សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួបឯកឧត្តម ឌី​មី​ទ្រី ធ្វេ​ត​កូ​ហ្វ (HE. Mr. DMITRY Tsvitkov ) ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី

0

ភ្នំពេញៈ  ​​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ ឯកឧត្តម ឌី​មី​ទ្រី ធ្វេ​ត​កូ​ហ្វ (HE. Mr. DMITRY Tsvitkov ) ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ នៅ​វិមាន​រដ្ឋសភា​។

​នៅក្នុង​ជំនួប​នេះ សម្តេច​ប្រធាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត របស់​ឯកឧត្តម ឯកអគ្គរដ្ឋទូត​រុស្សី ដែល​បានធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ កាន់តែ​ពង្រឹង ពង្រីក​ឥតឈប់ឈរ​។​
​ជាមួយគ្នានេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​រុស្សី ក្នុងនាម​តំណាង​ឲ្យ ប្រធានសភា​ឌុយ​ម៉ា​រុស្សី បាន​អញ្ជើញសម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​លើក ដំបូង​របស់​ប្រធានសភា នៃ​តំបន់​អាស៊ី និង​អ៊ឺរ៉ុប នៅ​ទីក្រុង​មូ​ស្កូ ប្រទេស​រុស្សី​។​

»​គំនិត​ផ្តួចផ្តើម​នៃ​កិច្ចប្រជុំ​នេះ សំដៅ​ដល់​- ការពង្រឹង​កិច្ចសហប្រតិបត្តិការ ផ្នែក​សេដ្ឋកិច្ច​និង​សិទ្ធិមនុស្ស​- ការកសាង​សន្តិសុខ​ស្មើភាព​គ្នា ដែល​មិនអាច​បំបែក​បាន និង​សន្តិសុខ​ក្នុង​តំបន់​
– ការប្រមូលផ្តុំ​រួមគ្នា​ប្រឆាំង និង​ភាវ​រកម្ម​​ជាការ​ឆ្លើយតប សម្តេច​ប្រធានរដ្ឋសភា ក៏បាន​យល់ព្រម នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ រដ្ឋសភា ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​ប្រធានសភា នៃ​តំបន់​អាស៊ី និង​អ៊ឺរ៉ុប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩-២០ ខែមេសា ឆ្នាំ​២០១៦ នាទី​ក្រុង​មូ​ស្កូ ប្រទេស​រុស្សី​​ដោយ​ភ្ជាប់​ជាមួយ​ដំណើរ​ទស្សនៈកិច្ច​ជា​ផ្លូវការ​ផងដែរ ។​photo_2016-02-18_12-56-54 photo_2016-02-18_12-56-52 photo_2016-02-18_12-56-50