​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ​សម្ពោធន៍​សាលាបឋមសិក្សា​កំពង់ធំ និង​អនុវិទ្យាល័យ​កំពង់​រទេះ

0

​កំពង់ធំៈ សាលាបឋមសិក្សា​កំពង់ធំ និង​វិទ្យាល័យ​កំពង់​រទេះ បន្ទាប់ពី​ត្រូវបាន​យកចិត្តទុកដាក់ ពី​សំណាក់ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ជួយ​ខ្នះខ្នែង សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល រូ​មធូ​រី​កម្ពុជា ជួយ​សាង់សង់​អាគារ​បឋមសិក្សា​១​ខ្នង ៥​បន្ទប់ និង​បណ្ណាល័យ​មួយ សម្រាប់​តម្រូវការ​រប​ស់សិ​ស្ស ដែល​កំពុង​តែមាន​កំណើន​កើនឡើង​ក្នុង​ឆ្នាំ ២០១៦​។​
​លោក ដួង ដា​រ៉ា​រិ​ទ្ធ នាយក​សាលាបឋមសិក្សា​កំពង់ធំ ដែលមាន​ការគ្រប់គ្រង​ដឹកនាំ​កា​សាងសង់ បាន​បង្ហើប​ឲ្យ​ដឹងថា អាគារ​សិក្សា​មួយ​ខ្នង​៥​បន្ទប់​និង​បណ្ណាល័យ​មួយ​ខ្នង ដែល​ត្រូវ​បានដាក់​សម្ពោធន៍ ដាក់​ឲ្យ​ប្រើប្រាស់​នេះ ត្រូវបាន​កសាងឡើង ស្ថិតនៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែល​ត្រូវបាន​សាងសង់​អស់​ទឹកប្រាក់ ៤.៥២៨០.៨៥​ដុល្លា​ថវិកាបដិភាគ​ស​ហគ​មន៍ ១៥% ស្មើ​និង​៧១៦៧,១២​ដុល្លា ក្រោម​ការចំណាយ​ឧបត្ថម្ភ​ដោយ​អង្គការ​រូ​មធូ​រី​កម្ពុជា ( CRR.SR) ក្នុងតម្លៃ​១,២៣០,០០​ដុល្លា បដិភាគ​សហគមន៍​១៧%​ស្មើ​និង ២,០៧៩,១០​ដុល្លា ។​
​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​កោតសរសើរ​ចំពោះ​ការឧបត្ថម្ភ​គាំ​ទ្រា​របស់ អង្គការ​រូ​មធូ​រី​កម្ពុជា និង​បងប្អូន​នៅក្នុង​សហគមន៍​បាន​ជួយ​ខ្នះខ្នែង​បដិភាគ ធ្វើ​ឲ្យ​មានការ​សាងសង់​សាលារៀន ដែលមាន​លក្ខណៈ​សមរ​ម្យ ក៏​ដូច​ការខិតខំ​ប្រឹងប្រែង របស់លោក ដួង ដា​រ៉ា​រិ​ទ្ធ នាយក​សាលា​បាន គៀងគរ សម្បុរ​សជន និង​ប្រជាពលរដ្ឋ ជួសជុល​សាងសង់ សាលា​ដែលមាន​សភាព​ទ្រុឌទ្រោម បាក់​ពុកផុយ ដែល​បាន​សាងសង់ តាំងពី​ឆ្នាំ ១៩៨១​មក ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ធំ រួមទាំង​សម្បុរ​ជន បាន​ចាក់ដី​បំពេញ​ទីធ្លា​សាលា​និង​សាងសង់​សាលា​រហូត​ឈានដល់ ការដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ៤ ខែ កុ​ម្ភះ ឆ្នាំ ២០១៦​នេះ​។​
​ឯកឧត្តម រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ផ្តោតលើ​ការយកចិត្តទុកដាក់ និង​ជម្រុញ​ឲ្យ​សិស្សានុសិស្ស ទាំងអស់​ទម្លាប់​ការអាន​អក្ស ព្រោះ​ការ​អំ​ណាន​នេះ​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុងការ ចូលរួម ពង្រឹងគុណភាព​អប់រំ និង​ទទួលបាន​គុណភាព ទើប​ក្រសួង​អប់រំ​បានដាក់​ចេញ​នូវ​ទិវា​អំ​ណាន ដោយ​រាជរដ្ឋាភិបាល​បានចេញ​នូវ​អនុ​ក្រិ​ត្ត សម្រេចយក​ថ្ងៃទី​១១ ខែ​មិនា ជា​រៀងរាល់ឆ្នាំ ជា​ថ្ងៃ​ទិវា​អំ​ណាន ក្នុងនោះ​មានការ​យកចិត្តទុកដាក់​រៀបចំ​ស្តង់ដា​អំ​ណាន និង​បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​វិទ្យាសាស្ត្រ នូវ​ការបង្រៀន​អំ​ណាន​នេះ ដើម្បី​ឲ្យ​ក្មួយៗ​ទាំងអស់គ្នា​អាច​ចេះ​អាន​បាន និង​ជា​មូលដ្ឋាន​គ្រិះ​សម្រាប់​ការជោគជ័យ នៅក្នុង​ជី​វិញ​របស់​ក្មួយៗ សាលា​គឺជា​ថ្នាល់​បណ្តុះ​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​ទំពាំង​ល្អ​មានការ​លូតលាស់​ខ្លាំង បន្សល់​នូវ​ផ្លែផ្កា ក្នុងពេល​បច្ចុប្បន្ន​ក៏ដូចជា​អ​នា​គត់ ក្រសួង​កំពង់តែធ្វើការ​កំណែទម្រង់​ការប្រឡង ទុ​រិ​យ​ភូមិ ឆ្នាំនេះ​ក្រសួង​និង​លើ​ភាសា​ខ្មែរ ជាពិសេស​ចំពោះ​សិស្ស​ថ្នាក់​ទី​៩ និង​ផ្តោតលើ​ការសរសេរ​តាម​អាន និង​តែងសេចក្តី តែម្តង​ដើម្បី​ឲ្យ​ក្មួយៗ​អាន​កាន់តែច្រើន សរសេរ​កាន់តែ​ល្អ និង​ការយកចិត្តទុកដាក់​លើ​មុខវិជ្ជា​ផ្សេងៗ ទៀត ក្នុងនោះ​ក្រសួង​បាន​គាំទ្រ​និង​ជម្រុញ​ឲ្យ​សិស្ស​រៀន​ភាសា​អង់គ្លេស និង​ភាសា​បារាំង ដើម្បី​ជាការ​ប្រឡងប្រណាំង​នៅក្នុង​តំបន់ និង​ពិភពលោក ។​ដោយ ប៊ុន រដ្ឋា

photo_2016-02-04_14-15-00 photo_2016-02-04_14-14-57 photo_2016-02-04_14-14-54 photo_2016-02-04_14-14-51 photo_2016-02-04_14-14-48 photo_2016-02-04_14-14-44 photo_2016-02-04_14-14-41 photo_2016-02-04_14-14-38 photo_2016-02-04_14-14-29 photo_2016-02-04_14-14-21