​ ​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ប្រមាណ​១០​ហិកតា ​នៅ​តំបន់​ចំការ​ម៉ុ​ច ស្រុក​ទឹកផុស​ត្រូវបាន​គេ​ចូល​ឈូសឆាយ​យក​ដី​ធ្វើជា​កម្ម​សិទ្ធ

0

ខេត្តកំពង់ឆ្នាំង​៖ ដី​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នៅ​ចំណុច​ចំការ​ម៉ុ​ច ស្ថិតក្នុង​ភូមិ​កោះ​ខ្ទុ​ម ឃុំ​ជៀប ស្រុក​ទឹកផុស ប្រមាណ​១០​ហិកតា​ត្រូវបាន​គេ​លួច​ឈូសឆាយ​យក​ដី​ធ្វើជា​កម្ម​សិទ្ធ ដោយឡែក​ដីព្រៃ​ប្រមាណ​២០០​ហិកតា​ទៀត​ក៍​ត្រូវបាន​គេ​បោះ​តំ​រ៉ុយ និង​ដាក់​ផ្លាកឈ្មោះ​បំពាន​យក​ជា​កម្ម​សិទ្ធ​ដោយ​មិន​ខ្លាច​មន្ត្រី​បរិស្ថាន ដែល​នៅ​ឈរជើង​ការពារ​តំបន់​នោះឡើយ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​គំរាម​សមត្ថកិច្ច​មិនអោយ​ប៉ះពាល់​គ្រឿងចក្រ​របស់​ពួកគេ​ទៀតផង ករណីនេះ​បានកើត​ឡើង​ជាង​១​ខែ​មកហើយ សមត្ថកិច្ច​កំពុង​សុំ​អន្តរាគមន៍​ពី​ថ្នាក់លើ​។​17
​ ​នៅ​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ អ្នកយកព័ត៌មាន​មួយក្រុម​បាន​ចុះទៅ​ថត​រូបភាព​នៅក្នុង​តំបន់​ខាងលើនេះ​ដោយផ្ទាល់ និង​បាន​ពិនិត្យឃើញ​ព្រៃឈើ​មួ​យម​ចំនួន​ត្រូវបាន​គេ​កាប់​ដួលរលំ មួយចំនួន​កំពុង​ដុតបំផ្លាញ និង​ដីព្រៃ​មួយចំនួនទៀត​បាន​កំពុង​ត្រូវបាន​គេ​ឈូសឆាយ​ពង្រាបដី​វាល​អស់​ទៅហើយ​។ ដោយឡែក​ក៏​ឃើញ​មាន​គ្រឿងចក្រ​៤​គ្រឿង​កំពុង​ឈូស​កកាយ​ប្រព័ន្ធ​ប្រឡាយទឹក​ដែល​បង្ហូរ​ចុះ​ពី​ភ្នំ​ចូលមក​ដី​របស់​ពួកគេ​។​15
​ ​នៅ​រសៀល​ថ្ងៃ​ដដែល លោក បឿ ប៊ុនថន នាយក​គ្រប់គ្រង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖ ទាក់ទង​នឹង​រឿង​ខាងលើនេះ លោក​បាន​ស្រាវជ្រាវ​ដឹងថា​អ្នក​ឈូសឆាយដី​នៅ​ទីនោះ​ឈ្មោះ លី ស៊ិន ហៅ​សឿន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ និង​ឈ្មោះ ប៉ក់ រស់នៅ​ភូមិ​ស្រែ​ចាន ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ គេ​ទាំង​២​នាក់​បាន​ប្រើប្រាស់​គ្រឿងចក្រ​៤​គ្រឿង​មាន​អេ​ស្កា​វា​ទ័​រ​១​គ្រឿង អា​ប៊ុល​១​គ្រឿង និង​ត្រាក់ទ័រ​២​គ្រឿង បាន​លួច​ចូល​ឈូសឆាយ​ដីព្រៃ​នៅ​តំបន់​ដែន​ជំរក​សត្វ​នេះ​រយៈពេល​១​ខែ​មកហើយ លើ​ផ្ទៃដី​ប្រមាណ​១០​ហិកតា និង​បាន​ឈូស​ផ្លូវ​ទទឹង​៥​ម៉ែត្រ បណ្តោយ​ប្រមាណ​ជាង​២​ពាន់​ម៉ែត្រ និង​បាន​បំផុស​អោយ​ពលរដ្ឋ​ទៅ​កាប់បំផ្លាញ​ព្រៃ ក្នុង​ដែន​ជំរក​ចាប់យក​ដី​លក់​អោយ​ពួកគេ​ប្រមាណ​ជាង​២​រយ​ហិកតា​ថែមទៀត​។ 14​ដោយឡែក កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦ មកដល់ពេលនេះ ពួកគេ​បាន​បិត​ស្ទឹង​ស្រែ​ទៀក ដើម្បី​បង្វែរ​ទឹក​អោយ​ហូរ​ចូលមក​ដី​របស់គេ​ឈូសឆាយ ដែល​ការបិត​ក្បាលទឹក​ស្ទឹង​ចំណុច​នេះ បានធ្វើអោយ​ប៉ះពាល់​ដល់​ប្រជាកសិករ​ជាច្រើន​ពាន់​គ្រួសារ​ក្នុងស្រុក​ទឹកផុស និង​ស្រុក​រលាប្អៀរ​ដែល​រស់នៅ​អាស្រ័យ​ទឹកស្ទឹង​នេះ​។23 ចំណែក​ឈ្មោះ លី ស៊ិន ជា​អ្នក​ឈូសឆាយដី​ធ្លាប់​ត្រូវបាន​មន្ត្រី​ជំនាញ ហៅ​មក​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​សកម្មភាព​នេះ​ជាច្រើនលើក​មកហើយ ប៉ុន្តែ​គេ​មិន​ស្តាប់​ឡើយ​ព្រមទាំង​គំរាម​ប្រមាថ​សមត្ថកិច្ច​ផ្តាំផ្ញើ​តាមរយះ​ប្រជាពលរដ្ឋ​ទៀតផង និង​ថែមទាំង​និយាយថា ក្នុង​រឿងនេះ​គេ​នឹង​ទៅ​ជួប​លោក​អភិបាលខេត្ត លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ពេលណា​ក៏បាន​ដែរ ដោយ​គេ​មិន​ខ្លាចញញើត​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះឡើយ​។​ទាក់ទង​និង​រឿងនេះ​លោក នាយក​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​បាន​បញ្ជាក់ថា លោក​បានធ្វើ​របាយការណ៍​ជូន​លោក​អភិបាលខេត្ត និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិ​ដ្ឋា​ន ក្នុងពេល​ថ្មីៗ​នេះ​រួចហើយ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​។​11
​ ​ចំណែក លោក ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកុម្ភៈ​នេះដែរ បានអោយដឹងថា​៖ ចំពោះ​ព័ត៌មាន​នេះ​លោក​ទើបតែ​ទទួលបាន​ពី​មន្ត្រី​ការពារ​ដែន​អភិរក្ស​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដែរ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ​នេះ លោក​បាន​ចាត់តាំង​លោក​អភិបាលរង​ស្រុក​ម្នាក់​ដឹកនាំ​ក្រុមការងារ ចុះទៅ​ស្រាវជ្រាវ​អោយបាន​ច្បាស់លាស់​ជុំវិញ​ករណី​ខាងលើនេះ​សិន ដើម្បី​មាន​វិធានការណ៍​ទប់ស្កាត់​កុំអោយ​មានការ​ឈូសឆាយដី​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​បន្តទៀត ប៉ុន្តែ​ប្រសិន​អ្នក​ឈូសឆាយ​នោះ​នៅតែ​រឹងទទឹង​មិន​ស្តាប់​អាជ្ញាធរ​ស្រុក នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដោយ​មិន​លើក​លែងអោយ​ឡើយ​។​
​ ​ដោយឡែក​អ្នក​រង​ការចោទប្រកាន់ថា​បាន​ឈូសឆាយ​ដីព្រៃ ឈ្មោះ លី ស៊ិន និង​ឈ្មោះ ប៉ក់ មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយពេល​ក្រុមការងារ​របស់​ស្រុក និង​ក្រុមអ្នកកាសែត​ចូល​ទៅរក​ជួប​គាត់​មិន​នៅ និង​ពុំមាន​លេខ​ទូរ​សព្ទ័​ទាក់ទង​សួរនាំ​ឡើយ​៕