​ក្មេងស្រី​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ង ដោយ​ម៉ូតូ​ទាហាន​ឈុតខ្មៅ​ថៃ​បុក​

0

​ ឧ​ត្ត​រ​មានជ័យ​៖.​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៧ ក្មេងស្រី​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ង ដោយ​ម៉ូតូ​របស់​ទាហាន​ឈុតខ្មៅ​ថៃ បុក​យ៉ាង​ពេញទំហឹង នៅលើ​ផ្លូវជាតិ​លេខ​៦៧B.​ខាងមុខ​កា​សុ​ី​ណូ​.​ច្រក​អន្តរជាតិ​ជាំ សា​ងុ​ាំ លឹម​ហេង ស្ថិតនៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​សមត្ថកិច្ច​ប៉ូលិស​៩០៥ បានអោយដឹងថា ក្មេងស្រី​រងគ្រោះ មានឈ្មោះ​ម៉េង ធារ៉ា ភេទ​ស្រី​អាយុ​៥​ឆ្នាំ​រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​រងរបួស​ត្រង់​ពោះ​យ៉ាងធ្ងន់ធ្ង​។​សមត្ថកិច្ច​ប៉ូលិស បាន​អោយដឹងទៀតថា ជនបង្ករ​ជិះ​ម៉ូតូ​បុក ឈ្មោះ​ខ​ធា ឈិ​ប ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ណាំ​យេន ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​សុ​ី​សាកេ​ត ជា​ទាហាន​ឈុតខ្មៅ កង​រយ​២៣០២​ប្រចាំ​នៅ​ព្រំដែន កម្ពុជា​.​ថៃ​។​បច្ចុប្បន្ន ក្មេងស្រី​រងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ស្រុក​ភូ​សុ​ី​ង ខេត្ត​សុ​ី​សាកេ​ត ប្រទេស​ថៃ រីឯ​ម៉ូតូ​បង្ករ សមត្ថកិច្ច​ប៉ូលិស យកមក​រក្សាទុក​រង​ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕

IMG_1244 IMG_1243 IMG_1242 IMG-20160217-WA0024_resized