ខេត្តព្រះសីហនុ៖បងប្អូនអាជីវករវចំនូន៨៨នាក់អតីតជាអាជិវករលក់ដូរក្នុងផ្សារ(ស្មាចដែង)បច្ចុប្បន្ន កំពង់លក់ដូរនៅក្នុងផ្សារ(កងកេង)ស្ថិតនៅក្នុងឃុំរាមស្រុកព្រែនប់ខេត្តព្រះសីហនុបាននាំគ្នាដាក់ការស្នើរសុំទៅអាជ្ញាធរខេ ត្តឲ្យជួយអន្តរាគមន៍រៀបចំសណ្តាប់ធ្នាប់និងរៀបចំតូបសុំចូលទៅ លក់នៅ ក្នុងផ្សារ(ស្មាចដែង)វិញ។ការស្នើរសុំបែបនេះធ្វើឡើងខណៈពេលក្រុមអាជិវករទាំងនោះយល់ឃើញថាការលក់ដូររបស់ពូកគាត់នៅក្នុងផ្សារ(កងកេង)(សព្វថ្ងៃចៅកែផ្សារ មិនមានការទទូលខុសត្រូវអ្វីទាំងអស់ដូចជាសណ្តាប់លក់ដូរក្នុងផ្សារ.តូបលក់ដូរតូចចង្អៀតគ្មានអានាម័យបំពុលបរិសា្ថននិងអាជីវករមួយចំនូនលក់ដូរលើដីចំណីផ្លូវសាធរណៈបង្ករផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ។
.លោក ផៃប៊ុនវណ្ណៈ អភិបាលរងខេត្តព្រហសីហនុ នៅព្រឹកថ្ងៃទី១៦ខែគុម្ភៈឆ្នាំ២០១៦នេះ ក្នុង ខណៈពេលលោកនិងលោក ជាង ហ៊ីម ប្រធានក្រុមព្រឹក្សារខេត្តរូមនិងមន្ត្រីអាជ្ញាធរមួលដ្ឋាន ចុះទៅធ្វើការពិនិត្យបងប្អូនអាជីវករលក់ដូរក្នុងផ្សារ(កងកេង)បានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថាការស្នើសុំរបស់បងប្អូនខាងលើ គឺជាការត្រឹមត្រូវបំផុត ហើយស្របទៅនឹងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១២ ។ ម្យ៉ាងវិញទៀត រដ្ឋបាលខេត្តបានពិនិត្យឃើញថា ផ្សារកងកេងមានទំហំតូចចង្អៀត មិនអាចផ្ទុកនូវចំនួនអាជីវករទាំងអស់បាន ដូច្នេះអ្នកលក់ដូរ ចំនួនស្មើនឹង ៥០ ទៅ ៦០ ភាគរយត្រូវលក់នៅក្រៅទីតាំងផ្សារ ការតាំងតូបលក់ដូរគ្រប់ប្រភេទរបស់អាជីវករ នៅជុំវិញផ្សារកងកេងទាំងអស់មានលក្ខណៈមិនសមស្រប គ្មានសណ្តាប់ធ្នាប់ ពាសវាលពាសកាល។ ហើយផ្សារ(កងកេង)នេះរដ្ឋបាលខេត្តបានអនុញ្ញាតអោយបើកលក់ទំនិញជាលក្ខណៈឯកជន មិនអោយសង់តូបជួលសម្រាប់លក់ទំនិញដូចផ្សារប្រមូលផ្តុំនោះទេ ដូច្នេះការសាងសង់តូបសំរាប់ជួលលក់របស់បងប្អូនទាំងអស់ផ្ទុយនឹងលិខិតអនុញ្ញាតរបស់សាលាខេត្ត និង ធ្វើអោយប៉ះពាល់ដល់សោភ័ណភាព ដែលជាខេត្តទេសចរណ៍ សណ្តាប់ធ្នាប់សាធារណៈទាំងស្រុង យកផ្លូវធ្វើដំណើរចូលភូមិធ្វើជាកន្លែងលក់ដូរជាប្រចាំ គ្មានប្រព័ន្ធលូ បង្គន់អនាម័យមិនគ្រប់គ្រាន់ ព្រមទាំងធ្វើអោយ ប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ ។ហើយកិច្ចការនេះរដ្ឋបាលខេត្តបានបង្កើតក្រុមការងារចំរុះមួយ ក្រុមចុះពិនិត្យ និង ជួយសម្របសម្រួល ដល់បងប្អូនទាំងអស់គ្នា ក្នុងការរៀបចំសណ្តាប់ធ្នាប់ សាធា រណៈនិងរៀបចំតូបជួលលក់ទំនិញនៅក្នុងផ្សារចាស់(ស្មាច់ដែង)រូចរាល់ហើយដូចនេះបងប្អូនដែលមានបំណង់ចង់ទៅលក់ដូរក្នុងផ្សារ(ស្មាច់ដែង)វិញអាចចូលទៅលក់បានមិនមានបញ្ហារអ្វីនោះទេ ។
.លោក សុទ្ធ សំប៉ាញ ម្ចាស់ផ្សារស្មាច់ដែង បានប្រាប់ឲ្យដឹងថា បងប្អូនអាជីវករចំនូន ៨៨នាក់ដែលបានស្នើរមកលក់ដូរក្នុងផ្សាររបស់លោក ខាងលើនេះ ពូកគាត់ម្នាក់ៗសុទ្ធសឹង បានមក រៀបចំតូបសំរាប់ធ្វើការលក់ដូររៀងៗខ្លូនរូចរាល់អស់ហើយនៅក្នុងផ្សាររបស់គាត់ប៉ុន្តែរមិនដឹងថាបងប្អូនអាជីវករទាំងនោះ មានមូលហេតុអ្វីទេទើបបានជា មិន ទាន់នាំគ្នាមកធ្វើការលក់ដូរនៅលើតូបដែល ខ្លូនបាន រៀងចំរូចហើយនោះ ។លោកសុទ្ធ សំប៉ាញ ជុំវិញបញ្ហារនេះលោកបានបញ្ជាក់ថាលោកបានរៀបចំរូចហើយ និងស្វាគមន៍គ្រប់ ពេលវេលាសំរាប់បង ប្អូនអាជីវករ ដែល មានបំណងចង់មកលក់ដូរក្នុងផ្សាររបស់លោក ទាំងអស់ ពីព្រោះក្នុងផ្សាររបស់លោកបានរៀបចំតូប លក់ដូរចំនូន៣០០តូបដែលមានទំហំតូបនិមួយៗ២ម៉ែត្រ គុណនិង៣ម៉ែត្រ មានផ្លូវដើរធំ មានអនាម័យនិងបរិស្ថានល្អ និងមានកន្លែងចតរថយន្តធំទួលាយ មិនបង្ករផលប៉ះពាល់ដល់ផ្លូវសាធរណៈ ជាពិសេស គ្រប់អាជីវករ ទាំងអស់ដែលចូលមកលក់ ដូរ គាត់ហ្វីរយៈពេលមួយឆ្នាំមិនយកថ្លៃឈ្នូលតូបនោះទេ ។
.បងស្រីម្នាក់នៅក្នុងចំណោមក្រុមអាជីវករ៨៨នាក់ដែលបានស្នើរសុំចូលមកលក់ដូរក្នុងផ្សារស្មាចដែងខាងលើបាននិយាយរៀបប្រាប់ឲ្យដឹងថាពូកគាត់ចង់មកលក់ដូរក្នុងផ្សារស្មាច់ដែងណាស់ និងម្នាក់ៗបានរៀប ចំតូបសំរាប់លក់ដូរនៅក្នុងផ្សារស្មាច់ដែងរៀងៗខ្លូនអស់ហើយដែរពីព្រោះតូបលក់ ដូរក្នុងផ្សារស្មាច់ដែងធំតូលាយ ចំណែកឯតូបលក់ដូរក្នុងផ្សារកេងកងតូចចង្អៀតទំហំ ត្រឹមតែ១ម៉ែត្រ កន្លះគុណនិង ២ម៉ែត្រប៉ុណ្ណុះ ព្រមទាំងតំម្លែជូលតូបថ្លៃ ដោយតូមមួយក្នុង១ខែពីរ៦០ទៅ ៧០ដុល្លានិងមិនមានផ្លូវធំទូលាយ សំរាប់ដើរ នោះទេនិងមួយចំនូនធ្វើការលក់ដូលើចញ្ចើមផ្លូវក៍មានដែរ។ ហើយមូលហេតុដែលពូកគាត់មិនទាន់ ហានមកផ្សារស្មាច់ដែង ដោយសារខ្លាចមកមិនស្រុះគ្នា ពីព្រោះបើមកមិនស្រុះគ្នា ខ្លះនៅខ្លះមកគឺពិបាកណាស់លក់មិនដាច់ នោះទេ ដូចនេះពូកគាត់សង្ឃឹមថា កិច្ចការនេះមានតែអាជ្ញាធរ មានសមត្ថកិច្ចទេអាចធ្វើ ទៅបានក្នុងការប្រមូល អាជីវករ ទាំងអស់មកលក់ដូរក្នុងផ្សារ ស្មាចដែងវិញ ។
គូររំលឹកផងដែរថានៅឃុំរាមស្រុកព្រែនប់នេះមានផ្សារចំនូន២គឺផ្សារ(ផ្សារស្មាច់ដែង)និងផ្សារ(ផ្សារកងកេង)ប៉ុន្តែររវាងផ្សារទាំងពីនេះក្រុមអាជីវករភាគច្រើនដើមឡើយបានជ្រើសរើសនាំគ្នាទៅលក់ដូរនៅផ្សារ(កងកេង)ដោយយល់ថាលក់ដូរនៅទីនោះដាច់ជាងតែបច្ចុប្បន្នបែបជានាំគ្នាចង់មកលក់ដូរផ្សារស្មាចដែងវិញដោយគីតថាលក់ដូរនៅក្នុងស្មាចដែងមានតូបធំទូលាយនិងថ្លៃឈ្នូលថោកជាពិសេសផ្សារមានច្បាប់ត្រឹមត្រូវអាចលក់ដូរបានយូអង្វែងចំណែកឯកផ្សា(កងកេង)មានច្បាប់ត្រឹមតែផ្សាម៉ាតជាលក្ខណៈគ្រូសារតែប៉ុណ្ណុះនិងមិនមានសិទ្ធិអ្វីធ្វើតូបបន្ថែមនៅជុំវិញផ្សារសំរាប់ជូលនោះឡើយ៕កោះពស់(រូបភាពអាជ្ញាធរខេត្តចុះពិនិត្យផ្សារកងកេង)




































