ពស់ពឹសច្រើនមកចឹកមនុស្សនៅក្នុងភូមិនិងបរិវេណផ្ទះ,អត្រាជនរងគ្រោះមិនថយចុះ

0

បន្ទាយមានជ័យ:អ្នកស្រុកនិងមន្ត្រីអះអាងថា បច្ចុប្បន្នពស់ពឹសបានមកចឹកមនុស្សនៅនឹងផ្ទះក្នុងភូមិតែម្តង ដែលបង្កអោយពលរដ្ឋបង្កប្រឈមគ្រោះថ្នាក់ខ្លាំងឡើង។ក្នុងនោះអត្រា ជនរងគ្រោះដោយសារពស់ចឹកក្នុងឆ្នាំ២០១៥កន្លងមកប្រហាក់ប្រហែលឆ្នាំ២០១៤ ឬចថាកើនលើសបន្តិចបន្តួចផង។
លោក ប្លែក វា៉រី អភិបាលស្រុកថ្មពួកអោយដឹងថ្ងៃទី១កុម្ភ:ថា:គ្រាន់តែក្នុងចុងឆ្នាំំ២០១៥និងដើមឆ្នាំ២០១៦ នេះ មានករណីពស់ចឹក៥-៦នៅភូមិនៃឃុំថ្មពួកនិងឃុំគំរូ។ពស់ច្រើនមកចឹកអ្នកស្រុកនៅក្រោមជណ្តើរ ក្បែរពាងទឹក កន្លែងដាំស្លឹកគ្រៃ ជី ក្នុងបរិវេណផ្ទះក្បែរទីមានទឹកនិងតាមផ្លូវក្នុងភូមិតែម្តង។វាច្រើនចឹកនៅក្បាលព្រលប់។នោះអាចមកពីតាមចម្ការដំឡូងមីជាទីសម្ងំរបស់ពស់ត្រូវគេបាញ់ថ្នាំ។ហើយពស់ក៏មករកទឹក រកជម្រកនិងចំណីនៅក្នុងភូមិវិញ។ ម្យ៉ាងមកពីអស់ព្រៃឈើជាជម្រកពួកវា។
ពលរដ្ឋប្រឈមមុខគ្រោះថ្នាក់ខ្លាំងដែរពីករណីពស់ចឹក។ហេតុនេះ អាជ្្ញាធរស្រុកបានអោយមន្ត្រីឃុំ ភូមិនិងសមត្ថកិច្ចជួយអប់រំណែនាំពលរដ្ឋអោយប្រុងប្រយ័ត្នខ្ពស់ដោយខ្លួនឯងដូចជាត្រូវពាក់ស្បែកជើងឃ្លុប,ស្បែកជើងកវែង..ឬដើរពេលងងឹតត្រូវវមានភ្លើងឈួលបំភ្លឺ។ឬក៏មានថ្នាំនិងវត្ថុអ្វីៗបង្ការ បន្លាចពស់។មន្ត្រីពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកអោយដឹងថ្ងៃទី១កុម្ភ:ថា: អត្រាពលរដ្ឋរងគ្រោះដោយពស់ចឹកដែលមកទទួលសេវាសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកថ្មពួកក្នុងឆ្នាំ២០១៥កន្លងមក មានជាង១៦០ករណី។គឺវាប្រហែលឬលើសបន្តិចផងបើធៀបនឹងឆ្នាំ២០១៤កន្លងមក។
ក្នុងនោះ ពស់ពឹសចឹកបង្កប៉ះពាល់លើឈាមដូចជាពស់ស្រការចាស់ ពស់ហនុមាន ពស់ខៀវ ពស់ប្លាំងហោក …មានច្រើនជាងពស់បង្កប៉ះពាល់លើសរសៃប្រសាតដូចជាក្រុមពស់វែក..។ តែបើពឹសពស់ច្រើន ហើយពស់តាំងចិត្តចឹកដោយបញ្ចេញពឹសខ្លាំង ទោះប្រភេទពឹសប៉ះពាល់លើឈាមឬលើសរសៃប្រសាទ ក៏វាសុទ្ធតែអាចគ្រោះថ្នាក់ដល់ជីវិតឬបង្កចុះខ្សោយសតិបញ្ញា ស្មារតីដូចគ្នា។
