ស្ទឹងត្រែង៖គ្រួសារមានជីវភាពលំបាកចំនួន៧១២គ្រួសារនៅក្នុងក្រុងខេត្តស្ទឹងត្រែងបានមកជួបជុំគ្នានៅសាលាបឋមសិក្សាភូមិបាចុងព្រឹកថ្ងៃទី១៧កុម្ភៈឆ្នាំ២០១៦ទទួលយកអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ច យុវនីតិសម្បទា ខេត្តដើម្បី សំរួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
នៅក្នុងពិធីទទួលអំណោយនេះ លោកស្រីណាផៃតំណាងគ្រួសារក្រីក្រទាំងចំនួន៧១២គ្រួសារបានសំដែងការគាំទ្រដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត បាននាំមកនៅអំណោយ របស់រាជរដ្ឋាភិបាលជូនដល់បងប្អូប្រជាពលរដ្ឋ ដែមានជីវភាពខ្សត់ខ្សោយ ទោះបីពួកគាត់មិនបានស្នើសុំក៏ដោយ។
លោកស៊ា គឹមសែប្រធានមន្ទីរសង្គមកិច្ច និងយុវនីតិសម្បទាខេត្តមានប្រសាសន៏ថា៖រាជរដ្ឋាភិបាលក៏ដូចជាមន្ទីរសង្គមកិច្ច តែងតែគិតគូរជានិច្ចចំពោះប្រជាពលរដ្ឋយើង ទោះស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ គឺជួយគ្រប់បែបយ៉ាងមិនប្រកាន់បក្សពួក ឬនិន្នាការ បក្សពួកអ្វី ឡើយ។
លោកប្រធានមន្ទីរបញ្ជាក់ទៀតថា៖មេឃុំចៅសង្កាត់ជាអ្នករស់នៅផ្ទាល់ជាមួយប្រជាពលរដ្ឋហើយបងប្អូនមកទទួលយកអំណោយនេះ សុទ្ធសឹងតែជាមុខសញ្ញាដែល ងាយរងគ្រោះដូចជាស្ត្រីគ្មានទីពឹងស្ត្រីមេមាយនិងគ្រួសារក្រីក្រ ដែលកំពុងរស់នៅមានជីវភាពលំបាក នៅតាមមូលដ្ឋានក្នុងក្រុងស្ទឹងត្រែង ក្នុងនោះមកពីសង្កាត់ស្រះឬស្សីចំនួន១៣៤គ្រួសារ សង្កាត់សាមគ្គី២៦២គ្រួសារ សង្កាត់ស្ទឹងត្រែង ១៧៣គ្រួសារ និងសង្កាត់ព្រះបាត ចំនួន១៤៣គ្រួសារ ។
លោកម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៏ថា៖ ប្រទេសកម្ពុជាបានឆ្លងកាត់នៅសង្គ្រាម និង របបប្រល័យពូជសាសន៍ ដែលបានបំផ្លិចបំផ្លាញសង្គមជាតិ ដល់ឫសគល់ព្រមទាំងបានបន្សល់ទុកនៅ អតីតយុទ្ធជន ដែលជាជនពិការ និវត្តជនជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលីមរណៈគ្រួសារជួមការលំបានជីវភាពខ្វះខាតហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គ្រប់ផ្នែកទាំងអស់ដើម្បីជីវភាពរស់នៅ។
លោកអភិបាលខេត្តបន្តថា៖ការផ្តល់អំណោយជូនបងប្អូននៅពេលនេះ គ្រាន់តែជាការចែករំលែកនូវភាពលំបាកមួយគ្រាតែប៉ុណ្ណោះ ដូចនេះសូមក្រើនរំលឹក ដល់បងប្អូនយើងទាំងអស់ រស់នៅត្រូវ ចេះថែរក្សាសុខភាពនិងខិតខំដាំដំណាំរួមផ្សំ អោយបានច្រើនទៅតាមលទ្ធភាព ដែលអាចធ្វើបានដើម្បី រួមចំណែកបង្កើនជីវភាពរស់នៅតាមគ្រួសារអោយបានល្អប្រសើរឡើង។
លោកមានប្រសាសន៍ទៀតថា៖ជាមួយនិងកិច្ចការងារគ្រួសារ បងប្អូនក៏មានតួនាទីក្នុងការចូលរួមនៅក្នុងកិច្ចការងារសង្គមពិសេស សំណូមពរឲ្យរួមគ្នាចូលរួម អនុវត្តន៏នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំរបស់យើងមានសុខសុវត្កិភាពក្នុងការរស់នៅ។
សូមបញ្ជាក់ថា៖ជាមួយនិងការផ្តាំផ្ញើនេះ លោកអភិបាលខេត្តរូមនិងថ្នាក់ដឹកនាំ បានចែកអំណោយជូនដល់បងប្អូនជួបការលំបាកទាំង៧១២គ្រួសារ ក្នុងមួយគ្រួសារទទួលបានមីយើង១កេះ កន្ទេលមួយ១ ទឹកស៊ីអ៊ីវ១យួរ និង អង្ករ១៥គីឡូក្រាម៕



































