ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋដែលជួបការខ្វះខាតផ្នែកជីវភាពនឹងជួបគ្រោះផ្សេងៗចំនូន៣៥៧គ្រួសារមកពីឃុំចំនួន៦ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុត្រូវបានទទូលអំណោយពីកាក់បាទក្រហម ។ដោយ ពិធីនេះបានប្រព្រិត្តទៅកាលពីថ្ងៃទី១៩កុម្ភៈ២០១៦នៅសាលាស្រុកព្រៃនប់ក្រោមអធិបត្តីភាពលោកជំទាវ ពុំចន្ធីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។
.លោកស្រីយ៉ឹងសុឃឿនអភិបាលរងស្រុកព្រៃនប់បានអានរបាយការណ៍ស្វាគ្គមន៍នឹងថ្លែងអំណរអរគុណយ៉ាងក្រៃលែងដល់កាកបាទក្រហមកម្ពុជាមានសម្តេចប៊ុនរ៉ានីជាប្រធានដែលជានិច្ចជាកាលតែងតែផ្តោតការយកចិត្តទុដាក់ ជួយដល់ប្រជាពលរដ្ឋដែលលោកមានជីវភាពខ្វះខាត នឹងរងគ្រោះ ផ្សេងៗ ។ លោកស្រីបានបន្តទៀតថា ជាក់ស្តែងនៅពេលនេះប្រជាពលរដ្ឋចំនួន៣៥៧គ្រួសារ មកពី០៦ឃុំ គឺទី១មកពីឃុំព្រៃនប់៦០គ្រួសារ ទី២ឃុំអណ្តូងថ្ម៥០គ្រួសារ ទី៣ឃុំសំរុង១០០គ្រួសារ ទី៤ឃុំទួលទទឹង៥០គ្រួសារ ទី៥ឃុំវាលរេញ៥០គ្រួសារ នឹងទិ៦ឃុំជើងគោចំនួន៤៧គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី០១កេះ ត្រីខ១០កំប៉ុងនឹងឃិតមួយកញ្ចប់ ។
.លោកជំទាវពុំចន្ធីនីបានអញ្ជើញឡើងមានមន្តិសំណេះសំណាលផ្តាំផ្ញើរការនឹករលិកពីសំណាកសម្តេចប៊ុន រ៉ានីប្រធានកាកបាទក្រហមកម្ពុជា នឹងបានសំណេះសំណាលណែរនាំដល់ប្រជាពលរដ្ឋ ដែលផ្តោតសំខាន់បញ្ហារការថែទាំសុខភាពហូបស្អាតរស់នៅស្អាតនឹងអនាម័យល្អជាពិសេសស្ត្រីៗដែលមានផ្ទៃពោះ ។ហើយមួយទៀត បញ្ហាចរាចរត្រូវមានស្មារត្តីប្រុងប្រយ័ត្នក្នុងពេលបើកបរ ត្រូវចេះគោរពច្បាប់ចរាចរឲបានត្រឹមត្រូវ ។
.គួររំលិកផងដែរថានៅលើទឹកដីខេត្តព្រះសីហនុបច្ចប្បន្នក្រៅពីកាកបាទក្រហាមកម្ពុជា ក៍មានក្រុមការងារសប្បរស់ជនជាច្រើនទៀតផងដែរដូចជា ក្រុមការ យុវជន១៥៧ .ក្រុមការងារ សភាពសហពន្ធ័យុវជនកម្ពុជា និងក្រុមគ្រូសារសប្បរស់ជនអូរបីជាដើម ដោយជារឿយៗ គេតែសង្កេត ឃើញ ចុះចែកអំណោយជូនដល់ជនក្រីក្រ ជនចាស់ជរាគ្មានទីពឹង ជនរងគ្រោះដោយអគ្គីភ័យនិង ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ទង្វើទាំងនេះគឺជាការរូមចំណែកមួយដ៍សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិកាត់បន្ថយដល់ជនក្រីក្រ ស្របតាមយុទ្ធសាស្ត្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណៈប្រជាជនដែលមាន សម្តេចអគ្គមហាសេនា បតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី៕




































