បញ្ជូន​ជនសង្ស័យ​ចំនួន​៥​នាក់​ទៅ​តុលាការ​បន្ទាប់ពី​ឃាត់ខ្លួន​បទ​លួច​ជក់​និង​លក់​គ្រឿងញៀន​

0

ខេត្តបន្ទាយមានជ័យ​:​ជនសង្ស័យ​ចំនួន​៥​នាក់​ទៅ​តុលាការ​ហើយ បន្ទាប់ពី​ឃាត់ខ្លួន​បទ​លួច​ជក់ និង​លក់​គ្រឿងញៀន​នៅ​ស្រុក​ថ្មពួក​។​​បញ្ជាក់ថា​: នៅ​ព្រឹក​ម៉ោង​១០​ថ្ងៃទី​១២​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​កំលាំង​នគរបាល​ស្រុក​ថ្មពួក​មួយក្រុម​បាន​ចុះ​ល្បាត​និង​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​មួយកន្លែង​នៅ​ចំណុច​ផ្លូវបំបែក​ចូល​ភូមិ​គោក​ព្រេច ឃុំ​គោករ​បៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​នគ​បាល​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់​និង​ស​មិ​ត្ថ​កិច្ច​ធ្វើការ​ដកហូត​វត្ថុតាង​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មី​ុ​ន​គ្រាប់ បាន​ចំនួន​៣៦​គ្រាប់​ដប​ច្នៃ​ជក់​១​ក្រោយពី​ឃាត់ខ្លួន​ហើយ​ជន​ស​ង្ស័​ទាំង​៥​នាក់​នេះ​ត្រូវបាន​នគ​បាល​ស្រុក​ថ្មពួក​បញ្ជូនមក​ស្នងកា​រ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើការ​សា​សួ​។​
​លោក​វ​រះ​សេនីយ៍​ឯក​ចាប សុ​ផា​រិ​ទ្ធ​ស្នងការ​ង​នគ​បាល​ខេត្តបន្ទាយមានជ័យ​គ្រប់គ្រង​ផ្នែក​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​៥​នាក់​នោះ​មានឈ្មោះ​១​កង ខ្នៀ​ន ប្រុស​អាយុ​៤៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ អ្នកលក់​គ្រឿងញៀន ២​មានឈ្មោះ​លេខ​សី​ប្រុស​អាយុ​២០​កសិករ​អ្នក​ជក់​៣​មានឈ្មោះ​ស្មាន​វណ្ណា ប្រុស​អាយុ​២៦​ឆ្នាំ​អ្នក​ជក់​៤​មានឈ្មោះ​ទៀង​ទុង ប្រុស​អាយុ​១៩​ឆ្នាំ​កសិករ អ្នក​ជក់​៥​មានឈ្មោះ​ឡា​ឃ្លោត​ប្រុស​អាយុ​១៩​ឆ្នាំ​អ្នក​ទាំង​៥​នាក់​រស់នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​នគ​បាល​ជំនាញ​គ្រឿងញៀន​បាន​និយាយថា​ជនសង្ស័យ​ឈ្មោះ​កង​ខ្នៀ​ន​នៅមុខ​ស​មិ​ត្ថ​កិច្ច​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​អ្នកលក់​គ្រឿងញៀន​ពិតប្រាកដ​ខ្លួន​បាន​ទិញ​ពី​បុរស់​ម្នាក់ទៀត​ដើម្បី​យកមក​លក់​បន្ត​ឲ្យ​មិត្ត​ភ័​ក្រ​តែ​សំណាងអាក្រក់​ត្រូវ​នក​បាល​ឃាត់ខ្លួន​បាន​នៅ​ចំណុចកើតហេតុ​តែម្តង​។​ក្រោយពី​បាន​ចំលើយសារភាព​ហើយ​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវ​នគ​បាល​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕​ដោយ​:​ឃិន គ​ន្ធា​

photo_2016-02-13_15-00-24 photo_2016-02-13_15-00-22 photo_2016-02-13_15-00-20