កំពង់ធំៈ ក្រុមគ្រួសារអតីតយុទ្ធជនចំនួន ៣គ្រួសារ បានទទួលការយកចិត្តទុកដាក់ ពីឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី រួមដំណើរដោយលោកវរសេនីយត្រី
ចាន់ ខុំ មេបញ្ជាការផ្នែកសឹករងបារាយណ៏ និងមេបញ្ជាការរង បាននាំយកអំណោយចែកជូន គ្រួសារអតីតយុទ្ធជន ដែលកំពុងតែជួបនូវប្រទះនិងការខ្វះខាត កាលពីព្រឹកថ្ងៃ ទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៦ ស្ថិតនៅភូមិ អប ទង ឃុំពង្រ ស្រុកបារាយណ៍ ចំនួន២គ្រួសារនិងនៅភូមិ បាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ១គ្រួសារ។
ក្រុមគ្រួសារអតីតយុទ្ឋជន៣រូបជាជនពិការដោយសារភ្លើងសង្គ្រាមស៊ីវិល ក្នុងទសវត្សរ៏1970-1990 ត្រូវបានការយកចិត្តដាក់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា សម្តេចតែងតែដាស់តឿនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវតែយកអស់លទ្ឋភាពក្នុងការជួយដោះស្រាយរាល់ការលំបាកដល់អតីតយុទ្ឋជនយើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ចូលរួមចំណែកការពារប្រទេសជាតិអោយមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ។
ជាក់ស្តែងឧត្តមសេនីយ៍ត្រីសោម ស៊ុន បានចែកអំណោយដល់ គ្រួសារយោធិនពិការចំនួន៣នាក់ មាន ទី១ ឈ្មោះ ស្រី ឈីន អាយុ ៦៥ឆ្នាំអតីតះប្រធានយោធាស្រុកបារាយណ៍ក្នុងឆ្នាំ១៩៨៧ ១៩៨៨ ទី២ ឈ្មោះ កៅស៊ីម អាយុ ៦៣ឆ្នាំ អតីតយោធិនកងពលលេខ១៩៦ អំណោយដែលត្រូវផ្តល់ជូន រួមមានក្នុងម្នាក់ៗទទួលបាន អង្ករ៥០ គីឡូក្រាម មី២កេស ទឹកត្រី1យួរ ទឹកស៊ីអ៊ីវ 1យួរ ថវិកា ចំនួន១០ម៉ឺនរៀល រួចបានបន្ដចែកអំណោយជូន អតីតះគ្រួសារទ័ព១គ្រួសារទៀតឈ្មោះ ប្រាក់ សុខខន នៅភូមិ បាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ទទួលបានអង្ករ៥០គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិការ២០ម៉ឺនរៀល ។
ឯកឧត្តម សោម ស៊ុន បានឲ្យដឹងថា ក្នុងនាមឯកឧត្តម មានតួនាទី និងភារៈកិច្ច ជាប្រធានសហគមន៍ អតីត យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងបន្តប៉េសកម្មក្នុងការចុះ សួរសុខទុក្ខដល់ក្រុមគ្រួសារ អតីតយុទ្ធជន ដែលកំពុងតែជួបប្រទះនូវភាពខ្វះខាត និងមើលថែរមិនបណ្តោយឲ្យរស់នៅឯកកោម្នាក់ឯង ដោយគ្មានការយកចិត្តទុកដាក់នោះទេ ទោះជាអតីតយុទ្ធជន អស់តួនាទី ក្នុងការបំរើជាតិមាតុភូមិក្តី តែពួកគាត់គឺជាគ្រូនិងពោពេញទៅដោយបទពិសោធន៍ ជួយផ្តល់យោបល់ ផ្នែកយុទ្ធសាស្ត្រ និងចិសាស្ត្រ ក្នុងវិស័យការពារជាតិយ៉ាងល្អទៀតផង។ ប៊ុន រិទ្ធី







































