កំពង់ធំៈ មានករណីប្លន់ទៀតហើយ ក្រុមចោរប្រដាប់ដោយ អាវុធ មិនច្បាស់ចំនួន បាននាំគ្នាសំរុកចូលប្លន់ផ្ទះ វេលុយ វីង ស្ថិតនៅភូមិសានគ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ៧ ក្បាលព្រលប់ថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០១៦ ហើយបានប្រមូលលុយ បានចំនួន ១៣០០០ដុល្លា ក្រោយពីក្រុមចោរធ្វើសកម្មភាពប្លន់រួច បានដាក់មេប្រូចបាត់ ស្រមោល ។
ក្រោយពីមានករណីប្លន់រួច សមត្ថកិច្ចបានដាក់កម្លាំងគ្រប់ចំនុចសំខាន់ ដើម្បីស្ទាក់ចាប់មុខសញ្ញាចោរប្លន់ទាំងនេះ តែរហូតមកដល់វេលាម៉ោង ១២.០០នាទី យប់ដដែល សមត្ថកិច្ចកំពុងតែដុតដៃដុតជើង គ្រប់ស្រុកក្រុង ដើម្បីធ្វើការ ស៊ើបអង្កេតតាមរកមុខសញ្ញាចោរប្លន់ទាំងនេះ។
សូមបញ្ជាក់ដែរថា ករណីដែលបង្ករឲ្យមានចោរប្លន់ នេះគឺបណ្តាលមកពី ស្រុកកំពង់ស្វាយ សំបូរទៅដោយល្បែងស៊ីសង បៀ អាប៉ោង កន្ទុយលេខ បានលេងយ៉ាងអានាធិបតេយ្យ ជាក់ស្តែងល្បែងស៊ីសងបាននាំគ្នាលេងទាំងកណ្តាលថ្ងៃនៅចំនុចបេនឡាណអានាធិបតេយ្យ ផ្លូវបំបែកសៀមរាប និង ព្រះវិហារ តែពុំមានសមត្ថកិច្ចណាម្នាក់យកចិត្ត ទុកដាក់នោះទេ តែឃើញមានតែសមត្ថកិច្ចបើកឡានសារ៉ែន មកយកលុយ ពីក្រុមលេងល្បែងហើយបើកទៅបាត់ នៅព្រឹក ថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ ២០១៦វេលាម៉ោង ១១.២០នាទី ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
រីឯចំនែកព័ត៌មានករណីប្លន់នេះ អ្នកសារព័ត៌មានកំពុងតែ តាមប្រម៉ាញ់ព័ត៌មានបន្ថែម ។
ដោយ ប៊ុន រដ្ឋា





































