ជិះម៉ូតូបុកគោយន្តកន្ត្រៃ ដឹកដំឡូមីគ្រាមយកទៅលក់ រងរបួសធ្ងន់ស្រាល៣នាក់.

0

ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១៨និង៤៥នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយរវាងម៉ូតូបុកគោយន្តកន្ត្រៃ ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់និងស្រាលចំនួន៣នាក់ នៅលើផ្លូវRp174ចំណុច ភូមិឈើទាលជ្រុំ ឃុំអូរស្វសយ ស្រុកត្រពាំងIMG_0934ប្រាសាទ ខេត្តឧត្តរមានជ័យ។លោកវរសេនីយ៍ទោ អិន កាយ អធិការគរបាលស្រុក បានឲ្យដឹងថា អ្នករងរបួស៣នាក់នោះ-១ឈ្មោះសុំ សារ៉ូន ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាអ្នកបើកម៉ូតូហុងដាទ្រីម២០១៤ពណ៍ខ្មៅ ផ្លាកលេខកំពង់ចាម១K៦៤.៤៤.នាក់រួមដំណើរ២នាក់-១ឈ្មោះយ៉ុត វ៉ាន់ ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា-២ឈ្មោះរឹត ប៊ុន ធឿន ភេទប្រុសអាយុ២៤ឆ្នាំរស់នៅដូចគ្នាខាងលើ។លោកវរសេនីយ៍ទោ អិន កាយ អធិការនគរបាលស្រុក បានបន្តទៀតថា អ្នករងគ្រោះថ្នាក់ទាំង៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក.រីឯម្ចាស់គោយន្តឈ្មោះគីន ដា ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅ ភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ.មូលហេតុមកពីគោយន្ត បើកបរអត់ដាក់ចំណាំងផ្លាតពីក្រោយ សំគាល់នៅពេលយប់ បច្ចុប្បន្ន ចំណែកម៉ូតូនិងគោយន្តកន្ត្រៃ ត្រូវបានកំលាំងជំនាញយកទៅ រក្សាទុកនៅអធិកាIMG_0934 IMG_0933 IMG_0932រដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