សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​រកឃើញ​ឈើមូល​មិន​ប្រក្រតី​ជាង​១,០០០​ម៉ែត្រគូប ក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន គ្រប់គ្រង​ដោយ​ឧកញ៉ា តុ​ប វី​យ៉ា​ដា មេការ​ឧកញ៉ា​ទ្រី ភាព​

0

​ ​
(​មណ្ឌលគិរី​)៖ ប្រភពព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​ទ​ប់​ស្កាត់​បទល្មើស​ព្រៃឈើ គិត​មកដល់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦​នេះ មន្ត្រី​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន របស់​គណៈកម្មការ​ចម្រុះ​ថ្នាក់ជាតិ ទប់ស្កាត់​បទល្មើស​ព្រៃឈើ មិន​ឲ្យ​នាំចេញ​យកទៅលក់​នៅ​ប្រទេស​វៀតណាម បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ដល់​ក្រុមហ៊ុន យូ​នី​ហ្គ្រី​ន ដែលមាន​ទីតាំង​នៅក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​ដែល​តាម​ព័ត៌មាន​ក្រុមហ៊ុន​ដីព្រៃ​សម្បទាន​យូ​នី​ហ្គ្រី​ន​នេះ គ្រប់គ្រង​ដោយ​ឧកញ៉ា តុ​ប វី​យ៉ា​ដា ដែល​គេ​ស្គាល់​ថា ជា​មេ​ការបស់​ឧកញ៉ា ទ្រី​ភាព ឈ្មួញ​រកស៊ី​មានបាន​ឡើង​ធ្វើជា​សេដ្ឋី រហូតដល់​សព្វថ្ងៃ​គឺ​ដោយសារ​ការកាប់​ឈើ​គ្រញូង ឈើ​ប្រណីត លក់​ចង់​ពាយ​ព្រៃ​នៅ​ស្រុក​ខ្មែរ​។​
​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា តាម​ការប៉ាន់ស្មាន​នៅក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​នេះ គេ​បាន​រកឃើញ​ឈើ​ប្រណីត និង​ឈើ​លេខ​១ ប្រមាណ​ជាង ១,០០០​ម៉ែត្រគូប និង​ឈើ​ផ្សេងៗ​ទៀត​ដែល​ម្ចាស់​បោះបង់ចោល​ជាង ៧០​កំណាត់ ត្រូវបាន​គេ​លាក់ទុក​នៅក្បែរ​ទីស្នាក់ការ​ដី​ក្រុមហ៊ុន​។​photo_2016-01-30_08-33-17
​មន្ត្រី​សមត្ថកិច្ច​ដែល​ចុះ​ទៅដល់​គោលដៅ​បាន​អះអាងថា ឈើ​ដែល​រកឃើញ​ខាងលើនេះ​គឺ​ស្ថិតនៅ​ភូមិសាស្ត្រ ឃុំរ​យ៉​មាន​ជាង ៥០០​ម៉ែត្រគូប ដោយមាន​វាយ​ត្រា​មេព្រៃ​ភាគច្រើន មានន័យថា ជា​ឈើ​មានច្បាប់​បង់ពន្ធ​ហើយ និង​ជាច្រើន​ទៀត​គេ​រកឃើញ​នៅក្នុង​ឃ្លាំង​ក្រុមហ៊ុន មាន​ទីតាំងនៅ​ភូមិ​ក្រោល ឃុំ​ស្រែ​សង្គម មាន​ចម្ងាយ​ពី​ក្រុមហ៊ុន​ប្រមាណ​ជាង ៣០​គីឡូម៉ែត្រ ជា​ឈើ​អារច្រៀក​រួច​។ ក្នុងនោះ​ក្រៅពី​ឈើ​មានច្បាប់​ខាងលើ គេ​ដឹងថា​មាន​ឈើ​ជាង ៥០០​ម៉ែត្រគូប​ទៀត ជា​ប្រភេទ​ឈើមូល​អត់​ច្បាប់ ត្រូវបាន​គេ​បន្លំ​ដាក់​ជាមួយ​ឈើ​មានច្បាប់ ដែល​ភាគច្រើន​ជា​ឈើ​ប្រណីត​មានមុខ​កាត់​ធំៗ​។​
