ភ្នំពេញ៖នារសៀលថ្ងៃទី ១៦ ខែ កុម្ភះ ឆ្នាំ ២០១៦នេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការដាក់បង្ហាញមុខមេចោរប្លន់ទូរមាសម្នាក់បន្ទាប់ពីរបង្ក្រាបចាប់ខ្លួនបាននៅថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ ២០១៦ម្សិលមិញនេះ នៅចំណុចមុខវិទ្យាល័យបឹងសាឡាង ផ្លូវ២៥៩ ក្រុម៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ដោយជនសង្ស័យរូបនេះបានធ្វើសកម្មភាពប្លន់ទូរមាសនៅខេត្តបាត់ដំបងជាមួយបក្ខពួក រួចរត់គេចខ្លួនមករាជធានីភ្នំពេញត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនតាមដីការរបស់សាលាដំបូងខេត្តបាត់ដំបង ។នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវិរៈសេនីយ៍ទោ ប៊ុន សត្យា បានបញ្ជាក់ថា
ក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ពីរសំណាក់លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញដោយកម្លាំងសមត្ថកិច្ចអនុវត្តន៍ដីការចាប់ខ្លួនរបស់សាលាដំបូងខេត្តបាត់ដំបង”ប.ប លេខ៤២៦ ត ព្រ របស់ចៅក្រមស៊ើបសួរ យាប់ មេត្តា បានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបចាប់ខ្លួនមេចោរប្លន់ទូរមាសម្នាក់ប្រដាប់ដោយអាវុធដែលបានធ្វើសកម្មភាពប្លន់ជាមួយបក្ខពួកកាលពីរថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០១៥ នៅចំណុចផ្ទះលេខ៣៧៧ ក្រុម១២ ភូមិអូតាគាំ សង្កាត់ទួលតាឯក ក្រុងបសត់ដំបង ខេត្តបាត់ដំង ។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលលោក វិរៈសនីយ៍ទោ ប៊ុន សត្យា បន្តថា ជនសង្ស័យ ឈ្មោះសែម ប៊ុនសាត ភេទប្រុស ត្រូវបានប្រគល់ជូនសមត្ថកិច្ចខេត្តបាត់ដំបងដើម្បីបន្តការស្រាវជ្រាវចាប់ខ្លួនបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួនក្រោយសមត្ថកិច្ចខេត្តបាត់ដំបងស៊ើបអង្កេតចាប់ខ្លួន៣នាក់ជាបន្តបន្ទាប់កន្លងមក។សូមបញ្ជាក់ថាក្រោយបានប្លន់រួចមកជនសង្សយ័ក៏បានយកលុយដែលប្លន់បានទៅទិញម៉តូមករត់ឌុបនៅចំណុចចាប់ខ្លួនខាងលើ។កំសាន្ដ





































