លោកជំទាវ​ម៉ែន​សំអន​ចុះ​សួរ​សុខ​ទុក​និង​ផ្តល់​អាហារ​ថ្ងៃត្រង់​មួយពេល​ដល់​កុមារកំព្រា​

0

ស្វាយរៀង លោកជំទាវ​ម៉ែន​សំអន​ចុះ​សួរ​សុខ​ទុក​និង​ផ្តល់​អាហារ​ថ្ងៃត្រង់​មួយពេល​ដល់​កុមារកំព្រា​នៃ​មណ្ឌល​កុមារកំព្រា​ខេត្តស្វាយរៀង​ខេត្តស្វាយរៀង​៖​លោកជំទាវ​ម៉ែន​សំអន​ឧបនាយក​រដ្ន​មន្ត្រី​និង​ជា​រដ្ន​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ន​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​ព្រមទាំង​ក្រុមការងារ​បាន​ចុះ​សួរ​សុខ​ទុក​ផ្តល់​អាហារ​ថ្ងៃត្រង់​មួយពេល​ដល​ល​កុមារកំព្រា​ដែល​កំពុងស្នាក់នៅ​នៃ​មណ្ឌលកុមារ​កំព្រារ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​៤​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​៕​បើតាម​របាយការណ៍រ​បស់​មណ្ឌល​កុមារកំព្រា​ខេត្ត​បានអោយដឹងថា​កុមារកំព្រា​ដែល​កំពុងស្នាក់នៅ​ក្នុង​មណ្ឌល​នេះ​មាន​សិស្ស​ថ្នាក់​ក​ឋ​មសិ​ក្សា​២៦​នាក់​ស្រី​១២​នាក់​និង​ថ្នាក់​អនុវិទ្យាល័យ​២០​នាក់​ស្រី​៧​នាក់​រីឯ​ថ្នាក់​វិទ្យាល័យ​៦​នាក់​ស្រី​១​នាក់ សាលា​វិជ្ជា​ជី​វះ​១​នាក់​ស្រី កុមារ​មាន​ជំង្ងឺ​២​នាក់​។​ក្រៅពី​ការផ្គត់ផ្គង់​ជម្រក​ស្នាក់នៅ​ហូបចុក​និង​រៀនចំណេះ​ទូទៅ​នៅ​គ្រប់​កំរិត​បាន​បង្កើត​យកចិត្ត​ទុកដាក់​ដូចជា​អប់រំ​សុខភាព​ចាក់​វ៉ាក់សាំង​ការពារ​ជ​ង្ងឺ​៦​មុខ អប់រំ​របៀប​រស់នៅ​(​វប្ប​ធ​ម័ សីល​ធ​ម័​)​បណ្តុះបណ្តាល​ជំនាញ​កុំព្យូទ័រ​បង្រៀនអក្សរ​សាស្ត្រ​បន្ថែម​តាម​ផ្ទះ​ស្នាក់នៅ​ដើម្បីអោយ​កាយសម្បទា​មាំមួន​ដោយបាន​បង្កើត​ក្រុម​កី​ទ្បា​សំរាប់​លេង​ជាមួយ​កុមារ​គ្នាឯង​ក្នុង​មណ្ឌល​មានដូចជា​៖​បាល់ទាត់ បាល់ទះ វាយ​សី​៕​ហើយ​ក្នុងឆ្នាំនេះ​មាន​កុមារ​ពីរ​នាក់​បាន​ទៅ​ចូលរួម​ប្រ​គួ​ត​
ទាត់​ខ្សោយ​បញ្ញា​ថ្នាក់​នៅ​ប្រទេស​ថៃ​បានទទួល​បាន​ចំណាត់ថ្នាក់​លេខ​ពីរ​ចំនួន​ប្រាំ​ប្រទេស​។​តាម​របាយ​ការ​បាន​បញ្ជាក់ទៀតថា​នៅ​ខែវិច្ឆិការ​ឆ្នាំ​២០១៥​កុមារ​បានប្រកាស​ចូល​រស់នៅក្នុង​មណ្ឌល​ចំនួន​បីនាក់​ស្រី​១​នាក់​ផងដែរ​។​ហើយ​បច្ចុប្បន្ននេះ​កុមារ​មាន​ជីវភាព​ល្អប្រសើរ​ជាង​ពេលមុន ដោយ​រាជ​រដ្នា​ភិ​បាល​តំ​ទ្បើង​ប្រាក់​គោលនយោបាយ​បាន​ក្នុង​មួយ​នាក់​១៥០០០០​រៀល​សំរាប់​ជីវភាព​៕​ក្រៅពីនេះ​នៅមាន​អង្គការ​អា​ស្ពេ​ការ​ក្រុមហ៊ុន​ឌី​ខេ​និង​សប្បុ​ជន​ផ្សេងៗ​បាន​ជួយ​ឧបត្ថម​ផងដែរ​។​នៅក្នុង​ឱកាស​នោះ​លោកជំទាវ​ម៉ែន​សំអន​បានធ្វើការ​ផ្តាំផ្ញើរ​ដល់​កុមារកំព្រា​ដែល​កំពុងស្នាក់នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្ត​នេះ​ត្រូវ​ចេះ​ថែរក្សារ​សុខភាព​អនាម័យ​ដោយ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​ដើម្បី​ជៀសផុត​ពី​ជំង្ងឺ​ផ្សេងៗ​មិនតែប៉ុណ្ណោះ​សូម​ខិតខំ​រៀនសូត្រ​អោយបាន​ក្លាយ​ខ្លួន​ទៅជា​សិស្ស​ពូកែ​ជា​ទំ​ពាំ​ស្នង​ឫស្សី​នៃ​ប្រទេសជាតិ​។​ម្យា​៉​ង​វិញទៀត​លោកគ្រូ​អ្នកគ្រូ​ដែល​មើលថែរ​កុមារ​សូម​យកចិត្ត​ទុក​បន្ថែមទៀត​ក្នុងការ​អប់រំ​កុមារកំព្រា​គឺ​ចាត់ទុក​ដូចជា​កូនបង្កើត​របស់​យើង​៕​លោកជំទាវ​ម៉ែន​សំអន​ក៍បាន​ចែកជូន​ថវិការ​ដល់​កុមារកំព្រា​ក្នុង​មួយ​នាក់​១​មឺ​ុ​ន​រៀល​និង​លោកគ្រូ​អ្នកគ្រូ​ទទួលបាន​ថវិការ​មួយចំនួន​ផងដែរ​។​

photo_2016-02-04_14-27-01 photo_2016-02-04_14-26-59 photo_2016-02-04_14-26-56 photo_2016-02-04_14-26-54 photo_2016-02-04_14-26-51 photo_2016-02-04_14-26-49