ខេត្តព្រះសីហនុ៖ស្ពានកោះពស់ហៅស្ពានតេជោមរកតដែលបានធ្វើរងបាំងបិទទុកឲ្យនៅទំនេរចោលនិងហាមឃាត់មិនឲ្យមនុស្សចេញចូលឆ្លងកាត់បន្ទាប់ពីរធ្វើការសាងសង់រូចគីតមកដល់ពេលនេះរយៈពេលជាង៤ឆ្នឺមកហើយនោះឥឡូត្រូវបានបើកឲ្យប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរណ៍ចេញចូលលេងកម្សាន្ត ក្នុង ឧកាសបុណ្យចូលឆ្នាំប្រពែណីចិន.វៀតណាមរយៈពេល៣ថ្ងៃគឺចាប់ពីរថ្ងៃទី០៨រហូត់១០ខែគុម្ភៈឆ្នាំ ២០១៦ ដោយសេរីឥតគីតលុយ។ដោយការបើនេះ ភាគីក្រុមហ៊ុនស្ពានកោះពស់ ធ្វើតាមការស្នើរសុំពីរ សំណាក់ អាជ្ញាធរក្រុង.ខេត្តព្រះសីហនុ។
.ទិដ្ឋភាពលើស្ពានកោះពស់ក្នុងខណៈបើកថ្ងៃដំបូងគេសង្កេតឃើញមានប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរណ៍ចូលទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ងោយអ្នកខ្លះមកកំសាន្តលក្ខណះគ្រុមគ្រួសារ និង អ្នក ខ្លះជាក្រុមមិត្តភ័ក្រនិងបានសម្តែងនៅទឹកមុខស្បាបរីករាយដូចៗគ្នាជាមួយនិងទេសភាពដ៍ស្រស់ ត្រកាល មើលពីលើស្ពានលាយឡំជាមួយនិងខ្សល់ជំនោបក់បោក ផ្ទៃទឹកសមុទ្រខៀវស្រងាត់និងទិដ្ឋភាពសម្រស់ ដែនដីលើកោះរូមនិងដីឆ្នេរខ្សាច់ដ៍សខ្បុស។ក្រៅពីអាចមើលឃើញនូវធម្មជាតិជុំវិញនែស្ពានភ្ញៀវ ទេស ចរណ៍ក៍អាចមើលឃើញនូវទិដ្ឋភាពដ៍ស្រស់ត្រកាលមូយទៀតគឺចរាចរណ៍របស់ទូកនេសាទសមុទ្រតូចធំដែលចាកចេញពីផៃទំនប់រលកឆ្ពោះទៅកាន់លំហរសមុទ្រដើម្បីធ្វើកានេសាទជារាងរាល់ថ្ងែដោយទូកនេសាទទាំងនោះបើកបរឆ្លងកាត់ខាងក្រោមស្ពានតេជោមរកតពេញផ្លូវទឹក។ទោះជាយ៉ាងនេះក្តីទិដ្ឋភាពបែបនេះអាចមើលឃើញតែក្នុងចន្លោះពីម៉ោង៤រសៀលដល់ម៉ោង៦រសៀលតែប៉ុណ្ណុះដោយសាតែពេលវេលានេះគឺជាកំណត់បែបធម្មជាតិដែលទូកនេសាទត្រូវចាកចេញពីផៃចំណតទៅនេសាទពេលយប់នៅក្នុងលំហរសមុទ្រនិងត្រឡប់យកផលនេសាទមកលក់នៅផ្សារដីគោកវិញនៅពេលព្រឹកព្រលឹម។ស្ពានមរតកតេជោនេះគឺជាមោទនភាពបំផុតសំរាប់ប្រជាពលរដ្ឋខេត្តព្រះសិហនុ ប៉ុន្តែរគួរឲ្យស្តាយ បើកបានតែ៣ថ្ងៃទេ និងត្រូវបិទវិញហើយ។
.គួរបញ្ជាក់ផងដែរថា៖ស្ពានឆ្លងកាត់សមុទ្រ ដែលមានឈ្មោះថា (តេជោមរកត)នេះមាន ប្រវែង ៩០០ម៉ែត្រអាចផ្ទុកទំងន់បាន ៤០០តោន ហើយបាន តភ្ជាប់ពីទីរួមខេត្ត ទៅកោះពស់ដោយបាន សម្ភោធ ដាក់ឲ្យ ដំណើរការ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១១ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ។ស្ពានកោះពស់នេះ បានបញ្ចប់គម្រោងសាងសង់ក្នុងទឹកប្រាក់ជាង ៣០លានដុល្លារ សហរដ្ឋអាមេរិក ដោយចំណាយពេល សាងសង់អស់រយៈពេលជាង ៣ឆ្នាំ ដែលស្ពាននេះចាប់ផ្តើមសាងសង់ចាប់ពី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៨ ៕




































