ពលករ​ខ្មែរ​ម្នាក់​​ក្រោយ​ត្រឡប់​មកពី ប្រទេស​ថៃ​​បាន​ស្លាប់ និង បន្ទាប់ពី​ ​ចូលទៅ​សម្រាក​ព្យាបាល​ជម្ងឺ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត បាន​១​ថ្ងៃ​​

0

បាត់ដំបងៈ ​យុវជន​ជា​ពលករ​ខ្មែរ​ម្នា​ក់បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​បន្ទាប់ពី​វិលត្រឡប់​មកពី​ប្រទេស​ថៃ (​ខេត្ត​ច​ន្ទ័​បូរី​)​ទាំង​មាន​អាកា​រៈ​ជម្ងឺ​ធ្ងន់ធ្ងរ​គ្មាន​លទ្ធភាព​ព្យាបាល​ក្នុងប្រទេស ខាងលើ​ក៏​សម្រេចចិត្ត​វិល​មក​ស្រុកកំណើត​វិញ​។​យុវ​ពលករ​ដែល​ស្លាប់​នេះ គឺមាន​ឈ្មោះ សេក កក្កដា អាយុ​២៥ ឆ្នាំ ស្រុកកំណើត នៅ​ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្ត​បាត់ ដំបង​។​
​តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​អ្នកជិតខាង​ក្នុងភូមិ​ខ្នាចរមាស​បានអោយដឹង​ថា​៖ ជនរងគ្រោះ​ដែល​ស្លាប់​នេះ ដោយសារតែ​ជីវភាព​របស់គេ​ជួប​ការលំបាក​ខ្លាំងពេក​ទើប​គេ​សំរេចចិត្ត​ឆ្លងដែន ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ បានតែ​​រយៈពេល​ប្រហែល ៣-៤ ខែ​ប៉ុណ្ណោះ ដោយ​ទៅធ្វើជា​កម្មករ​រោងចក្រ​ផលិត ស្បៃ​ជ័រ ( ពណ៌​ខៀវ )​។​
​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​នៅ ក្នុងអំឡុង​១​សប្តាហ៍​មុននេះ យុវជន សេក កក្កដា បាន​មាន​ជម្ងឺ​នៅឯ​ស្រុក ថៃ ដោយ​អា​ការៈឈឺ​ហើម​ស្មា​មួយ​ចំ ហៀ​ង ហើយ​ក៏បាន​លេបថ្នាំ​ព្យាបាល ក៏បាន​ជា ធូរស្បើយ ដូច​ធម្មតា​វិញ​។​​ក្រោយពី​ជា​បាន​១​ថ្ងៃ​ក៏​ទៅធ្វើ​ការងារ​ទៀត​។​ការ​ទៅធ្វើ​ការ​ជាថ្មី​នេះ​ជាហេតុ បង្ក​ឲ្យ​ជំងឺ​លាប់​ឡើងវិញ … បណ្តាល ឲ្យ​ហើម ក៎ដៃ និង ជើង​។​
ដោយ​ឃើញ​សភាព​មិន​ស្រួល បង ប្អូន​ក៏​នាំ​យុវជន​រូបនេះ ឲ្យ​វិលត្រឡប់ មក​ស្រុក​ខ្មែរ​វិញ​ដើម្បី​នាំមក​ព្យាបាល នៅឯ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។ ក្រោ យ​ពី​ការ​សំរាក​ព្យាបាល​បាន​១​ថ្ងៃ​១ យប់​និង​ដោយ​ស្ថានភាព​អ្នក​ជម្ងឺ​ធ្ងន់ធ្ងរ​ទៅហើយនោះ​យុវជន​ពលករ​នោះ ក៏បាន​ស្លាប់ នៅវេលា​ម៉ោង​០៤​ទៀប ភ្លឺ កាលពី​ថ្ងៃទី​២២ កុ​ម្ភះ ឆ្នាំ​២០១៦ កន្លងទៅនេះ ។ ហើយ​នៅ​ថ្ងៃ​ដដែល នេះ​ក្រុមគ្រួសារ ក៏ បាន​ដឹក​សាកសព ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​ក្នុងភូមិ ឃុំ​ខាងលើ​…៕.photo_2016-02-24_07-08-33 photo_2016-02-24_07-08-38 - Copy photo_2016-02-24_07-08-42