ជិះម៉ូតូលឿនគេចពីរថយន្តCRVជ្រុលបុកជាមួយរថយន្តតាក់ស៊ីបណ្តាលអោយបុរសម្នាក់របួសបែកមុខមាត់(ធ្ងន់)

0

ភ្នំពេញ​ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីរូបគេបានជិះម៉ូតូលឿនគេចពីរថយន្តCRVមួយគ្រឿងហើយជ្រុលទៅបុកជាមួយរថយន្តតាក់ស៊ីក្រហមខណះដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្តាលអោយរងការខូចខាតកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី១​ ខែធ្នូ​ ឆ្នាំ​២០១៦​ ចំណុចផ្លូវនរោត្តម​ កែងផ្លូវលេខ២១៤​ ស្ថិតក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ ហើយរថយន្តតាក់ស៊ីបានព្យាយាមបើករងត្រូវបានគេដេញនិងឃាត់ជាប់។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក​ ស៊ុយសាគីAddress​ ពណ៌​ស​ ពាក់ស្លាកភ្នំពេញ1DD 3736 ធ្វើដំណើរតាមបណ្តោយផ្លូវនរោត្តម​ ក្នុងទិសដៅពីត្បូងទៅជើង​ខណះមកដល់ចំណុចកើតក៏គេចពីរថយន្តមួយគ្រឿងម៉ាកCRV មិនចាំស្លាកលេខហើយក៏ជ្រុលបុកជាមួយរថយន្តតាក់ស៊ីក្រហម​ ពាក់ស្លាកលេខភ្នំពញ2AC 3920 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នាបណ្តាលអោយអ្នកជិះម៉ូតូដួលរងរបួស​បែកមុខមាត់ ចំណែករថយន្តបានបើកគេចខ្លួនតាំងពីចំណុចកើតហេតុរហូតមកដល់ចំណុចផ្លូវលេខ៥១​ កែងផ្លូវ២០០​ ត្រូវអ្នករត់ម៉ូតូឌុបដេញឃាត់បាន។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យចំណែករថយន្តនិងម៉ូតូមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជុំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោរដើម្បីរងចាំដោះស្រាយពេលក្រោយ​ ៕

photo_2016-02-02_11-07-18 photo_2016-02-02_11-07-14 photo_2016-02-02_11-07-12 photo_2016-02-02_11-07-07