កងរាជអាវុធហត្ថ​បាន​បញ្ជូន​ជនសង្ស័យ​១​នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

0

​ខេត្តបន្ទាយមានជ័យៈ ​នៅ​ម៉ោង​១១​យប់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ កំលាំង​ស្នាក់ការ​៥៦៨​នៃ​បញ្ជា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចំនួន​៤​នាក់​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ស សុភ​ក្ត្រា ប្រ​បា​ធាន​ស្នាក់ការ​បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ចំណុច​ចំណត​រថភ្លើង រ៉ា​ចាស់ ក្នុងភូមិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​កំពុង​លក់​គ្រឿងញៀន​បាន​ម្នាក់​និង​ដកហូត​វត្ថុតាង​ម៉ា​ទឹកកក​១​កញ្ចប់​តូច​និង​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​១១​គ្រាប់​ចាប់​បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើការ​សាកសួរ​។
​លោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួល​លើ​ការងារ​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ សុខ ហួរ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​មិត្ត ភាព សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។
​លោក ស ប៊ុន​សឿង បានបញ្ជាក់​ទៀតថា​បើតាម​ចំលើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឆ្លើយ​សារភាព​នៅមុខ​អាវុធហត្ថ​ថា​គ្រឿងញៀន​ទាំងអស់នេះ​ជា​របស់ខ្លួន​ពិតប្រាកដ​មែន​ដោយ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​លីន ភេទ​ស្រី​អាយុ​ប្រហែល​២៧​ឆ្នាំ ដើម្បី​យកមកប្រើ​ប្រាស់​ជាមួយ​មិត្ត​ភ័​ក្រ​។ លោក​បាន​បញ្ជាក់ទៀតថា​ដោយបាន​ចំលើយសារភាព ជនសង្ស័យ​ត្រូវបាន​កំលាំង​អាវុធ​ហ​ត្ក​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕​

ដោយ​:​ឃិន គ​ន្ធា​

photo_2016-01-29_17-19-23 photo_2016-01-29_17-19-20 photo_2016-01-29_17-12-17