​ឈើ​គ្រូ​ប៊ី​ជា​ឈ្មួញ​ដុះ​ស្លែរ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ទាំង​ទើសទាល់​ដោយសារ​មាន​បទបញ្ជា​

0

​កំពង់ធំៈ បទល្មើស​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ របស់​ឈ្មួញ​ដុះ​ស្លែរ​ម្នាក់ ត្រូវបាន​លោក ច​ន្ទ័ មន្នីនាទ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​បង្ក្រាប​ទាំង​ទើសទាល់ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក ឃិន វ​ណ្ណះ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ កាលពី​យប់​វេលា​ម៉ោង ១១.៣០​នាទី​ថ្ងៃទី ២៣ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦​។
​តាម​ប្រភពព័ត៌មាន ច្បាស់​ការណ៍ បាន​បញ្ជាក់ថា បទល្មើស​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ បានធ្វើ សកម្ម​ភាពជា​រៀងរាល់​យប់ ដោយ​គ្មាន​ការ​អើពើ និង​បង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​នោះទេ ជាហេតុ​ធ្វើ ឲ្យ​មានការ​សង្ស័យថា សមត្ថកិច្ច​មេព្រៃ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ មួយចំនួន​ប្រហែលជា​បានទទួល​សំណែន ពី​ឈ្មួញ​ឈ្មោះ​គ្រូ​ប៊ី និង​ឈ្មួញ​ឈើ​ឯទៀត ទើបបានជា​សកម្មភាព​ដឹកឈើ​ដោយ​ខុសច្បាប់ ចេញពី​ព្រៃ​ឡង់ នៅតែ​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់​បន្តិច​សោះឡើយ​។​
​លោក ច​ន្ទ័ មន្នីនាទ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឳ​វាទ ចុះ​ឃាត់​គោយន្ត​កន្ត្រៃ​ចំនួន ២​គ្រឿង ខណៈពេលដែល​កំពុងតែ​ដឹកជញ្ជូន នៅ​ចំនុច​ផ្លូវ​ចូលទៅ​ក្រុមហ៊ុន​CR CK ដែលជា ឈើ​ប្រភេទ​លេខ​២ កំពុងតែ​ធ្វើ​ដឹក​ទៅ​ទំ​លាក់ទុក​នៅ​ស្រុក​សណ្តាន់ តែ​ត្រូវបាន​អ្នកសារព័ត៌មាន​ជួបប្រទះ ទើប​រាយ​ការ​ឲ្យ​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​តែម្តង​។​
​ចំណែក​អ្នកបើកបរ ពុំ​ត្រូវបាន​ទំលាយ​អត្តសញ្ញាណ​នោះទេ ដោយសារ​លោក​បាន​អះអាងថា កា​ដឹកជញ្ជូន​ឈើ​នេះ លោក​គ្រាន់តែ​ស៊ី​ឈ្មួ​ល ដឹកឈើ​ចេញពី​ព្រៃ​ឡង់ ឲ្យ​បុគ្គល​ម្នាក់​ឈ្មោះ គ្រូ​ប៊ី ដែលជា​ឈ្មួញ​រស់នៅ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ចំណែក​ឈើ និង​គោយន្ត​កន្ត្រៃ​ត្រូវបាន​នាំយកទៅ​រក្សាទុក នៅ​សង្កាត់រដ្ឋបាល ព្រៃឈើ​សណ្តាន់ តាម​ការប៉ាន់ស្មាន​ចំនួន​ឈើ​មាន​៦​ម៉ែត្រគូប ។​
​ដោយ ប៊ុន រដ្ឋា

photo_2016-02-24_09-28-22 photo_2016-02-24_09-28-21 photo_2016-02-24_09-28-15 photo_2016-02-24_09-28-10