​ ​រយះពេល​ពី​ឆ្នាំ​ព្រះវិហារ​វត្ត​សិរី​មង្គល​បាន​សាងសង​រួច​និង​កាត់​ឬ​សសី​មា​

0

បន្ទាយ​មាន​ជ័​យះ​ព្រះវិហារ​វត្ត​សិរី​មង្គល​ដ៍​ស្គឹ​ម​ស្គៃ​បាន​ផុសចេញ​ជា​រូបរាង​ក្នុង​រយះពេល​២​ឆ្នាំ​ជាប់​និង​ផ្លូវជាតិ​លេខ​៥​ស្ថិតនៅ​ភូមិ​ព្រែករ​ពៅ​ឃុំ​បត់​ត្រង​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​បន្ទាបពី​បាន​ផ្តួចផ្តើម​សាងសង​ដោយ​ព្រះគ្រូ​ចៅអធិការ​វត្ត​និង​ពុទ្ធប​រិសត​ជិត​ឆ្ងាយ​ត្រូវបាន​រៀបចំ​ពិធី​កាត់​ឬ​សសី​មា​នៅ​ព្រឹក​នេះ​ដោយ​លោក គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​។​

លោក ឡុង ពុន អភិបាលស្រុក​មង្គល​បូរី​បានលើកឡើង​ពី​ប្រវត្តិ​នៃ​ការកសាង​វត្ត​ឪ វត្ត​សិរី​មង្គល​បាន​ផ្តើមកសាង​ដំបូង​នៅ​ឆ្នាំ​១៩៩៧​ដោយ​គំនិត​ផ្តួចផ្តើម​ពី​ឧបាសក លៀម លឹ​ង និង​ព្រះគ្រូ​អនុគុណ​ស្រុក​មង្គល​បូរី​រួមជាមួយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​លើដី​វាលស្រែ​ទំ​ហណ​ជិត​ពី​ហិច​តា​។​ដោយ​ឆ្លងកាត់​ព្រះគ្រូ​ចៅអធិការ​វត្ត​ចំនួន​៤​រហូតដល់​ចៅអធិការ​វត្ត​ជំនា​ន់ទី​៥​ព្រះនាម សា​រ៉ា​ត សេង​វឌ្ឍន៍ ពី​ឆ្នាំ​២០០៩​បាន​ផ្តួច​ផ្តើមកសាង​ព្រះវិហារ​ថ្មី​ជំ​នួន​ព្រះវិហារ​ចាស់​តូច​ធ្វើ​អំពី​ឈើ​ប្រកស​ង្ក័​សី​ចាប់ពី​ឆ្នាំ​ចុងឆ្នាំ​២០១២​រួចរាល់​ជា​ស្ថាពរ​នៅ​ដើមខែ​សីហា​២០១៥​។​ព្រះវិហារ​ថ្មី​នេះ​សាងសង​ពី​បេតុង​ប្រក​ក្បឺ​ង​តាម​រចនាបទ​ខ្មែរ​ដោយមាន​ទំហំ​១២​ម៉ែត្រ​គុណ​២១​ម៉ែត្រ​កំពស់​២១​ម៉ែ​ចំណាយ​ថវិការ​២៥០២៦៧$​វត្ត​នៅ​ជំពាក់​ថ្លៃ​កសាង​១៩១២០$​។​
ក្នុងនោះ​ក៍មាន​ការបំពាក​មេដៃ​ស្ថាបនា​ជាតិ​មាស និង​ប្រាក់​ជូន​សប្បុរសជន​ចំនួន​៧​រូប​រួមមាន​ព្រះចៅអធិការ​វត្ត​ជំនា​ន់ទីunnamed​៥​ព្រះនាម សា​រ៉ា​ត សេង​វឌ្ឍន៍​មេដៃ​មាស​លោក អេប សំអាត និង​លោកស្រី អី​ុ សុភា សប្បុរសជន​ប៉ោយប៉ែត លោក គិត វាសនា​និង​អ្នកស្រី ជា​ស្រីមុំ​ព្រមទាំង​ផ្តល​ប័ណ្ណសរសើរ​ដល់​សប្បុរស​ជន​ជាច្រើន​ទៀត​។​
លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ប​សន​មាន​ប្រដា​សន៍​ថា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ធ្វើអោយ​ប្រទេសជាតិ​មាន​សន្តិភាព​អភិ​វត្ត​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​ជាក់ស្តែង​វិស័យ​ពុទ្ធសាសនា​បាន​លូតលាស់​យ៉ាង​លឿង​តាមរយះ​ការចូលរួម​ពី​ពុទ្ធ​បិ​រ​ស័ត​ចូលរួម​បង្កើត​វត្ត​សាងសង​ព្រះវិហារ​។​ឯកឧត្តម​បាន​កោតសរសើរ​ចំពោះ​កា​រីកចំរើន​យ៉ាងខ្លាំង​នៃ​វត្ត​សិរី​មង្គល​នេះ​ក៍​ដោយសារ​ការប្រកាន់​បាន​យ៉ាង​ល្អ​នៅ​ការ​សម​គ្គី​រវាង​ព្រះសង្ឃ អាចារ្យវត្ត និង​ពុទ្ធ​បរិ​ស័ត​តែម្តង​។​unnamed (1)