ចំណែកប្រជាពលរដ្ឋនិយាយថា:ពេលចឹកឬខាំហើយ សត្វពស់ច្រើនមិនវារលូនរត់រួចទេ។ហេតុនេះ គេអាចវាយវាបាន ហើយត្រូវនាំមកអោយពេទ្យមើលដើម្បីងាយស្រួលពេទ្យដាក់សេរ៉ូមនិងថ្នាំព្យាបាលអោយត្រូវពឹស។ពលរដ្ឋមានក្តីព្រួយបារម្ភ ត្បិតពស់កាន់តែសម្បូរ ហើយបង្កប់ខ្លួនក្នុងស្រែចម្ការ និងក្នុងបរវេណផ្ទះសម្បែងភូមិឋានតែម្តង។
ដូច្នេះពលរដ្ឋសំណូមពរក្រសួងសុខាភិបាល ត្រៀមបម្រុងនិងផ្តល់សេរ៉ូមនិងថ្នាំរឆាំងពិសពស់អោយបានគ្រប់គ្រាននិងទាន់ពេល។លោកវេជ្ជបណ្ឌិតកែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនិយាយថ្ងៃទី១កុម្ភ:ថា:ក្នុងខេត្តនេះអត្រាពស់ពឹសចឹកច្រើនជាងគេក្នុងប្រទេស។ក្នុងឆ្នាំ២០១៤និងឆ្នាំ២០១៥ កន្លងមាន វាមានប្រហាក់ប្រហែលគ្នាគឺជិត៣០០ករណី។ឬអាចថាឆ្នាំ២០១៥ កើនជាង៣-៤ករណីផង។លោកកែវ សុភ័ក្ត្រា និយាយបន្តថាៈឆ្លើយតបករណីពស់ចឹកឬសត្វពឹសទិចនិងខាំនេះ មន្ទុីរសុខាភិបាល អាជ្ញាធរដែនដីនិងអង្គការដៃគូពុំទាន់បានសហការគ្នាធ្វើវគ្គសិក្ខាសាលានិងមានវិធានការបង្ការ ការពារជាក់ជាក់ណានៅឡើយ។តែបានផ្វព្វផ្សាយអោយពលរដ្ឋទូទៅប្រយ័ត្នខ្ពស់។
ទោះយ៉ាងណា មន្ត្រីអាជ្ញាធរនិងជំនាញមានវិធានការពិនិត្យសង្គ្រោះនិងព្យាបាលបានម៉ត់ចត់ មានប្រសិទ្ធភាពជាងមុន។ពោលមិនធ្វើអោយថ្លោះធ្លោយខូចឈ្មោះនិងត្រូវដកមន្ត្រីពេទ្យដូចករណីពស់ចឹកស្លាប់កុមារម្នាក់ ហើយពេទ្យនៅថ្មពួកមិនហ៊ានយកសេរ៉ូមនិងថ្នាំបម្រុងទុកជូនយុវជនស្ម៌គ្រចិត្តសម្តេចតេជោរ មកព្យបាលនោះទេ។
ផ្ទូយទៅវិញ បច្ចប្បន្ននេះ ក្រសួងសុខាភិបាលបានទម្លាក់សេរ៉ូមនិងថ្នាំព្យាបាលប្រឆាំងពឹសពស់មានគ្រប់គ្រាន់។គឺជាសេរ៉ូមនិងថ្នាំផលិតនៅប្រទេសថៃ ព្រោះត្រូវគ្នានឹងប្រភេទពឹសពស់នៅកម្ពុជាដែរ។សូមបញ្ជាក់ថា ថ្នាំប្រឆាំងពិសពស់មានតម្លៃថ្លៃគឺ១ដប ថ្លៃងច៥០០ដុល្លាសរអា។ ហើយជនរងគ្រោះម្នាក់ៗត្រូវការថ្នាំចាក់ថ្នាំពី៤-៥ដបទើបព្យាបាលបាន។ហើយថ្នាំនិងការសង្គ្រោះ ព្យាបាលមាននៅតែក្នុងមន្ទីររដ្ឋប៉ុណ្ណោះ។ចំពោះពេទ្យឯកជនទាំងវេជ្ជសាស្ត្រនិងទាំងបូរាណមិនមាន ហើយមិនហ៊ានទទួលពិនិត្យសង្ក្រោះ ព្យាបាលឡើយ។ឯពលរដ្ឋកម្ពុជានៅជាយព្រំដែនកម្ពុជា-ថៃ បើរងគ្រោះដោយពស់ចឹកនិងដោយ សារមីន ពួកគេច្រើនត្រូវនាំទៅសង្គ្រោះ ព្យាបាលក្នុងប្រទេសថៃ៕ដោយ:ឃិន គន្ធា

photo_2016-02-02_16-41-26 photo_2016-02-02_16-41-16 photo_2016-02-02_16-41-13 photo_2016-02-02_16-41-03 photo_2016-02-02_16-40-54