ខេត្តបន្ទាយមានជ័យៈ បុរស់ម្នាក់ទៅធ្វើចំការបានប្រមូលសំរាមគរដុតនៅលើគល់អំពិលតឹកប៉ះចំគ្រាប់មីុនមិនទាន់ផ្ទុះបានផ្ទុះស្លាប់ខ្លួននៅនិងកន្លែងកើតហេតុនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២២ខែកុម្ភះឆ្នាំ២០១៦នៅត្រង់ចំណុចចម្ការជនរងគ្រោះ ស្ថិតក្នុងភូមិ សាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោកវរះសេនីយ៍ត្រីសីុឌីអធិការនគបាលស្រុកមង្គលបូរីបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះមឿនវីប្រុស អាយុ៣៨ឆ្នាំរស់នៅក្នុងភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។លោកសីុឌីបានបញ្ជាក់ទៀតថាមុនពេលកើតហេតុជនរងគ្រោះបានទៅធ្វើចំការរបស់ខ្លួននៅចំណុចកើតហេតុលុះទៅដល់ចំការជនរងគ្រោះបានប្រមូលស្លឹកឈើយកមកដាក់គរលើគល់ដើមអំពិលទឹករួចយកភ្លើងមកដុតភ្លើងមិនទាន់ឆេះអស់ផងស្រាប់តែមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់១គ្រាប់សល់ពីសម័យសង្គ្រាមបានផ្ទុះឡើងបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមនៅនឹងកន្លែង។ក្រោយពីផ្ទុះហើយសមិត្ថកិច្ចមួយក្រុមបានចុះទៅដល់កន្លែងកើតហេតុរួចធ្វើការត្រួត្យពិនិត្យយ៉ាងយកចិត្តទុកដាក់ក៏ធ្វើការសន្និដ្ឋានថាគ្រាប់ដែលផ្ទុះនេះពិតជានៅសល់ពី សម័យសង្គ្រាមក្រោយពីពិនិត្យរួចរាល់ហើយសពត្រូវបានសមិត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រសារដើម្បីយកទៅធ្វបុណ្យនៅផ្ទះជនរងគ្រោះតាមប្រពៃណី៕ដោយ:ឃិន គន្ធា




































