កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​នាំយក​អំណោយ​ចែកជូន​ចាស់ជរា​ចំនួន​ពីរ​គ្រួសារ​គ្មាន​ទីពឹង​

0


​ក្រចេះ​៖ កង​រាជ​អាវុធ​ហ​ត្ត​ក្រុង​ក្រចេះ​ដឹកនាំ​ដោយ​លោក​ផាត សុភ​ក្ត្រ័​វាសនា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ ខេត្តក្រចេះ បាន​នាំយក​អំណោយ​ចែកជូន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​ពីរ​គ្រួសារ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​គុ​ម្ភៈ ឆ្នាំ​២០១៦ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​ភូមិ​ស្រែ​ស្ដៅ​សង្កាត់​អូរ​ឬ​ស្សី ។​
លោក ផាត សុភ​ក្ត្រ័​វាសនា បាន​ឲ្យ​ដឹងថា​៖ ដោយមាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម ឧត្ដម​សេនី​ត្រី​យ៍ សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ដែល​តែងតែ​ជំរុញ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទាំងអស់ ក្រៅពី​ការ ការពារ​សុវត្ថិភាព​សន្តិសុខ ជូន​ប្រជាពលរដ្ឋ មន្ត្រី​អាវុធហត្ថ​យើង​ត្រូវ​បង្កើន​សកម្មភាព​មនុស្ស​ធម៌ និង​ចុះជួយ​ប្រជាពលរដ្ឋ ដោយ​មិនត្រូវ​គិត​និន្នាការ​នយោបាយ ឬ​ជាតិ​សាសន៍​នោះឡើយ ។ ដោយមាន​ការយកចិត្ត​ទុកដាក់​នេះ​ហេ​ី​យ ទើប​មន្ត្រី​អាវុធហត្ថ​ក្រុង​ក្រចេះ បាន​អនុវត្ត​យា់ង​ខ្ជាប់ខ្ជួន មិនដែល​ឃ្លាតឆ្ងាយ​ពី​ប្រជាពលរដ្ឋ​ឡើយ ជាក់ស្តែង​អំណោយ​ទាំងនោះ​គឺ​បានកើត​ចេញពី​ចូលរួម​របស់​នាយ នាយរង​អាវុធហត្ថ រួម​នឹង​សប្បុរសជន ដើម្បី​រួម​ជា​វិភាគទាន​ចែករំលែក​ទៅតាម​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន​។
លោក​មេបញ្ជាការ​បានបញ្ជាក់​ថា​៖ អំណោយ​ដែល​ត្រូវ​ចែកជូន​នាពេលនេះ ក្នុង​ម្នាក់ៗ​ទទួលបាន​មី​១​កេះ​ទឹកត្រី​១​យួ ទឹក​សុ​ី​អី​ុ​វ​១​យួរ ទឹក​សុទ្ធ​១​កេះ បី​ចេង​១​កញ្ចប់​ស្កសរ​១​គីឡូគ្រាម អំបិល​១​គីឡូ ត្រីខ​១​យួ អង្ករ​ចំនួន​២​បេ និង​ប្រាក់​ក្នុង​ម្នាក់​ចំនួន​១០០០០០៛(​ដប់​មឺ​ុ​ន​រៀល​) ដេ​ី​ម្បី​ជួយ​រំលែក​ភាព​ក្រលំបាក​មួយចំណែក​។ ដូនចាស់​ជរា​ឈ្ដែ​ល​ទទួល​អំណោយ​នាពេលនេះ​មានឈ្មោះ ទូច វ៉ាត អាយុ​៨០​ឆ្នាំ និង​លោកយាយ ទី សុខសាន្ដ អាយុ​៧៧​ឆ្នាំ រស់នៅ​សង្កាត់​អូរ​ឬ​ស្សី ជា​ជន​ចាស់ជរា និង​មាន​ជីវភាព​ក្រលំបាក​គ្នាន​ទីពឹង ៕​

photo_2016-02-20_15-55-51 photo_2016-02-20_15-55-49 photo_2016-02-20_15-55-46 photo_2016-02-20_15-55-39 photo_2016-02-20_15-55-37