ខេត្តព្រះសីហនុ នៅវេលាម៉ោង13″05នាទីថ្ងៃទី16-02-2016 នៅតំបន់ទេសចរថ្មរូងស្ថិតក្នុងឃុំកំពង់សិលា ស្រុកកពង់សិលាខេត្តព្រះសីហនុ មានករណី ក្មេងលង់ទឹក ស្លាប់បានកើតឡើង ក្មេងស្រីរងគ្រោះឈ្មោះ លុច ដាវីន អាយុ12ឆ្នាំ ម្តាយឈ្មោះ វ៉ាន់ ឪពុកឈ្មោះថា រស់នៅភូមិគោកក្របៅ ឃុំ គគី ស្រុកកៀនស្វាយ ខេត្តកណ្តាលបានមកលេងទឹកនៅតំបន់ទេសចរថ្មរូង រអិលជើងធ្លាក់ចូលទៅទឹកជ្រៅបណ្តាលអោយលង់ស្លាប់តែម្តង ក្នុងពេលដែលអ្នកលេងជាមួយពំុបានចាប់អារម្មមើល។ បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។




































