ខេត្តស្វាយរៀង់សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី២នាក់នៅកន្លែងផ្សេងគ្នាពាក់ពន្ធ័និងករណីចែកចាយថ្នាំញៀន។នគរបាលខេត្តស្វាយរៀងបានអោយដឹងថាកាលពីថ្ងៃទី១០ខែកុម្ភះឆ្នាំ២០១៦សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី២នាក់នៅទីកន្លែងផ្សេងគ្នាម្នាក់នៅក្រុងស្វាយរៀងនិងម្នាក់ទៀតនៅក្រុងបាវិត។ប្រភពបន្តថាជនសង្ស័យមានឈ្មោះហឹងដាវីភេទស្រីអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅក្នុងភូមិបាក់រនាស់សង្កាត់សង្ឃ័រក្រុងស្វាយរៀងនិងឈ្មោះកែវសុភក្រ័អាយុ៣៤មុខរបរមិនពិតប្រាកដមានទីលំនៅរាជធានីភ្នំពេញខណះមកស្នាក់នៅផ្ទះជួលយីហោគឹមលីនៅសង្កាត់បាវិតក្រុងបាវិតបានរយះពេល២ថ្ងៃប៉ុណ្ណោះ។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះគឺរឹបអូសបាន ថ្នាំញៀន ប្រភេទម៉ាទឹកកក ៩ កញ្ចប់(ធំ ៤ តូច ៥) ទូរស័ព្ទដៃ ១ គ្រឿង និងសំភារៈប្រើប្រាសគ្រឿងញៀន មួយចំនួន ព្រមទាំងកសាងសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមច្បាប់ ។




































