​ចាប់ខ្លួន​បុរស​ម្នាក់​តាប់​ដីកា​តុ​កា​ពីបទ​ព្រម​ទណ្ឌ​ដែល​រត់គេចខ្លួន​តាំងពី​ឆ្នាំ​២០១៣

0

ខេត្តពោធិ៍សាត់​៖ កម្លាំង​អាវុធហត្ថ​បាន​អនុវត្ត​ដីកាចាប់ខ្លួន​ជនជាប់ចោទ​បទល្មើស​ព្រណ្ម​ទណ្ឌ​ម្នាក់ ដែល​បាន​រត់គេចខ្លួន​តាំងពី​ឆ្នាំ​២០១៣ ដើម្បី​បញ្ជូនមក​ទទួលទោស​ទា​ន់​តាមផ្លូវ​ច្បាប់​របស់​តុលាកា​។ ហេតុ​ការឃាត់ខ្លួន​ជនជាប់ចោទ​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅក្នុង​ភួ​មិ​ស្ដុក​ខ្ទុំ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​​មន្ត្រី​អាវុធហត្ថ​បាន​ប្រាប់ថា​ជនជាប់ចោទ​ត្រូវ​ចាប់ខ្លួន​របស់​តុលាកា​នេះ​ឈ្មោះ ឈៀង សន អាយុ​២០​ឆ្នាំ​រស់នៅ​ភួ​មិ​ចាប់ខ្លួន​ខាងលើ​ន ពីបទ​(​ហឹ​ង្សា​ដោយ​ចេតនា នឹងធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​) ។​​មន្ត្រី​អាវុធហត្ថ​ខេត្ត​ខាង​កិច្ចការ​នេះ​ឲ្យ​ដឹងថា យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ១៧១៣ ចុ​ញ​ថ្ងៃទី​២៣ ខែ​១២ ឆ្នាំ​២០១៥ ដោយ​ចៅក្រម​សើ​ុ​ប​សួ កេ​ត សុជាតិ សាលាដំបូង​ខេត្តពោធិ៍សាត់ ដែល​បាន​ប្រ​ព្រិ​ត្ត​ហឹ​ង្សា​ដោយ​ចេតនា នឹងធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ក្នុងអំឡុង​ថ្ងៃទី​១០ ខែវិច្ឆិកា​ន​ឆ្នាំ​២០១៣ នៅ​ភួ​មិ​ឃុំ​ខ្លន​រស់នៅ​ហើយ​ព្យាយាម​គេចខ្លួន​រូ​ចមក​។ កម្លាំង​ព្រណ្ម​ទណ្ឌ​ទី​បញ្ជារ​ការដ្ឋាន​ខេត្តពោធិ៍សាត់​ចំនួន​៤​នាក់​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​ចំនួន​៣​នាក់​ទៀត ក៍បាន​ទៅ​ឃាត់ខ្លួន​ជនជាប់ចោទ​បទល្មើស​ព្រណ្ម​ទណ្ឌ​ខាងលើ​បញ្ជូន​ទៅកាន់​តុលា ដឺ​រិច​តែម្ដង ដោយ​មិនចាំបាច​បង្ករ​សំ​ុ​ណុំ​រឿង​អ្វី​ទេ​ព្រោះ​យើង​អនុវត្តតាម​ដីកា​របស់​តុលាកា​៕

unnamed 2