ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១៧ ខែកុម្ភះ. ឆ្នាំ២០១៦ លោកវរះ/ឯក នួន អេត ស្នងការរងខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស្នងការ បានដឹកនាំកម្លាំងជំនាញរួមនឹងលោកអធិការនគរបាលស្រុកត្រពាំងប្រាសាទ ចុះចែកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ៣៣០នាក់ ស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ចំនួនដែល ត្រូវចែកអត្តសញ្ញាណប័ណ្ណ៤២៣នាក់ ស្រី២១១នាក់ ប្រជាពលរដ្ឋចូលរួមចែកអត្តសញ្ញាណប័ណ្ណ ៣៣០ ហើយនិងផ្សព្វផ្សាយពីភូមិ ឃុំ មានសុវត្តិភាពនិងវេទិការសាធារណះ។នៅក្នុងឱកាសនោះ លោកវរះ/ឯក នួន អេត ស្នងការរងខេត្តឧត្តរមានជ័យនិងលោកវរសេនីយ៍ទោ អិន កាយ អធិការនគរបាលស្រុក បានចែកអត្តសញ្ញាណប័ណ្ណ ជូនដល់ប្រជាពលរដ្ឋប្រុសស្រីក្នុងភូមិ ឃុំខាងលើផងដែរចំនួន៤២៣សន្លឹក ទន្ទឹមគ្នានោះ ក៏មានប្រជាពលរដ្ឋខ្លះ បានកោតសរសើរដល់អាជា្ញធរដែលបានបំពេញការងារបានល្អ នាពេលកន្លងមក ដូចជាការបង្ក្រាបការជួយដូរគ្រឿងញៀន ក្មេងទំនើងនិងការចុះមកធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមភូមិហើយសមត្ថកិច្ចថែមទាំងយកមកចែកជូនដល់ភូមិ ឃុំ ទៀតផង៕




