​ប្រភពព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​តូចតាច​នៅ​ខេត្តមណ្ឌលគិរី ដែល​កន្លងមក​មិន​ហ៊ាន​ហើបមាត់ ទោះជា​ដឹង​ពី​វិនាសកម្ម​បទល្មើស​ព្រៃឈើ​មាន​ទ្រង់ទ្រាយ​ធំ​យ៉ាងណាក៏ដោយ​នោះ ពេលនេះ​បាន​ធ្លោយមាត់​ប្រាប់​ក្នុង​ខណ្ឌ​សំ​ុ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ ថា តាមពិត​រឿង​ក្រុមហ៊ុន​ព្រៃ​សម្បទាន​សេដ្ឋកិច្ច នៅ​ខេត្តមណ្ឌលគិរី និង​នៅ​ខេត្ត​ផ្សេងទៀតៗ​ដែល​ពពួក​ឈ្មួញ​ទុច្ចរិត​រកស៊ី​ដេញថ្លៃ​យក​នោះ វា​គ្រាន់តែ​ជា​ឡប់ឡែ​ដើម្បី​បិទបាំង​បទល្មើស​កាប់​ឈើ​តែប៉ុណ្ណោះ​។ photo_2016-01-30_08-33-15មាន​ក្រុមហ៊ុន​តិច​បំផុត​ដែល​ក្រោយ​ដេញថ្លៃ​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​យកទៅ​អភិវឌ្ឍ​តាម​ផែនការ ក្រៅពីនោះ​គឺ​គេ​ឃុបឃិត​គ្នា​ដេញថ្លៃ​ដើម្បី​តែ​កាប់​ឈើ​លក់​ប៉ុណ្ណោះ ហើយ​ឈើ​នៅលើ​ដី​នោះ​ក៏​មិនមាន​នោះទេ តែ​គេ​បាន​លេស​នេះ ដើម្បី​កាប់​ព្រៃ​ពី​កន្លែង​ផ្សេង​ដូចជា កាប់​ចេញពី​ព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ជាដើម រួចហើយ​ដឹក​ចូល​បន្លំ​ធ្វើ​ឈើ​កាប់ នៅក្នុង​ដី​ក្រុមហ៊ុន​ដើម្បី​សុំច្បាប់​ដឹក ចេញ​យកទៅ​កែច្នៃ​តែ​ក្រោយពី​បាន​ច្បាប់​ដឹកជញ្ជូន​ហើយ គឺ​គេ​មិនបាន​ដឹកយក​ទៅ​កែច្នៃ​ដូច​អ្វីដែល​រដ្ឋាភិបាល​ចង់បា​ន​នោះទេ គឺ​គេ​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តែម្ដង ហើយ​ច្បាប់​ដឹកឈើ​មាន​១០០​ម៉ែត្រគូប តែ​គេ​ដឹកឈើ​ជាង​កន្លះ​ឆ្នាំ​មិនទាន់​អស់​ឈើ​មាននៅ​ក្នុង​ច្បាប់ ១០០​ម៉ែត្រគូប​នោះ​ផង​។ ដោយឡែក​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន​នេះ​ក៏​ដូចគ្នា តាមពិត​នៅក្នុង​បរិវេណ​ដី​ក្រុមហ៊ុន យ៉ាងច្រើន​មានតែ​ឈើ​អុស ឈើ​លេខ​២ ហៅ​ឈើក្រហម​តែប៉ុណ្ណោះ​។​
​ប៉ុន្តែ​គេ​ហ៊ាន​រត់​ការយក​ដីព្រៃ​សម្បទាន​នេះ គឺ​ដោយសារតែ​នៅជាប់​នឹង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ទើប​គេ​ទិញយក​ដើម្បី​ងាយ​ចូល​កាប់​ឈើ​ប្រណីត​ឈើ​លេខ​១ ពី​ដែនជម្រកសត្វព្រៃ​តែប៉ុណ្ណោះ​។ ក្នុង​នោះគេ​បង្ហើប​ឲ្យ​ដឹង​ទៀតថា តាមពិត​ឈើ​ដែលមាន​វ៉ៃ​ត្រា​របស់​មេព្រៃ​បញ្ជាក់ថា ឈើ​បង់ពន្ធ​ហើយ​នោះ​ពិតជា​ឈើ​មានច្បាប់​មែន តែ​ឈើ​មានច្បាប់​នេះ​គេ​មិនបាន​ដឹក​ទៅ​លក់ ឬ​កែច្នៃ​នោះទេ គឺ​គេ​ទុកចោល​នៅក្នុង​ក្រុមហ៊ុន​បំភ័ន្ត​ភ្នែក​ថ្នាក់លើ និង​មហាជន ឯ​ឈើ​ល្មើសច្បាប់​ក្រោយ​កាប់​ហើយ គេ​ដឹក​ចេញ​យកទៅលក់​រាប់​ខែ​រាប់​ឆ្នាំ​មកហើយ​មិនចេះ​អស់​នោះទេ​។​
​លុះ​ពេល​ថ្នាក់លើ​ចុះ​ត្រួតពិនិត្យ គឺ​ឃើញ​សុទ្ធតែ​ឈើ​មានច្បាប់​ស្រួល​មិន​ស្រួល​ថ្នាក់លើ អត់​ដឹង​រឿង​លួច​សរសើរ​ថា ក្រុមហ៊ុន​ត្រឹមត្រូវ​ទៀត​។ ចំណែក​ឧកញ៉ា តុ​ប វី​យ៉ា​ដា ដែល​គេ​ស្គាល់​ថា ជា​មេការ​កាន់កាប់​ខាង​ឈើ​នេះ ពីមុន​មើល​ការ​ឲ្យ​ឧកញ៉ា ទ្រី ភាព នៅឯ​ខេត្តស្ទឹងត្រែង​ឯណោះ ព្រោះ​ខ្លួន​មាន​តួនាទី​ជា​យោធា​នៅ​ភូមិភាគ​១​ស្រាប់​។​
​ឥឡូវ​ទំនង​នៅ​ខេត្តស្ទឹងត្រែង​ស្បើយ​ឈើ​កាប់ និង​ដឹកជញ្ជូន​ហើយ​មើលទៅ ទើប​គេ​បញ្ជូន​អោយទៅ​ធ្វើ​មេការ​នៅ​ខេត្តមណ្ឌលគិរី​វិញ​បែបនេះ​៕​