ខេត្តស្វាយរៀង÷នាព្រឹកថ្ងៃទី៤ខែកម្ភះឆ្នាំ២០១៦នៅសាលប្រជុំសណ្ឋាគារវ៉ៃគោស្ឋិតក្នុងភូមិមេភ្លើងសង្កាត់.ក្រុងស្វាយរៀងមានរៀបចំកិច្ចប្រជុំបួកសរុបសកម្មភាពការងារនិងរៀបចំវេទិកាសាធារណ:_ប្រចាំឆ្នាំ២០១៥និងទិសដៅការងារសំរាប់ឆ្នាំ២០១៦របស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣របស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំនេះក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងនិងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិថ្នាក់ខេត្ត ស្រុក ក្រុងព្រមលោក.លោកស្រីជាសមាជិកសមាជិការចូលរួមប្រមាណជាង២០០នាក់។លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា ដើម្បីពង្រឹងប្រៀបឈ្នះខាងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀតខ្ញុំសូមលោក.លោកស្រីក្រុមការងារគ្រប់ថ្នាក់ជួយឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនិងសម្រេចឲ្យបានជោគជ័យយើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ÷ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង ក្នុងក្រុមការងារដោយធ្វើការនិងពិភាក្សាគ្នាជាសមូហភាពឬជាក្រុមដើម្បីរួមគ្នាដោះស្រាយបញ្ហានិងសំណួរដែលប្រជាពលរដ្ឋលើកឡើង។ត្រូវរក្សាខ្ជាប់នូវឧត្តមគតិស្នេហាជាតិនិងស្រឡាញ់ប្រជាពលរដ្ឋខិតខំធ្វើតែអំពើល្អហើយជៀសវាងដាច់ខាតរាល់ទង្វើមិនត្រឹមត្រូវដែលបំពានលើគោលការណ៍និងច្បាប់របស់រដ្ឋធ្វើឲ្យប៉ះពាល់ដល់សិទ្ធនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ត្រូវរួមគ្នាធានារក្សាស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សាធារណះជាមួយការរក្សាម៉ាក្រូសេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅតបស់ប្រជាពលរដ្ឋ។បន្តជម្រុញឲ្យជោគជ័យកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ធ្វើកំណែទម្រង់ស៊ីជម្រៅកាត់បន្ថយភាពអសកម្មរបស់មន្ត្រីដឹកនាំទាំងស្ថាប័នបក្សនិងស្ថាប័នរដ្ឋដោយអនុវត្តតាមទិសស្លោក”ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល”។ត្រូវជួបប្រាស្រ័យដោយផ្ទាល់ដល់មូលដ្ឋានក្ដាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ បញ្ហាប្រឈមការលំបាករបស់សមាជិកគណបក្សក៏ដូចប្រជាពលរដ្ឋទូទៅនិងរិះរកគ្រប់មធ្យោបាយជួយដោះស្រាយឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅរួមចំណែកពង្រឹងជំនឿជឿជាក់លើការងាររបស់រាជរដ្ឋាភិបាលនិងធ្វើការវាយបកភ្លាមៗរាល់ឩបាយកលញុះញង់បោកបញ្ឆោតរបស់ក្រុមប្តឆាំង។ត្រូវផ្សព្វផ្សាយអំពីសមិទ្ធផលនិងស្នាដៃជាប្រវត្តសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យនយោបាយកាទូតទំនាក់ទំនងអន្តរជាតិការរីកចំរើនខាសេដ្ឋកិច្ចនោនិងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាលពិសេសកំណែទម្រង់វិម្ឈការនិងវិសហមជ្ឈការ។ត្រូវបន្តជួយដោះស្រាយបញ្ហានិងការលំបាករបស់ប្រជាពលរដ្ឋដើម្បីផ្ដល់ភាពកក់ក្ដៅនិងការជឿជាក់លើរាជរដ្ឋាភិបាល។បន្តជម្រុញឲ្យបានជោគជ័យកម្ម នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ធ្វើកំណែទម្រង់ស៊ីជម្រៅកាត់បន្ថយភាពអសកម្មរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការទាំងកន្ុងស្ថាប័នបក្សនិងស្ថាប័នរដ្ឋខិតខំរួមគ្នាកាត់បន្ថយការលំបាកបញ្ហាប្រឈមទាំងឡាយដែលកំពុងកើតមាននៅតាមមូលដ្ឋាននានាឲ្យដល់កម្រិតអប្បរមាសំដៅលើកកម្ពស់ជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់កាលះទេសះ។ត្រូវចុះជួបប្រាស្រ័យដោយផ្ទាល់ដល់មូលដ្ឋានភូមិនីមួយៗក្ដាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរបញ្ហាប្រឈមការលំបាករបស់ជាប្រជាជនទូទៅនិងរិះរកគ្រប់មធ្យោបាយជួយដោះស្រាយឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធិភាព បង្កើនការផ្សព្វផ្សាយអប់រំនយោបាយសតិអារម្មណ៍ពង្រឹងគោលជំហរស្មាតីចំពោះសមាជិកគណបក្សទូទៅពិសេសកម្លាំងក្នុងស្រទាប់យុវជនកម្មករអាជីវករនិសិត្សនិងគ្រួសារដែលមានកូនចំណាកស្រុកសំដៅធានារក្សាឲ្យបានដាច់ខាត។ត្រូវចូលរួមគ្រប់វេទិកាសាធារណនៅតាមបណ្ដាភូមិនានា។ចំពោះមុខគណបក្សខេត្តត្រូវប្រមូលផ្ដុំយកចិត្តទុកដាក់ពង្រឹងថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់ដែលមានតួនាទីសំខាន់ៗជាគន្លិះក្នុងការធ្វើឲ្យសម្រេចបាននូវភារកិច្ចរបស់បក្សនិងជាមូលដ្ឋានបង្អែកសម្រាប់ផ្សារភ្ជាប់រវាងបក្សជាមួយមហាជនមូលដ្ឋានក្ដាប់ជាប់តួនាទីភារកិច្ច សិទ្ធិ របៀបរបបធ្វើការរបស់ខ្លួន ពិសេសពង្រឹងគណកម្មាធិការសាខាបក្សភូមិហើយត្រូវរៀបចំយន្តការថ្មីសមស្របជាក់ស្ដែងដើម្បីជួយពង្រឹងឃុំ សង្កាត់ទូទាំងខេត្តពិសេសឃុំគោលដៅទាំង១០របស់ខេត្តសំដៅធានាប្រៀបឈ្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។ត្រូវរួមគ្នាថែរក្សាស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សាធារណឲ្យបានល្អជាពិសេសអនុវត្តគោលការណ៍ភូមិ ឃុំមានសុវត្ថភាពឲ្យមានប្រសិទ្ធភាពខ្ពស់៕




































