​រថយន្ត​ដឹក​ស្រា​បៀរ​ពី​គ្រឿង​សង្ស័យ​តៃកុង​ស្រវឹង​បើ​កជែងគ្នា​ក្រឡាប់ចាក់​ស្រា​បៀរ​ពេញ​ផ្លូវ​

0

​ខេត្តពោធិ៍សាត់​៖ រថយន្ត​ពី​គ្រឿង​ដែលមាន​ដឹក​ស្រា​បៀរ​និង​យីហោ​ឡូកូ​រថយន្ត​ដាក់​ស្លាក់​សញ្ញា​សម្គាល់​របស់​ក្រុមហ៊ុន​ស្រ​បៀរ​ដូចគ្នា បាន​បើ​កជែងគ្នា​ពេញ​ផ្លូវជាតិ​លេខ​០៥ ដែល​អ្នកឃើញ​ហេតុ​កា​រថា​សង្ស័យ​តៃកុង​ទាំងពី​នាក់​នោះ​ស្រវឹង​ដូចគ្នា នៅ​ទីបំផុត​រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ​ក៍បាន​ក្រឡាប់ចាក់​ស្រា​បៀរ​ពេញ​កន្លែងកើតហេតុ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​១០​និង​២៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ​០៥​ក្នុង​ភួ​មិ​ក្ដី​ឈ្នួល ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​ដោយ​ពុំមាន​កា​គ្រោះថ្នាក់​ឡើយ​គឺ​របួសស្រាល​តិចតួច​ប៉ុណ្ណោះ​។​5c202d512d78f1a44efcd9cf5a2bdb0a

​បើតាម​សាក្សី​ដែល​បានឃើញ​មុនពេល​មាន​ហេតុការន​ដះ​បាន​និ​យា​ថា​៖ មាន​រថយន្ត​ពី​គ្រឿង ដែលមាន​ដឹក​សុទ្ធតែ​ស្រ​បៀរ​ដូចគ្នា និង​យីហោ​ស្លាក​ឡូកូ​ក្រុមហ៊ុនស្រា​បៀរ​ដូចគ្នា​បានធ្វើ​ចរាចរណ៍​លើ​ផ្លូវជាតិ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ សាក្សី​ដដែល​នោះបាន​បន្តថា ពួកគេ​បាន​បើក​ប្រៀបដូចជា​មនុស្ស​ស្រវឹងស្រា​បៀរ ដោយ​តៃកុង​បើករថយន្ត​ទាំងពី​គ្រឿង​នេះ បាន​បើក​ល្បឿន​លឿន ហើយ​បើក​ប្រជែង​គ្នា​ពេញ​លើផ្លូវ​ជាតិ​លេខ​០៥ ។ ស្រាប់តែ​មកដល់​ត្រង់​ចន្លោះ​គីឡូ​មែ​៉​ត្រ​លេខ​១៩៨​និង​១៩៩ រថយន្ត​ដែល​ដឹក​ស្រា​បៀរ​អង្គរ​និង​ដាក់​ស្លាក់​ឡូកូ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ក៍បាន​វេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​នៃ​ខាងជើង​ផ្លូវជាតិ​ក្រឡាប់​ផ្ងា​ជើង ចាក់​ស្រា​បៀរ​ពេញ​ស្រែ ខូចខាត​រថយន្ត​យា​៉​ង​ដំណំ ឯ​មនុស្ស​ក្នុង​រថយន្ត​គ្រោះថ្នាក់​របួសស្រាល​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ ដោយ​រថយន្ត​ដឹក​ស្រា​បៀរ​មួយទៀត​ក៍បាន​បើក​ឆ្ពោះទៅមុខ​បាត់ ពុំ​បង្ករ​ឲ្យ​អ្នកដទៃ​របួស​អ្វី​ឡើយ​។​bb7c6c3a03f0bd353fd087157af04fb2

​នគរបាល​ចរាចរណ៍​ផ្លូវគោក របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹងថា ក្រោយពេល​មាន​ហេតុការណ៍​ភ្លាម​កម្លាំង​ចរាចរណ៍​ស្រុក​ក៍បាន​ចុះជួយ​អន្តរាគមន៍​ស​ម្រួ​ស​ចរាចរណ៍​និង​ជួយ​មើល​ពលរដ្ឋ​ជួយ​រើស​ស្រា​បៀរ​អង្គរ​នោះ​ឲ្យ​ម្ចាស់​ក្រុម​វិញ​។ និង​ជួយ​ហៅ​រថយន្តស្ទូច​មក​ស្ទ​ច​ដើម្បី​យកទៅ​ជួសជុល​ប្រើប្រាស់​វិញ ដោយ​មន្ត្រី​ចរាចរណ៍​នោះបាន​ស្តីបន្ទោស​ថា គឺជា​ក​ត្ត​មនុស្ស​ដែល​បើក​បរជែង​គ្នា​លើផ្លូវ​មិន​ប្រយ័ត្ន​៕