ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ប្រធាន​សមា​គន៍​អតីតយុទ្ធជន​បន្ត​ការចែក​អំណោយ​ដល់​គ្រួសារ​យោធិន

0


​កំពង់ធំៈ អតីត​យោធិន​ចំនួន​២ រួម​បានទទួល​ការចុះ​សួរសុខទុក្ខ កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦​ពី​សំណាក់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ សោម ស៊ុន ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ ព្រមទាំង​បាន​ពាំនាំ​យកមក​នូវ​អំណោយ​បន្តិចបន្តួច​ចែកជូន​ដល់​ក្រុមគ្រួសារ​អតីតយុទ្ធជន ក្នុង​ឳ​កាស​ជួប​សំណេះ​សំ​ណា​មិត្ត​ចាស់​ធ្លាប់​រួមរស់ នឹងធ្វើ​សឹក សម័យ​សង្គ្រាម​កន្លងមក ។​
ឯកឧត្តម  ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​សឹក​រង​កំពង់ធំ បាន​មានប្រសាសន៍ កោតសរសើរ​ដល់​អតីត​យុទ្ធជន ចំនួន​២​រូបនេះ ខណៈពេលដែល​ផុតពី​តួនាទី​បំរើ​ជាតិ មាតុភូមិ​ហើយ ក៏​បុគ្គល​ទាំង ២​នាក់​នេះ​មាន​ឆ​ន្ទះ​ជា​អ្នក​ស្រឡាញ់​សន្តិភាព ស្រឡាញ់​សន្តិសុខ បាន​សហការ​ជាមួយនិង​សមត្ថកិច្ច ប៉ុស្តិ៍ រដ្ឋបាល ដើម្បី​ស្ម័គ្រ​ចិត្តជា​ប្រជា​ការពារ​បន្ត ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ។ឯកឧត្តម  ឧ​ត្ត​ម​សេនីយ៍​បាន បន្តថា ពីមុន​ពួកគាត់​ធ្លាប់តែ​កាន់​កាំភ្លើង​ចូល​ប្រ​យុ​ទ្ឋ​ក្នុង​សមរភូមិ​ដើម្បី​ការពារជាតិ​និង​ប្រជាជន តែ​បច្ចុប្បន្ន​បាន​ក្លាយជា​ប្រជា​ការពារ កាន់ដំបង រួមសហការ​ណ៏​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បន្តទៀត​។​
​អតីត​យុ​ទ្ឋ​ជន​ទាំងពីរ​នាក់​១ ឈ្មោះ​ជ័យ ច​យ អាយុ​៤៤​ឆ្នាំ និង​ទី​២ ឈ្មោះ ឆន ផល អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ថ្វីត្បិតតែ​មាន​ជម្ងឺ​ប្រចាំកាយ ពួកគាត់​ខំតស៊ូ​ចិញ្ចឹមជីវិត​ដោយ​ប្រកបមុខរបរ​ជា​កម្មក​រ​សំណង់ ព្រោះ​ពួកគាត់​មិនមាន​ដីធ្លី​សម្រាប់​ធ្វើស្រែ​និង​បង្ករ​បង្កើន​ផល​ឡើយ​។
​ក្នុង​ឳ​កាស​នៃ​ការចុះ​សួរសុខទុក្ខ និង​សំណេះសំណាល ផ្តល់​កម្លាំងចិត្ត​ផង​ព្រមទាំង​បាន​ផ្តល់ជូន​នូវ​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន មាន អង្ករ​១០០​គីឡូក្រាម មី​២​កេស ទឹកត្រី​២​យួរ ទឹកស៊ីអ៊ីវ​២​យួរ រួមទាំង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ផងដែរ ក្នុងនោះដែរ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​ផ្តាំផ្ញើរ​ឲ្យ​មើលថែរ​កូន ចៅ ជម្រុញ​ឲ្យ​កូនចៅ​បាន​ចូលរៀន ឲ្យ​ក្លាយជា​មនុស្ស​ល្អ ជា​ថ្នាក់ដឹកនាំ​ល្អ និង​ជា​គ្រួសារ​ល្អ រស់នៅក្នុង​សង្គម ជាពិសេស​មើលថែ​សុខភាព ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ដើម្បី​ប​ញ្ច្រៀ​ស​នូវ​រោគ​ភ័យ​នានា ។​
​ដោយ ប៊ុន រដ្ឋា

6 5 2 1