ខេត្តកំពង់ធំ ៖ ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ស្រុកក្រុងបានប្រារព្វឡើងក្នុងសាលប្រជុំសាលាស្រុកស្ទោង នៅព្រឹកមិញនេះដែលជាត្រូវនឹងថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០១៤ ក្រោមគណៈអធិបតីភាព ឯកឧត្តម ឡុក សម្បត្តិ បេក្ខជនក្រុមប្រឹក្សាបក្សខេត្ត និងជាសមាជិកអចិន្ត្រៃបក្សខេត្ត និង ឯកឧត្តម គង់ វិមាន អនុប្រធានក្រុមការងារខេត្តចុះជួយស្រុកស្ទោង ព្រមទាំងអង្គបោះឆ្នោតមកពីបណ្តា ឃុំ សង្កាត់ ជុំវិញខេត្តចំនួន ៦១នាក់ចូលរួម។ លោក ព្រឹម រដ្ឋា ប្រធានគណៈបក្សស្រុកស្ទោងបានមានប្រសាសន៍ប្រកាស់តួនាទី គណៈកម្មាធិការសមាជិក តាមបណ្តាឃុំ ដើម្បីឲ្យដឹងពីតួនាទី និងទទួលខុសត្រូវ ក្នុងការសកម្មភាពបោះឆ្នោត នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៤ កុំឲ្យមានការខុសឆ្គង ដើម្បីដាក់ចេញនូវសេចក្តីសម្រេច ឲ្យមានការទទួលខុសត្រូវនៅតាមបណ្តាឃុំសង្កាត់ ។
តំណាងអង្គបោះឆ្នោតបានឡើងមានចំណាប់អារម្មណ៍ ពីការដឹងគុណរបស់គណៈបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រជាពលរដ្ឋ ឲ្យផុតពីឋានរកនិងគុកអត់ជញ្ជាំង បានធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស ដឹង ពី គុណបំណាច់ របស់គណៈបក្សប្រជាជនកម្ពុជា និងសូមប្តេជ្ញាចិត្តគាំទ្រនូវគោល នយោបាយរបស់គណៈ បក្សប្រជាជនកម្ពុជា គាំទ្រគ្រប់សកម្មភាពក្នុងការអភិវឌ្ឍន៍ ឲ្យរីកចម្រើនដើម្បីបុព្វហេតុប្រទេសជាតិ។
នៅក្នុងពិធី មានការបោះឆ្នោតសាកល្បង ដែលមានអង្គបោះឆ្នោត 61នាក់ មកពីបណ្តាឃុំនានា នៅក្នុង ស្រុកស្ទោង ដើម្បីជាការបញ្ជាក់នូវគោលជំហរ និងសមត្ថភាព ចៀសវាងការភាន់ច្រឡំនូវផ្លាកសញ្ញា ថែម ទាំងមានការពន្យល់ណែនាំ នូវការគូសសន្លឹកឆ្នោត ដែលអាចយកជាផ្លូវការ និងសន្លឹកឆ្នោតដែលមិនបាន ការ ព្រមទាំងបញ្ហាផ្សេងៗដែលនឹងជួបប្រទះ ក្នុងពេលបោះឆ្នោត ជាពិសេស តួនាទីនិងភារៈកិច្ចរបស់ គណៈ កម្មាធិការបោះឆ្នោត អ្នកសង្កេតការបោះឆ្នោត ឲ្យអនុវត្តន៍នូវតួនាទីស្មោះត្រង់ និងភាពយុត្តធម៌។
នៃឳកាសនៃពិធី ឯកឧត្តម គង់ វិមាន អនុប្រធានក្រុមការងារខេត្តចុះជួយស្រុកស្ទោង មានមានប្រសាសន៍ ផ្តាំផ្ញើរដល់ អង្គបោះឆ្នោត ថែរក្សាសុខភាព កុំធ្វើដំណើរទៅណាឆ្ងាយ សម្រាន្តឲ្យបានលក់ស្កប់ស្កល់ ចៀស វាងមានជំងឺក្នុងពេលបោះឆ្នោត ជាពិសេស ត្រូវរក្សាប័ណ្ណបោះឆ្នោត ទុកដាក់ឲ្យមានរបៀប និងសុវត្តិភាពថែមទាំងជាកន្លែងដែលចងចាំ កុំឲ្យមានការខូចខាត ព្រោះអង្គបោះឆ្នោតទាំងអស់មានសារៈសំខាន់ណាស់ ក្នុងការដឹកនាំ បម្រើផលប្រយោជន៍ដល់សង្គមជាតិ ដែល
ប្រជាពលរដ្ឋ សង្ឃឹមនឹងជឿជាក់វាសនាអានាគត់ របស់ប្រទេស ទទឹមគ្នាផងដែរ ឯកឧត្តម បានបញ្ជាក់នូវសន្លឹកឆ្នោត សូមឲ្យអង្គបោះឆ្នោតពិនិត្យឲ្យបានច្បាស់លាស់ ក្រែងមានការខូចខាត ឬប្រឡាក់ពីរោពុម្ព ត្រូវធ្វើការផ្លាស់ប្តូរជាថ្មី ចំណែកអង្គបោះឆ្នោតទាំង អស់ត្រូវគូសឲ្យចំគោលដៅ នៅក្នុងសន្លឹកឆ្នោត ចងចាំជានិច្ចនូវផ្លាកសញ្ញា និងលេខរៀង ចៀសវាងការច្រឡំធ្វើឲ្យបាត់បងសំលេងឆ្នោត។