​ចោរលួច​គាស់​ផ្ទះ​យក​ម៉ូតូ មិនបាន​សម្រេច ត្រូវបាន​ ​ប្រជា​ការពារ សង្កាត់ និង ប៉ុស្ដិ៍​ឫស្សីកែវ​ឃាត់ខ្លួន​២​នាក់​

0

​​ភ្នំពេញ​៖​ចោរលួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ត្រូវបាន​កម្លាំង​ប្រជា​ការពារ​សង្កាត់​ឫស្សីកែវ​សហការ​ណ៍​និង​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ឫស្សីកែវ​ឃាត់ខ្លួន​ជន​ត្រូវ​ជាប់​សង្ស័យ​២​នាក់​ក្រោយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពីរ​ផ្ទះ​ជនរងគ្រោះ​ដើម្បី​យកមក​ធ្វើការ​សាកសួរ​នៅវេលា​ម៉ោង​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ទ​ថ្ងៃទី​៣១ ខែ មករា ឆ្នាំ ២០១៦ ចំណុច​ផ្លូវ​បេតុង ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌឫស្សីកែវ ។​

​នាយប៉ុស្ដិ៍​ឫស្សីកែវ លោក តូច គឹម​សុង បានបញ្ជាក់​ថា​ឋ​ជន​ត្រូវ​ចាប់ខ្លួន​១ ឈ្មោះ​ហុក មាន ហៅ​មាន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ២​ឈ្មោះ​ឃឿន ចាន់​មករា ហៅ​ឌួ​ស ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ជនសង្ស័យ​ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​មាត់ទន្លេ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​រីឯ​ជនរងគ្រោះ​ឈ្មោះ​ង្វៀង យ៊ាំ ហាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម មាន​មុខរបរ​ជាជាង​ជួសជុល​រថយន្ដ ទីលំនៅ​ផ្ទះជួល ផ្លូវ​បេតុង ក្រុមទី​៧ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​និង​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ឆា​លី ព​ណ៍ស គ្មាន​ស្លាក​លេខ ។​លោកនាយ​ប៉ុស្ដិ៍​ឫស្សីកែវ​បាន​បន្តថា ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពីរ​ជនរងគ្រោះ​កម្លាំង​ប្រជា​ការពារ​សហការ​ណ៍​និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ​បាន​បន្ត​ស្រាវជ្រាវ​យាមល្បាត​នា​រាត្រី​យប់​ក៍បាន​ប្រទះឃើញ​ជន​ទាំងនោះ​គួរ​ឲ្យ​សង្ស័យ​ក៍​ឃាត់ខ្លួន​ភ្លាមៗ​ដើម្បី​យកមក​ធ្វើការ​សាកសួរ​ទើប​ដឹងថា​ជន​ត្រូវ​ជាប់​សង្ស័យ​ទាំង​២​នាក់​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​ជនរងគ្រោះ​លួច​ម៉ូតូ​និង​ត្រៀម​ជិះ​រត់គេចខ្លួន​។​​បច្ចុប្បន្ន​ជន​ត្រូវ​ជាប់​សង្ស័យ​អំពើរ​លួច​ទាំង​២​នាក់​បាននិងកំពុង​សួរនាំ​ព្រមទាំង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដោយឡែក​ក្រោយ​ធ្វើការ​ស្រាវជ្រាវ​ម៉ូតូ​ឆា​លី​១​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​ផងដែរ ៕

photo_2016-02-01_13-46-08 photo_2016-02-01_13-46-06