ខេត្តកំពង់ឆ្នាំង៖ អ្នកបើបររថយន្ត និងបើករ៉ឺម៉កម៉ូតូដឹកកម្មករកម្មការនីទាំងអស់ត្រូវតែធ្វើបណ្ណ័បើកបរ និងលិខិ តស្នាមទាក់ទងជាមួយយានយន្តរបស់ខ្លួនអោយត្រឹមត្រូវ មុនថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦មុននិងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តចាប់ផ្តើមធ្វើការត្រួតពិនិត្យផាកពិន័យរាល់បទល្មើសទាំងអស់ដែលមានចែកក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក » លោក ឡុច វណ្ណារ៉ាស្នងការរងនគរបាលខេត្តទទួលការងារចរាចរណ៍ខេត្ត បានលើកឡើ ងបែបនេះនៅព្រឹកថ្ងៃទី១៥ខែកុម្ភះ ឆ្នាំ២០១៦ ទៅកាន់អ្នកបើកបររថយន្ត និងបើកបររ៉ឺម៉កម៉ូតូចំនួន៨៣នាក់ ដែ លបានដឹកកម្មករកម្មការនី ប្រចាំថ្ងៃជាង៤ពាន់នាក់ នៅក្នុងរោងចក្រត្រីប៉ុស ក្នុងភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ដែលមានការចូលរួមពីអាជ្ញាធរ ស្រុក លោកអធិការស្រុក និងតំណាងរោងចក្រផងដែរ។
នៅក្នុងពិធីនេះ លោក ឈឹម សារុន ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានចែកនិងបានអានសេចក្តីជូនដំណឹងលេខ០០២/១៦ និងសេចក្តីជូនដំណឹងលេខ០០៥/១៦ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦របស់គណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក ជូនដល់អ្នកចូលរួមទាំងអស់ ដើម្បីបានជ្រួតជ្រាបអំពីច្បាប់ចរា ចរណ៍ផ្លូវគោកដែលត្រូវរឹងបន្តឹងចាប់ពីពាក់កណ្តាលខែមិនាខាងមុខនេះតទៅ។
លោក ឡុច វណ្ណារ៉ា ស្នងការរងនគរបាលខេត្តបានថ្លែងទៅកាន់អ្នកបើកបរយានយន្តទាំងអស់ថា៖ យោ ងតាមសេចក្តីជូនដំណឹងនេះ ប្រមុខរាជរដ្ឋាភិបាលបានយោគយល់និងអនុគ្រោះដោយបានសម្រេចទទួលស្គា ល់ការកាន់កាប់ជាក់ស្តែងនូវយានយន្តគ្រប់ប្រភេទដែលប្រជាពលរដ្ឋកំពុងមាន ដោយមិនតម្រូវអោយមានការបញ្ជាក់ពីម្ចាស់ដើមក្នុងពេលធ្វើលិខិតស្នាមផ្សេងៗរបស់យានយន្តឡើយ។
ដោយឡែកគណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក សូមជំរាបជូនដំណឹងដល់សាធារណៈជនទាំងអស់អោយបានជ្រាបថា៖ ចាប់ពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ តទៅមន្ត្រីនគរបាលចរាចរ ណ៍ផ្លូវគោក ចាប់ផ្តើមធ្វើការត្រួតពិនិត្យផាកពិន័យរាល់បទល្មើសទាំងអស់ដែលមានចែកក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មានដូចជា បណ្ណ័បើកបរ បណ្ណ័សំគាល់យានយន្ត វិញ្ញាបនបត្រ័ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត លិខិតអនុ ញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន។ ដូច្នេះអ្នកមិនទាន់មានលិខិតស្នាមយានយន្តដូចខាងលើសូមរួសរាន់ធ្វើលិខិតស្នា មយានយន្តអោយមានទាន់ពេលវេលា ទើបមិនប្រឈមពីការផាកពិន័យចំពោះផ្លូវច្បាប់។
លោក ឡុច វណ្ណារ៉ា បានបញ្ជាក់អោយដឹងទៀតថា៖ ខាងមុខនេះក្រសួងការងារ និងម្ចាស់រោងចក្រ មិនអនុញ្ញាតអោយកម្មកររោងចក្រជិះរថយន្ត ដែលអ្នកបើកបរនោះគ្មានបណ្ណ័បើកបរនោះឡើយព្រោះពេលមានគ្រោះថ្នាក់នាំអោយកម្មករខាតបង់ទាំងថវិកា ខាតបង់ទាំងពេលវេលាធ្វើការងារអោយរោងចក្រ និងលំបាកទាំងសមត្ថកិច្ច។ ជាក់ស្តែងនៅចុងឆ្នាំ២០១៥កន្លងមក រថយន្តដឹកកម្មករ២គ្រឿងបានបង្កគ្រោះថ្នាក់ក្រឡាប់រថយន្តបណ្តាលអោយកម្មករជាង១០០នាក់រងរបួស ក្នុងនោះអ្នកបើកបររថយន្តម្នាក់ត្រូវជាប់ពន្ធនាគារ និងម្នាក់ទៀតកំពុងមានដីកាតាមចាប់ខ្លួន។ ហេតុនេះសូមបងប្អូនអ្នកបើកបរយានយន្តទាំងអស់ ត្រូវតែគោរពច្បាប់ចរាចរណ៍មានសីលធម៌ក្នុងពេលបើបរ និងត្រូវចេះអធ្យាស័យគ្នាក្នុងពេលបើកបរ ទើបគេចផុតពីគ្រោះថ្នាក់។
ដោយឡែកតាមរបាយការណ៍របស់ក្រសួង នៅក្នុងរយះពេល១៤ថ្ងៃ នៃខែកុម្ភះនេះ គ្រោះថ្នាក់ចរាចរណ៍ក្នុងទូទាំងប្រទេសបានកើតឡើងចំនួន១៨៩លើក បណ្តាលអោយមនុស្សស្លាប់ចំនួន១០១នាក់ ដែលនេះជាទូលេខគួរអោយព្រួយបារម្ភ ដែលកត្តានេះបង្កឡើងដោយកត្តាមនុស្សមិនគោរពច្បាប់ ច្រើនជាងកត្តាផ្លូវ និងកត្តាយានយន្ត ដែលអ្នកបើកបរទាំងអស់គួរតែយល់ដឹង និងត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា៕