ភ្នំពេញ៖មុខសញ្ញាម្នាក់ក្នុងចំណោម២នាក់ដែលតែងតែធ្វើសកម្មភាពប្រើដាវភ្ជង់ វាយប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិផ្សេងៗពីរបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាននិងជនប្រើប្រាស់គ្រឿងញៀន៣នាក់ទៀតត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវសហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ខណៈបក្ខពួកប្លន់ម្នាក់ទៀតបាននិងកំពុងរត់គេចខ្លួន ។
ក្នុងប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០១៦ នៅចំណុចក្រោយវិហ៊ាឥស្លាម ផ្លូវ បេតុង ក្រុម៤ ភូមិ៤
សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យពាក់ព័ន្ធអំពើរប្លន់ឈ្មោះលី រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិឥស្លាម មានមុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំណែកយុវជន៣នាក់ទៀតដែលពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន១ឈ្មោះស្មាន់ មហាម៉ាត់ ភេទប្រុស អាយុ១៨ ឆ្នាំ ២ឈ្មោះសុល គីភ្លី ភេទប្រុស អាយុ២៥ឆ្នាំ ៣ឈ្មោះយ៉ា សាឡេះ ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង៣មានមុខរបរលក់ត្រី ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុម៥ ភូមិ៥ សង្កាត់ច្រាំងចំរេះទី២
ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះសុះ លីហាស់ ភេទស្រី អាយុ៣០ឆ្មាំ មានមុខរបរលក់មាន់ ស្នាក់នៅផ្ទះលេខ១៤៥ ផ្លូវ៥៩៨ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងជាម្ចាស់ម៉ូតូម៉ាកC១២៥ពណ៍ខ្មៅ សេរីឆ្នាំ ២០០៨ ពាក់ស្លាកលេខភ្នំពេញ១A B៥៧៥២។
នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវលោក ម៉ៅ ចាន់ថុន បានឲ្យដឹងថា ក្រោយពីរអធិការរងខណ្ឌឫស្សីកែវទទួលផែនព្រហ្មទណ្ឌលោក អ៉ីវ ឈុនភេង ទទួលបានពាក្យបណ្ដឹងពីរជនរងគ្រោះព្រមទាំងមានការអនុញ្ញាត្តិពីរលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ កម្លាំងនគរបាលព្រហ្មទណ្ឌបើកការស៊ើបអង្កេតបង្ក្រាជាក់ស្ដែងដោយឃាត់ខ្លួនមុខសញ្ញាប្រើដាវ វាយប្លន់យកម៉ូតូនិង ទ្រព្យសម្បត្តិផ្សេងៗពីរប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រខណ្ឌឫស្សីកែវ ម្នាក់ឈ្មោះលី រ៉ាវី ដោយបានដកហូតម៉ូតូសង់ឌ្រីម១គ្រឿងនិងឈានទៅឃាត់ខ្លួនយុវជ៣នាក់បន្ថែមទៀតដែលត្រូវជាប់សង្ស័យពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយឡែកបក្ខពួកជនសង្ស័យម្នាក់ទៀតដែលតែងតែធ្វើសកម្មភាពវាយប្លន់បាននិងកំពុងរត់គេចខ្លួន ។
បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យករណីប្លន់និងជនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងបាននិងកំពុងឃុំខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការតាមនិតិវិធីច្បាប់។ដោយសមត្ថកិច្ចបានបន្តការស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកម្នាក់ទៀតដើម្បីយកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕កំសាន្ដ




































