គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ដ​ដោយ​ខ្លួនឯង​ធ្វើអោយ​ស្ដ្រី​ម្នាក់​ស្លាប់​ភា្ល​មៗ​នៅ​កន្លែងកើតហេតុ​

0

​កំពង់ធំ​=​បុរស​ម្នាក់​បាន​បើកបរ​ដោយ​ស្ថានភាព​ងងុយដេក​ក៏​រ៉េ​ចង្កូត​ធ្លាក់​ថ្នល់​ក្រឡាប់​ជាច្រើន​ត្រឡប់​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បានធ្វើអោយ​បុរស​ម្នាក់​ជា​តៃកុង របួសស្រាល ចំណែក​ស្ដ្រី​អ្នករួមដំណើរ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​12722566_1687971134821183_415550056_oបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១២​នាទី​ថ្ងៃទី​១៤​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​ត្រង់ចំណុច​ភូមិ​ក្រសាំង (​ខ​) ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​នោះ​ម៉ាក​TOYOTA TAKOMA ពាក់​ផ្លាក់លេខ ភ្នំពេញ 2N 3645 ធ្វើដំណើរ​ពី​លិចទៅ​កើត​ដើម្បី​យក​បន្លែរ​ទៅ​លក់​នៅ​ផ្សា​កំពង់ធំ​មកដល់​ចំនុចកើតហេតុ​ក៏​បើក​ធ្លាក់​ថ្នល់​លឺ​សំលេង​ប្រាវ ធ្វើអោយ​ផ្ញា​ក់​ផ្អើ​រ​ដល់​ប្រជាព​រដ្ន​ក៏​នាំគ្នា​មក​មើលឃើញ​បុរស​អ្នកបើកបរ​រងគ្រោះ​ស្រាល និង​ស្ដ្រី​ចំណាស់​ម្នាក់ទៀត​រងរបួស​ធ្ងន់ធ្ងរ​រហូត​ដាច់ខ្យល់​ស្លាប់​នៅ​និង​កន្លែងកើតហេតុ តាម​ប្រភព​បន្ថែមថា​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ​ផាត់​ផៃ ភេទ​ស្រី​អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ ត្រូវជា​ម្ដាយបង្កើត​អ្នកបើកបរ ចំណែក​អ្នកបើកបរ​ឈ្មោះ ធុល​ធឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ដ​ង្កៀ​វ ឃុំ​ចាន់​សរ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប របួសស្រាល​។​
បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ដ រួច​ប្រគល់​សាកសព​ជនរងគ្រោះ​អោយ​សាច់ញាតិ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ដ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​ជា​បណ្ដោះអាសន្ន​រងចាំ​ម្ចាស់​មក​ទទួលយក​៕ ប៊ុន រិទ្ធី​12752039_1687971328154497_82685148_o12735952_1687971261487837_843360565_n12698800_1687971141487849_1763924628_o12443930_1687971124821184_440365479_o12499130_1687971168154513_76122274_o12714168_1687971268154503_515278747_n