ពលរដ្ឋ​យល់ស្រប​និង​ដំណោះស្រាយ​របស់​អន្តរក្រសួង​ហើយ​ពាក់ព័ន្ធ​ការដោះស្រាយ​លំ​ដ្ឋា​ន​នៅ​តំបន់​ថ្នល់​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត​

0

​បន្ទាយមានជ័យ​:លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បានផ្ដល់​លេខ​ទូ​ស័ព្ទ​៣​ខ្សែរ​ជូន​ពលរដ្ឋ​ដែល​រស់​នៅតាម​ចំណីផ្លូវ​រដ្ឋ​ភ្លើង នៅពេល​ប្រជំ​ុ​ដោះស្រាយ​របស់​អន្តរក្រសួង​ហើយ​ពាក់​ព័​ន្ធ្​និង​ពលរដ្ឋ​៤៣ គ្រួសារ​នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ដើម្បីអោយ​ពួកគាត់​បានទទួល​ព័ត​មាន​ច្បាស់​ការណ៍​ពី រដ្ឋបាលខេត្ត​និង​ក្រុម​ការសាងសង់​ផ្លូវរដ្ឋ​និង​ស្ថា​នី​ក្នុង​ក្រុង​ប៉ោយប៉ែត ។​
លោក លី បូ​រិន្ទ ក្រុម​អជ្ញាធរ​ផ្លូវដែក លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយ​មាន ជ័យ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត និង​ពលរដ្ឋ​៤៣​គ្រួសារ​ចូលរួម​ដោះស្រាយ បញ្ហា​ប៉ះពាល់​នេះ​។​
ពលរដ្ឋ​បានលើកឡើង​ពី ផលប៉ះពាល់​មួយចំនួន ដូចជា ការស្ថាបនា​ផ្លូវ​នេះ​ប៉ះពាល់​ដល់ កាំជណ្ដើ​ផ្ទះ ចង្កា​ន​បាយ សំ​យ៉ាប រានហាល ឬ​ឈានដល់​កាត់​ផ្ទះ​របស់គាត់​ទំហំ​៣​គុណ​៥​ម៉ែត្រ ពាក់កណ្ដាល​។​
តែ​ពួកគាត់​រីករាយ​និង​ចូលរួម​ជា​ក្រុមការងារ​ដើម្បី ការ​ស្ថា​នា​ផ្លូវដែក​នេះ បាន​ដំណើការ​រួចរាល់​តាម​ការគ្រោងទុក តែ​យ៉ាងណា​ទុក​លំនៅដ្ឋាន​ដែល​មិន​ប៉ះ​ប៉ាល់​អោយ​ពួកគាត់​រស់នៅ​បណ្ដោះអាសន្ន​សិន​មុន​ពេលដែល​ត្រូវ​ទៅរក​ទីតាំង​ថ្មី​។​
បញ្ជាក់ថា​: រាជរដ្ឋាភិបាល​បានសម្រេច​ផ្លូវ​រថភ្លើង​ខាងលើ នេះ​ត្រឹម​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦​ប៉ុណ្ណោះ ដើម្បី​ដំណើរការ​ធ្វើដំណើរ ពី​ក្រុង​ប៉ោយប៉ែត ទៅកាន់​រាជធានី​ភ្នំពេញ និង​អោយ​អាជ្ញាធរ​ចូលរួម​សហការ​ណ៍​ជាមួយ​ក្រុមការងារ​សាសង់ និង​រក្សារ​សន្តិសុខ ស្ថានភាព ចរាចរណ៍ សម្រួល​ការងារ ។ ចំណែក​ស្ថានីយ៍​រថភ្លើង​ប៉ោយប៉ែត និង​ស្ថានីយ៍​រថភ្លើង​សិរីសោភ័ណ​អោយបាន​រួចរាល់​ផងដែរ​។ រីឯ​ការងារ​តំបន់​រង្វង់​មូល​ប៉ោយប៉ែត ផ្លូវ​រថភ្លើង​ត្រូវ​ចាក់​គ្រិះ​និង ផ្លូវ​បេតុង និង​អោយ​អាជ្ញាធរ​ជួយ​សម្របសម្រួល​ដូចជា ផលប៉ះពាល់ សំណង់​កាស៊ីណូ ខ្សែរ​អេ​ឡិ​ត្រូ​និ​ច នានា​ដែរ​នៅក្បែ​នោះ ហើយ​ក្រុមការងារ​យើង​និង​ដាក់​កម្លាំង​បន្ថែម​ដំណើការ​រុះរើ​បន្ដើៗ​ហើយ​ផងដែរ​៕​ដោយ​:​ឃិន គ​ន្ធា​

photo_2016-02-10_17-14-54 photo_2016-02-10_17-14-51 photo_2016-02-10_17-14-46 photo_2016-02-10_17-14-43 photo_2016-02-10_17-14-40