កំពង់ស្ពឺ=ថ្ងៃទី28 ខែមករា ឆ្នាំ 2016វេលា ម៉ោង16:35 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ជិៈបុកគោយន្តពីក្រោយ នៅលើផ្លូវជាតិលេខ 44 ចន្លោះគីឡូម៉ែត្រលេខ89~90 ត្រង់ចំណុចមុខមណ្ឌលសុខភាពអមលាំង ភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ។
1-ឈ្មោះ ប៊ុន តឺម ភេទប្រុស អាយុ 25ឆ្នាំ នៅភូមិដូនទិព្វ( ក្រុមភ្នំបាត )ឃុំប្រាំបីមុម ស្រុកថ្ពង ( គោយន្តមុខ )2- ឈ្មោះសុង សេម ភេទប្រុស អាយុ32 នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ( គោយន្តក្រោយ ) ទាំង 2នាក់ កាន់ដៃចង្កូតបើកគោយន្តកន្ត្រៃ ខូចសណ្ដោងគ្នា ធ្វើ
ដំណើរពីលិចទៅកើតដល់ចំណុចកើតហេតុខាងលើមានម៉ូតូ ១គ្រឿង ម៉ាកណិចពណ៌ខ្មៅ គ្មានស្លាកលេខបើកបរដោយឈ្មោះ ម៉ឹង ម៉ុង ភេទប្រុស អាយុ 22ឆ្នាំ នៅភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង របួសធ្ងន់ ឈើមុតដោតជាប់ពោះ ។2-ឈ្មោះគីម ឆៃយ៉ា ភេទប្រុស អាយុ 19 ឆ្នាំ នៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង អ្នកជិៈខាងក្រោយ របួសធ្ងន់បើកបរស្របទិសគ្នា មកដល់ចំណុចខាងលើដោយសារគោយន្តគ្មានចំណាំងផ្លាត បណ្តាលឲ្យអ្នកបើកម៉ូតូ បុកតែម្តងទៅ ។ពេលបុករួច អ្នកបើកគោយន្តទាំង 2នាក់ បន្ថែមល្បឿនយ៉ាងលឿនទៅមុខ ដើម្បីរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបានទាន់ពេលវេលា ជនរងគ្រោះទាំង 2នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកឧដុង្គ តាមរថយន្តសាមុយភ្លាមៗ ។ចំពោះវត្ថុតាងម៉ូតូខូចស្រាល និងគោយន្តបានយមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនិតិវិធី ។




































