​ ​សមត្ថកិច្ច​ចំរុះ ចុះបង្ក្រាប​ឈើ​ក្រញូង ដែល​ស្តុ​ប​មួយកន្លែង​រឹបអូស បាន​ឈើ​ចំនួន​៣២​ដុំ ស្មើ​៤១៦​គីឡូក្រាម​

0

​ឧ​ត្ត​រ​មានជ័យ​៖.​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ថ្ងៃទី​១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​ចំរុះ ចំនួន​៤៤​នាក់ ដឹកនាំ​ដោយ​លោក ប៊ូ សា​ខន អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​. បាន​ចុះបង្ក្រាប​ទីតាំង​ស្តុ​ប​ឈើប្រណិត ជាច្រើន​ដុំ ដែល​ម្ចាស់​លាក់​ទុ​កាលពីពេល​ថ្មីៗ​នោះ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​១២​នាក់​និង​សមត្ថកិច្ច​ប៉ូលិស​១៧​នាក់ សហការ​ជាមួយ​សឹក​រង​ស្រុក​១០​នាក់​និង​រដ្ឋបាល​ព្រៃឈើ​ចំនួន​៥​នាក់ ។​បង្ក្រាប​ទីតាំង​ស្តុ​ប​ឈើ មួយកន្លែង ស្ថិតនៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​សមត្ថកិច្ច បានអោយដឹងថា ករណី​កម្លាំងចំរុះ ចុះបង្ក្រាប​ទីតាំង​ខាងលើ​នោះ លទ្ធផល ចាប់បាន​ឈើ​ប្រភេទ​ក្រញូង​ចំនួន​៣២​ដុំ ស្មើនឹង​៤១៦​គីឡូក្រាម បច្ចុប្បន្ន​ឈើ ទាំងអស់នោះ យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ហើយ​ម្ចាស់​ឈើ​ទាំងអស់​បាន​រត់គេចខ្លួន បាត់អស់​។​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា រឿង​ម្ចាស់​ឈើ​ក្រញូង លោក​និង​ធ្វើការ​ស្រាវជ្រាវ​ទៅតាម​ក្រោយ​៕

IMG_1228 IMG_1227 IMG_1226