ភ្នំពេញ៖នាព្រឹកថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៦នេះ នគរបាលខណ្ឌឫស្សីកែវបានកសាងសំនុំរឿងបញ្ជូនខ្លួនជនសង្ស័យវៀតណាមម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដោយចោតប្រកាន់ពីបទ ស្រវឹងស្រា បែកថ្នាំ ដោយប្រើប្រា ស់គ្រឿងញៀនដុតផ្ទះរបស់ខ្លួនឯងកាលពីររសៀលថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ ២០១៦ កន្លងមកថ្មីៗនេះនៅចំណុចផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ជនត្រូវសង្ស័យដែលត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវចាប់បញ្ជូនខ្លួនទៅកាន់តុលាការឈ្មោះចាំង យ៉ាំងឡូម ភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ។
អធិការរងខណ្ឌឫស្សីកែវលោក អ៉ីវ ឈុនភេង បានបញ្ជាក់ថា បើតាមសាក្សីជាប្រជាពលរដ្ឋរស់នៅជុំវិញក្បែរទីតាំងកើតហេតុបានឲ្យដឹងថា នៅថ្ងៃទី១០ ខែ កុម្ភះ ឆ្នាំ ២០១៦ ដែលជាថ្ងៃចូលឆ្នាំទី៣ ប្រពៃណីចិនវៀតណាម និងជាថ្ងៃចូលឆ្នាំបង្ហើយ គេឃើញបុរសសង្ស័យជនជាតិវៀតណាមខាងលើដើរត្រេតត្រូតនៅមុខផ្ទះរបស់ខ្លួនទាំងស្រវឹងស្រាជោគជាំដៃកាន់ដែកកេះទៅដុតប៉ាតង់ដែលដាក់បាំងជញ្ជាំងផ្ទះបង្កឲ្យឆេះជាអណ្ដាតភ្លើង ប៉ុន្តែភ្លាមនោះត្រូវប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាជួយជះទឹកពន្លត់ភ្លាមៗទើបមិនបណ្ដាលឲ្យឆេះខូចខាតធ្ងន់ធ្ងរនិងរីករាលដាលដល់ផ្ទះអ្នកដ៍ទៃ ។អធិការរងខណ្ឌឫស្សីកែវលោក អ៉ីវ ឈុនភេង បានបន្តថា ក្រោយពីរទទួលបានសេចក្ដីរាយការពីនាយប៉ុស្ដិ៍នគរបាលស្វាយប៉ាកលោក គីម សាន្ដ ព្រមទាំង ទទួលបានបទបញ្ជាពីអធិការនគរបាលខណ្ឌឫស្សីកែវលោក ទៀង ច័ន្ទសារ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុដោយឃាត់ខ្លួនជនបង្កវៀតណាមទាំងស្រវឹងជោគជាំភ្លាមៗដោយរកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។សូមបញ្ជាក់ថាបច្ចុប្បន្នជនជាប់សង្ស័យកំពុងត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំនាព្រឹកថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១៦ នេះហើយ ដើម្បីឲ្យ តុលាការវិនិឆ្ឆ័យចាត់ការតាមនិតិវិធីច្បាប់៕កំសាន្ដ




































