ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ​២០១៥

0

​ខេត្តកំពង់ឆ្នាំង​៖ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែងថា « ស្នើ​សុំអោយ​កងកំលាំង​ទាំងអស់​សហការគ្នា​អោយបាន​ជិតស្និត ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុ​វត្តិភាព​រស់នៅ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង » ។ ឯកឧត្តម​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ​២០១៥​និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​សំរាប់​អនុវត្ត​បន្ត​ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម​សេនីយ៍​ទោ សោម សុវណ្ណ មេបញ្ជាការរង​យោធភូមិភាគ​ពិសេស ប្រតិភូ​ក្រសួងការពារជាតិ ឯកឧត្តម​សេនីយ៍​ត្រី ធន ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​យោធា​ចំណុះអោយ​តំបន់​ប្រតិបត្តិការ​សឹង​រង​កំពង់ឆ្នាំង​សរុប​ចំនួន​១៥៣​នាក់​។​
​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍​បន្តថា​៖ កងកំលាំង​ប្រដាប់​គ្រប់លំដាប់​ថ្នាក់​ត្រូវតែ​ធ្វើ​អំ ពើ​ល្អ បំរើ​ប្រជាពលរដ្ឋ ក្រៅពី​ភារកិច្ច​ស្នូល​របស់ខ្លួន ត្រូវ​ចុះទៅ​តាម​មូលដ្ឋាន​ដែល​ខ្លួ​ទទួលខុសត្រូវ ដើម្បី​ចូ ល​រួម​យ៉ាងសកម្ម​អនុវត្តតាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល
​អោ​យស​ម្រ​ច​បាន​ជោគជ័យ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​
​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ក៏បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន ពលទាហាន គ្រប់​ជាន់​ថា្នក់​ត្រូវ​ចូលរួម​អនុវត្ត​
​អោយបាន​ជោគជ័យ​តាម​ផែនការ​សកម្មភាព ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​កិច្ចប្រជុំ​ថៃ្ង​នេះ ដោយ​ត្រូវ​ស្មោះត្រង់​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល ដោយ​ប្រឆាំង​ដាច់ខាត​ចំពោះ​ពួក​អគតិ ដែល​បង្កចលាចល​ក្នុងសង្គម ការពារ​សន្តិសុខ​អោយបាន​ល្អ​ជូន​ប្រជាពលរដ្ឋ និង​ចូល​រួមសហការ​បង្ក្រាប​អោយបាន​ទាន់ពេលវេលា អំពើចោរកម្ម​និង​គ្រឿងញៀន​។ ចំពោះ​ភារកិច្ច​របស់ខ្លួន​ត្រូវខិតខំ​ហ្វឹកហាត់​រៀនសូត្រ​ដើម្បី​បង្កើន​ចំណេះដឹង​អោយបាន​ខ្ពស់​ដើម្បី​ការពា​បូរណៈភាព​ទឹកដី​។
​ទន្ទឹមនេះដែរ​ត្រូវ​បង្កើន​ការចុះ​មូលដ្ឋាន​ជួយ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​កំលាំង​ពលកម្ម​ជួប​ការលំបាក ត្រូវ​យកចិត្តទុកដាក់​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ដែល​ជួប​ការលំបាក និង​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា​នូវ​ប្រាក់​បេឡា​សង្គ្រោះ​ជូន​គ្រួសារ​អតីត​យុទ្ធ និង​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​ជា​មិត្ត​នៅលើ​សកលលោក​អោយបាន​ល្អ​ក្នុង​ការរកចំណូល​ពង្រីក​សមិទ្ធផល​ថ្មីៗ​ថែមទៀត​ក្នុង​អង្គភាព និង​សហការ​ជាមួយ​កា​៩០​ក្នុង​ការជួយ​រុករក​អិដ្ឋ​ធាតុ​កងទ័ព​ស្ម័គ្រ​បរទេស​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង​។​
​ ​នៅក្នុង​កម្មវិធី​នេះដែរ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ឯកឧត្តម​សេនីយ៍​ទោ សោម សុវណ្ណ និង​ឯកឧត្តម​សេនីយ៍​ត្រី ធន ធឿន បាន​បំពាក់​ឋានន្តរសក្តិ​ជូន​យោ​ធិ​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​៣​នាក់​,​ថ្នាក់​អនុសេនីយ៍ទោ​០៤​នាក់​,​ថ្នាក់​អនុសេនីយ៍ត្រី​១​នាក់ និង​ថ្នាក់​នាយ​សំណង់​ចំនួន​០៣​នាក់ ,​បំពាក់​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ដល់​ពលទាហាន​នាយទាហាន​ចំនួន​៧៣​នាក់​,​ប្រគល់​ប័ណ្ណសរសើ​ដល់​ក្រុង​/​ស្រុក​ទាំង​៨​និង​ផ្តល់ជូន​ដល់​ក្រុង​/​ស្រុក​នូវ​វិទ្យុ​១​គ្រឿងៗ​ក្នុង​មួយ​ស្រុក​ផងដែរ​។ នៅ​ក្នង​កម្មវិធី​នេះ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​ក៏បាន​ឧបត្ថម្ភ​ថវិកា​១​លាន​រៀល ស្រា​បៀ​២០​កេស និង​ទឹកក្រូច​១០​កេស ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង សំរាប់​ជប់លៀង​ក្នុង​ពិធី​បិត​ការប្រជុំ​ប្រចាំ​ឆ្នាំនេះ​ផងដែរ​៕

3 2 1