះបាន
មកសុំរដ្ឋរស់នៅ ដោយសារតែការចង់បានស្រាប់តែគ្រួសារមួយនេះលែងចេញពីទីនេះតែម្តង គាត់បានបន្តថាលោកនូ សារ៉េន គាត់ក៍ជាមន្ត្រីរាជការមួយរូបដែរមុននិងសាងសង់មិនគួរគាត់លួចសាងសង់នោះទេបើមានឯកសារដីធ្លីនេះគួរគាត់ស្នើរសុំគោលការទៅជុំនាញដើម្បីបំពេញបែបបទដើម្បីសាងសង់លំនៅដ្ឋាននេះទើបត្រឹមត្រូវ។លោក ស្វាយ សំអ៊ាងអភិបាល
រងខេត្តមណ្ឌលគិរីបានថ្លែងប្រាប់ថា គ្រួសារមួយនេះកាលពីមុនគឺបានមកសុំដីទីតាំងនេះរស់នៅមែនតែដល់ពេលរស់នៅយូរឆ្នាំទៅស្រាប់តែដេញលែងចេញលោកថាទាំងនេះវាក៍ជាការលោភលន់របស់មនុស្សតែលោកពុំបានបញ្ជាក់ថាកាលពីពេលគាត់មកសុំរស់នៅដីទីនេះកាលនោះថាបានធ្វើជាលាយលាក់អក្សរជាមួយអាជ្ញាធ័រឬយ៉ាងណានោះដែរ៕
ដោយ មន ម៉ារ៉េត




































