ខេត្តមណ្ឌលគិរីៈសត្វដំរីស្រុក របស់បងប្អូនជនជាតិព្នងចិញ្ចឹមនៅមណ្ឌលគិរីអាចឈានទៅរកដំណាក់កាលស្លាប់ ដាច់ពូជអស់ គ្រាដែលប្រពៃណីមួយនេះបានធ្វើការហាមប្រាមយ៉ាងតឹងរ៉ឹងបំផុតទៅលើការបង្កាត់ពូជ(ពាក់គ្នា)ឱ្យមានកូនឡើយដោយសារជំនឿប្រពៃណីរបស់បងប្អូនព្នងជឿថា បើដំរីពាក់គ្នាឬមានកូនចង្រៃដល់បងប្អូនអ្នកស្រុកអ្នកភូមិ។
លោក ទាន់វន្នី ភេទប្រុសអាយុ31ឆ្នាំជនជាតិព្នងរស់នៅភូមិពូតាំង សង្កាត់ រមនា ក្រុងសែនមនោរម្យ ជាមគ្គុទេសទេសចរណ៍ លោកប្រាប់ថា ក្នុងនាមលោកផ្ទាល់ក៍ជាជនជាតិព្នងម្នាក់ដែរសព្វថ្ងៃលោកកំពុងមានការព្រួយបារម្ភលើបញ្ហានេះណាស់ ដោយសារបច្ចុប្បន្ននេះដំរីរបស់បងប្អូនជនជាតិព្នងនៅមណ្ឌលគិរីចេះតែមានចំនួនតិចទៅៗពេលខាងមុខអាចឈានទៅរកការផុតពូជមិនខាន។មគ្គុទេស ទេសចរណ៍រូបនោះបានលើកឡើងថា មិនមែនរូបលោកជាជនជាតិព្នងដែរហើយមិនជឿនូវប្រពៃណី ទំនៀមទំលាប់របស់ខ្លួននោះទេ តែការជឿជាក់ខ្លាំងពេកធ្វើឱ្យសេដ្ឋកិច្ចមិនល្អប្រសើរនោះដែរ ជាពិសេសដូចជាបញ្ហ សត្វដំរីនេះជាដើម។
លោកបានបន្តថា ជាក់ស្តែងសព្វថ្ងៃនេះបងប្អូនព្នងរស់នៅមណ្ឌលគិរី រស់នៅតាមបណ្តាស្រុកភូមិមួយចំនួន គឺពឹងផ្អែកទៅលើរបរចញ្ចឹមដំរីធ្វើជាមធ្យោបាយយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនភ្ញៀទេសចរក្នុងនិងក្រៅស្រុក ទៅកំសានព្រៃហើយនៅពេលប្រពៃណីរបស់គាត់តឹងតែងពេកមិនឱ្យ សត្វដំរីមានកូនបែបនេះគឺចំនួននេះគឺចេះតែមានថយចុះទៅៗ បើគិតទូរលេខជាក់ស្តែងសព្វថ្ងៃនេះដំរីស្រុក របស់បងប្អូនជនជាតិព្នងមណ្ឌលគិរីមានត្រឹមតែ45ក្បាលប៉ុណ្ណោះដែលកាលពីមុនដំរីស្រុកមានចំនួនច្រើនជាងពេលនេះ។លោកបានប្រាប់បន្ថែមពីតំណមមួយចំនួនពាក់ពន្ធនិងការចញ្ចឹមដំរីរបស់បងប្អូនព្នងតំណមមិនឱ្យដំរីដោយញីឈ្មោលក្នុងភូមិ បើដំរីទាំងនោះដោយញីឈ្មោលនៅក្នុងព្រៃរហូតដល់មានកូនម្ចាស់ដំរីញីត្រូវតែធ្វើការសែនព្រេន ជូនអ្នកស្រុកអ្នកភូមិកុំឱ្យអ្នកស្រុកចោទប្រកាន់ម្ចាស់ដំរីញីនេះបានបង្កឱ្យមានគ្រោះចង្រៃផ្សេងៗកើតមានដល់ពួកគេ ហើយការសែនព្រេននោះគឺតម្រូវអោយម្ចាស់ដំរីញី កាប់គោចំនួន2ក្បាល ក្របីចំនួន2ក្បាលនិងកាប់ជ្រូកចាប់ពី10ទៅ20ក្បាល។
ដោយឡែកបើដំរីដោយមោលក្នុងភូមិវិញម្ចាស់ដំរីទាំងឈ្មោល ញី ត្រូវបានអ្នកស្រុកបង្គាប់ឱ្យធ្វើការសែនព្រេនជាពិធីយ៉ាងធំទៀតផង។មានបញ្ហាយ៉ាងស្មុគស្មាញបែបនេះហើយរូបលោកចេះតែមានការព្រួយបារម្ភពីការបាត់បង់សត្វដំរី តែទោះជាយ៉ាងណាក្តីរូបលោកនៅតែធ្វើការព្យាយាម ណែនាំដល់ពួកគាត់ឱ្យបានយល់ពីបញ្ហាប្រឈមនេះ តាមរយៈការធ្វើបទបង្ហាញល្អៗដល់ពួកគាត់ឱ្យបានយល់ ដើម្បីអោយសត្វដំរីមានការកើតកូនកើតចៅសំរាប់ក្មេងជំនាន់ក្រោយធ្វើការអភិរ័ក្សបន្តថែរក្សាសត្វដំរីសំរាប់ជាយានជំនិៈក្នុងការដឹកជញ្ជូនភ្ញៀវទេសចររកកម្រៃមកផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។
ចុងក្រោយលោក វន្នីបានប្រាប់ថារាល់ការផ្តល់ចំណីអាហារសំរាប់សត្វដំរី (ប្រភេទរុក្ខជាតិគ្រប់មុខ)មួយក្បាលក្នុងមួយថ្ងៃចាប់ពី200Kgទៅ300kg។លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តបានលើកឡើងថា យើងត្រូវរួមគ្នារកវិធីសាស្ត្រណាល្អៗធ្វើការណែនាំដល់បងប្អូនជនជាតិអោយគាត់បានយល់ពីបញ្ហានេះអោយដំរីរបស់គាត់មានកូនដូចប្រទេសជិខាងយើង។លោក កែវសុភគ៌ អនុប្រធានព្រៃការពារមណ្ឌលគិរីបានបញ្ជាក់ប្រាប់ថា ចំពោះការតំណម ជំនឿប្រពៃណីរបស់បងប្អូនជនជាតិព្នងនៅខេត្តមណ្ឌលគិរីក្នុងការចិញ្ចឹមដំរីនេះគឺមានការជឿទំនៀមទំលាប់នេះវាអាចហួសហេតុពេកហើយ ចឹងដំរីរបស់ពួកគាត់មិនអាចលើសពី10ឆ្នាំទៀតឡើយវានិងផុតពូជ។លោកបន្តថា ជនជាតិព្នងដូចគ្នាដែលកំពុងរស់នៅប្រទេសវៀតណាមគេកំពុងខិតខំធ្វើការបង្កាត់ពូជដំរីឱ្យមានកូនបានច្រើន ព្រោះដំរីចាប់ពីរយៈពេលមានកូនវាពពោះរហូតដល់ទៅ18ខែទើបកើតកូន។ ម៉ារ៉េត





































