ឧត្តរមានជ័យ៖. នៅចុងសប្តាហ៍នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធៈសេវា ក្រសួងការពារជាតិ បានដឹកនាំមន្ត្រីយោធាជាន់ខ្ពស់ អគ្គបញ្ជាការនៃកងយោធពល ខេមរភូមិន្ទ និងមន្ត្រីយោធាជាន់ខ្ពស់កងទ័ពជើងគោក បានចុះផ្សព្វផ្សាយ ផ្នែកអប់រំនយោបាយចិត្តសាស្ត្រ ដល់ នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើង នៅសមរភូមិមុខ នៅក្នុងអង្គភាពកងពល តូចថ្មើរជើងលេខ៤១ ស្តីពីសភាពការណ៍ថ្មីៗដែលកើតឡើងនៅក្នុងប្រទេស និងក្រៅប្រទេស ។
ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានឡើងរាយការណ៍ នៃប្រវត្តិអង្គភាពកកើតឡើង និងឈរជើងជាលើកដំបូងរបស់ខ្លួន នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលអង្គភាពបានប្រឈមមុខនឹងឧបសគ្គដូចជា ទីតាំងឈរជើងរបស់អង្គភាព ជាតំបន់ខ្ពស់រាបសំបូរព្រៃភ្នំ ដែលកងទ័ពជាងាយនឹងប្រឈមនឹងជំងឺគ្រុនចាញ់ និងផ្លូវពិបាកធ្វើដំណើរ ក្នុងការដឹកជញ្ជូនស្បៀង ទឹក សំភារៈសឹកទៅកាន់តំបន់ឈរជើង និងល្បាត។
ឧត្តមសេនីយ៍ទោបានបន្តថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ព្រមទាំងការយកចិត្ត ទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជា ការ កងទ័ពជើងគោក បានកែប្រែពីតំបន់ប្រឈមខាងលើ ឱ្យទៅជាតំបន់រីកចំរើននៅគ្រប់ទីកន្លែង ដែលអង្គភាព មាន ភាពងាយស្រួលក្នុងរៀបចំយុទ្ធសាស្ត្រ ក្នុងការចល័ត និងអន្តរាគមន៍ បានទាន់ពេលវេលា ដែលកើតឡើងដោយ យថាហេតុ ក្នុងភារកិច្ចការពារបូរណភាពដែនដី ។ ឧត្តមសេនីយ៍ទោ នាង ឃីម បានបញ្ជាក់ថា៖ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងសមរភូមិទិសទី២ នៃយោធភូមិភាគទី៤ មានសភាពស្ងប់ស្ងាត់ល្អប្រសើរ ហើយកងទ័ពរបស់កម្ពុជាយើង មានទំនាក់ទំនងល្អជាមួយកងទ័ពថៃ ។
ដោយស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ដោយប្រែក្លាយពីតំបន់បង្ហូរឈាម ទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចព្រំដែនសំរាប់ប្រទេសទាំងពីរ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយ អគ្គនាយកយោធៈសេវា ក្រសួងការពារជាតិ បានមានប្រសាសន៍ទៅការនាយទាហាន ពលទាហានថា ប្រតិភូជាន់ខ្ពស់បានសំដែងនូវ
ភាពកក់ក្តៅក្នុងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ដល់កងទ័ពដែលឈរជើងសមរភូមិមុខជានិច្ច ។ ហើយប៉ុន្មានថ្ងៃកន្លងទៅនេះ សម្តេចតេជោ បានដឹកនាំប្រតិភូជាន់ខ្ពស់ទៅចូលរួមប្រជុំវេទិការអាស៊ាន និងអាមេរិក នៅទីក្រុងរដ្ឋកាលីហ្វ័រញ៉ា ។ ក៏ប៉ុន្តែអារម្មណ៍ នឹងសណ្ឋានចិត្តសម្តេចទាំងពីរ នៅតែនឹករលឹកដល់កងកម្លាំងប្រដាប់អាវុធជានិច្ច ជាពិសេសយុទ្ធជនកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។ ពីព្រោះសម្តេចទាំងពីរ បានដឹងថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុន សីតុណ្ហាភាព នៅតាមបណ្តោយព្រំដែនត្រជាក់មកត្រឹមតែ ១២ ទៅ ១៣អង្សា ហើយអាកាសធាតុបានប្រែប្រួល ពីត្រជាក់មកក្តៅវិញ ដែលឧបសគ្គសំរាប់កងទ័ព កំពុងភារកិច្ចការពារបូរណភាពដែនដីផង និងហ្វឹកហ្វឺនកសាងកម្លាំងផង អាចជួបប្រទះនូវបញ្ហាសុខភាព ។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន ក៏បានលើកឡើងទៅកាន់នាយទាហាន និងពលទាហាន អំពីព្រឹតិ្តការណ៍នយោបាយដែលកើតឡើងនៅក្នុងប្រទេស និងសភាពការណ៍ផ្សេងៗ ដែលបានកើតឡើង នៅនៅទូរទាំងពិភពលោក នៃបដិវត្តន៍ពណ៌ តាមបែបសង្គ្រាមមនោគមន៍វិទ្យា និងភេរវកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា៖ កងទ័ពក៏ជាឆ្អឹងខ្នងយ៉ាងរឹងមាំរបស់ប្រទេសជាតិ ត្រូវតែ ប្តេជ្ញាការពាររាជរដ្ឋាភិបាលកម្ពុជាយើងដែលប្រសូត្រចេញពីការបោះឆ្នោតរបស់ប្រជាជន ។
បន្ទាប់មកឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន ក៏បានសំណូមពរទៅដល់នាយទាហាន និងពលទាហានសូមឱ្យគោរពសច្បាប់ចរាចរជើងគោកថ្មីផងដែរ ចៀសវាងការបើកបរកុំឱ្យមានគ្រោះថ្នាក់ចរាចរ ៕



































