កំពង់ធំៈ ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិនថន នៃព្រះរាជាណាចក្រថៃ បានយាងតូត វិទ្យាល័យកំពង់ឈើទាល ដែលត្រូវបានប្តូរឈ្មោះ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ដែល ជាអំណោយសព្វព្រះហរទ័យរបស់ព្រះអង្គ មកលើព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសដែលព្រះអង្គម្ចាស់ក្សត្រិយ៍សម្ពោធអាគារសាខាកាកបាតក្រហមកម្ពុជា ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ ២០១៦ ។
ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ព្រះអង្គព្រះរាជទានវិទ្យាល័យកំពង់ឈើទាល ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានកសាងឡើងកាលពីឆ្នាំ២០០០ រហូតមកដល់ពេលនេះ ជាឆ្នាំទី ១៦ ដែលជាព្រះរាជអំណោយដ៍ថៃ្លថ្លា របស់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ បានព្រះរាជទានវិទ្យាល័យកំពង់ឈើទាល និងប្រកបដោយនិរន្តរភាពដល់ប្រជាជនកម្ពុជា ដើម្បីតបស្នងទឹកចិត្ត មេត្រីភាពដែលមានព្រះអង្គរ ហើយក៏ជាតំណាងនៃសម្ព័ន្ឋភាពដ៏ល្អប្រសើររវាងប្រជាជាតិទាំងពីរប្រទេស និងទំនាក់ទំនង នឹងជាចំណងមិត្តភាព ដ៏ជិតស្និតរវាងប្រទេសកម្ពុជា នឹងប្រទេសថៃ ទាំងការទូត នឹងវិស័យអប់រំ នឹងវិស័យសេដ្ឋកិច្ច ដោយទទួលបាន លទ្ធផលល្អ កាន់តែប្រសើរឡើង ដែលប្រជាពលរដ្ឋទាំងសងខាងចង់បាន លើវិស័យអប់រំដល់ប្រទេសកម្ពុជា។
លោកនាយកសាលាវិទ្យាស្ថានបច្ចេកទេសវិទ្យាកំពង់ឈើទាល បានឲ្យដឹងថា ទីនេះសាលារៀនកំរិមធ្យោមសិក្សាតែមួយគត់ ដែលបានបើក បង្រៀនផែ្នកចំណេះទូទៅ ចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ នឹងបណ្តុះបណ្តាលផែ្នកវិជ្ជាជីវៈលើ ៤ ជំនាញ គឺ ជំនាញអេឡិចត្រូនិច្ច នឹងជំនាញអគ្គិសនី នឹងក្សេត្រសាស្ត្រ នឹងជំនាញបសុកវប្បកម្ម ដែលបានសម្ពោធវិទ្យាល័យ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថៃ្ងព្រហស្បត៍ ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០០៥ រហូតមកដល់ពេលនេះ ត្រូវបានប្តូរឈ្មោះ វិទ្យាស្ថានបច្ចេកទេសវិទ្យាកំពង់ឈើទាល ដើម្បីឲ្យសមស្របតាមការរីកចម្រើន ក្នុងវិស័យបច្ចេកទេសជំនាញដល់សិស្ស ដែលមានការគាំទ្រយ៉ាងពេញទំហឹង ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យអប់រំ ។
ក្នុងឳកាសព្រះអង្គម្ចាស់ក្សត្រិយ៍ យាងទស្សនាកិច្ចជាផ្លូវការ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ព្រះអង្គបានសព្វព្រះទ័យយ៉ាងខ្លាំង ខណៈពេលដែលឃើញសិស្សានុសិស្ស ដែលកំពុងតែមមាញឹកនិងយក ចិត្តទុកដាក់ ចំពោះការងារបច្ចេកទេសផ្សេងៗ និងជាស្នារដៃដ៏ល្អក្នុងការខិតខំរៀនសូត្រ ។
បន្ទាប់ពីព្រះអង្គយាងតូតរោងបច្ចេកទេសមូលដ្ឋានរួចមក ក៏បានយាងតូតរោងសូឡា ដែលប្រើប្រាស់ថាម ពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ ដែលមានគីឡូវ៉ាតខ្ពស់ ក្នុងការប្រើប្រាស់គ្រប់គ្រាន់ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល រហូតដល់ម៉ោង ៥រសៀល ព្រះអង្គបានយាងទៅភ្នំពេញវិញ។
ដោយ ប៊ុន រដ្ឋា




































