បន្ទាយមានជ័យ:មន្ត្រីអាជ្ញាធរស្រុកម៉ាឡៃ មន្ត្រីសុរិយោដីមន្ត្រីបរិស្ថានុរក្សតំបន់ជម្រកសត្វព្រៃរនាមដូនសំនិងកងកម្លាំងនគរបាល កងរាជអាវុធហត្ថនិងកងទ័ពបានចុះទៅទប់ស្កាត់ ណែនាំធ្វើកិច្ចសន្យាមនុស្សដែលសំអាងថាជាពលរដ្ឋរាប់សិបនាក់មកពីឃុំសំរោងស្រុកអូរជ្រៅ ដែលអាណាធិបតេយ្យនាំគ្នាទៅព័ទ្ធចាប់យកដីព្រៃជម្រកសត្វព្រៃរនាមដូនសំនៅឃុំទួលពង្រស្រុកម៉ាឡៃ។
លោក អែម សុខា អភិបាលស្រុកម៉ាឡៃនិងមន្ត្រូីបានណែនាំ និងធ្វើកំណត់ហេតុដាក់ឱសានវាទរយ:ពេល៣ថ្ងៃគឺនៅថ្ងៃទី១៥កុម្ភ:ឆ្នាំ២០១៦ត្រូវរើតង់់ចង្ក្រានជើងឆ្នាំនិងមធ្យោបាយចាកចេញដោយគ្មានលក្ខ័ខ័ណ្ឌ។
ពលរដ្ឋលោក សុខ សឿន ,លោកជឿង សុខុមនិងលោកប៉ាត ឆេង និយាយថា: ពួកខ្លួនមានគ្នា១៦៧គ្រួសាររស់នៅភូមិ/ឃុំសំរោងស្រុកអូរជ្រៅ ហើយមានតំណាងឈ្មោះញឹុក ឈី ភេទប្រុសនិងឈ្មោះ បៅ យ៉ន ។ពួកខ្លួនមានទំនាស់ដីធ្លីរាំុរ៉ៃតាំងពីឆ្នាំ១៩៩៦រឿងដីស្រែនឹងមន្ត្រីយោធាដែលយកដីស្រែពួកខ្លួនទំហំសរុប១.០៦៥ហិតាលក់អោយពួកឈ្នួញ។
ពួកខ្លួនបានប្តឹងផ្តល់ទៅច្រើនកន្លែង ក្នុងនោះចុងក្រោយមួយត្រូវបានលោកឧត្តមសេនីយ៍សិុន ថារ័ត្ន នាយកទីចាត់ការអធិការកិច្ចក្រសួងការពារជាតិបានផ្ទេរភារកិច្ចដោះស្រាយទំនាស់ដីស្រែនោះអោយអាជ្ញាធរដែនដីនិងជំនាញសុីវីលដោះស្រាយ។
លោកបន្តថា នៅឆ្នាំ២០១៣ អាជ្ញាធរខេត្ត មានលោកអ៊ុក កែវរតន:អតីតនាយករងរដ្ឋបាលសាលាខេត្តបានអោយយោបល់និងស្នើសុំខេត្តអាចរកដីរដ្ឋនៅជម្រកសត្វព្រៃរនាមដូនសំស្រុកម៉ាឡៃទំហំ៨០៥ហិចតាដើម្បីប្រគល់អោយពួកខ្លួនជាថ្នូរដីសម្បទានសង្គមកិច្ច។ក្នុងនោះបាននាំមន្ត្រីចម្រុះមកចុចនិយាមការត្រង់ចំណុចដែលខ្លួនមកតាំងទីដោយខុសច្បាប់នេះ។គឺពួកខ្លួនមានមេខ្យល់នាំគ្នាមកចាប់ដីព្រៃបរិស្ថាននេះចំនួន៣ថ្ងៃហើយ។
ពលរដ្ឋនិយាយបន្តថា:ពួកខ្លួនសូមអាជ្ញាធរនិងសម្តេចតេជោជួយដោះស្រាយរកដីជូនពួកខ្លួនដើម្បីធ្វើស្រែនិងចម្ការចិញ្ចឹមជីវិត។ពុំនោះទេពួកខ្លួនមិនថយពីការចូលមកចាប់ព័ទ្ធយកដីព្រៃបរិស្ថានរដ្ឋនេះទេ។
លោកអែម សុខា អភិបាលស្រុកម៉ាឡៃនិយាយណែនាំអោយពលរដ្ឋយល់ពីផ្លូវច្បាប់ ហើយចាកចេញពីទីនោះជាបន្ទាន់ ពុំនោះទេអាជ្ញាធរនិងជំនាញបរិស្ថាននឹងចាត់វិធានការតាមផ្លូវច្បាប់។
លោកអែម សុខា និយាយបន្តថា:ករណីបងប្អូនមានទំនាស់ដីស្រែនៅឃុំសំរោងស្រុកអូរជ្រៅ សូមបងប្អូនទាក់ទងដោះស្រាយនឹងថ្នាក់ពាក់ព័ន្ធ ពុំមែនយករឿងនេះធ្វើចំណាប់ខ្មាំង ហើយនាំគ្នាប្រព្រឹត្តខុសច្បាប់មករំលោភយកដីដែនជម្រកសត្វព្រៃរនាមដូនសំនៅស្រុលម៉ាឡៃដូច្នេះនោះទេ។
លោកបន្តថា : ចំពោះលិខិតស្នាមដែលពុំដឹងថាពិតឬក្លែងក្លាយនោះ ក៏ពុំបានដាក់ថាអោយមកយកដីរដ្ឋនៅរនាមដូនសំនៅម៉ាឡៃនេះឡើយ។លោក ភុំ សារ៉ុម នាយករងតំបន់ការពារបរិស្ថាននិងជាប្រធានជម្រកសត្វព្រៃរនាមដូនសំនិយាយថា:ទីបំផុត ពលរដ្ឋតវ៉ាដូចមានតំណាងខាងលើ បានផ្តិតមេដៃធ្វើកិច្ចសន្យាចាកចេញពីដីព្រៃរនាមដូនសំនោះនៅថ្ងៃទី១៥កុម្ភ:។ពលរដ្ឋសន្យាថា :ទី១-គោរពច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ទី២-ខ្ញុំបាទយើង ខ្ញុំស្នាក់នៅតែ៣ថ្ងៃគិតពីថ្ងៃទី១២ដល់១៥កុម្ភ:ឆ្នាំ២០១៦ ពួកខ្លួននឹងចាកចេញ៕ដោយ:ឃិន គន្ធា





































