កំពង់ធំ= មានហេតុការណ៍គួរអោយភ្ញាក់ផ្អើលមួយបណ្ដាលមកពីបុរស២នាក់បានចុះស្ដារអណ្ដូងដែលខ្លួនបានប្រើប្រាស់រាល់ថ្ងៃមានសភាពទឹកកករនិងមិនសូវចេញ ក៏បានចុះស្ដារនៅរសៀលម៉ោង៤ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៤ នៅចំនុចភូមិថ្នល់បែកឃុំត្រពាំងឬស្សី ស្រុក
កំពង់ស្វាយ ខេត្តកំពង់ធំ ។
បើតាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះក្រោយពីចុះទៅក្នុងអណ្ដូង១សន្ទុះក្រោយមកស្រាប់តែទន់ដៃទន់ជើង ស្រែកថាជួយផង ស្រាប់តែអ្នកចុះទៅជួយដល់ក្រោមក៏មានសភាពទន់ដៃទន់ជើងថប់ដង្ហើមដូចគ្នា អ្នកស្លាប់មានឈ្មោះ សុខ ធន ភេទប្រុស អាយុ៥៤ឆ្នាំ និងអ្នកចុះទៅជួយឈ្មោះសាន គឹមសេង ភេទប្រុស អាយុ២៣ឆ្នាំ ទាំង២នាក់រស់នៅ ភូមិឃុំខាងលើ ក្រោយពីពលរដ្នបានស្រង់រួចបញ្ចូនទៅពេទ្យនោះគឺជនរងគ្រោះទាំង២ មានអាការះធ្ងន់ធ្ងរដង្ហើមចុងក្រោយពេទ្យពុំអាចជួយសង្គ្រោះបានឡើយ ។
ក្រោយពីបញ្ចូនសាកសពមកវិញត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិក្រុមគ្រួសាររៀបចំដំកល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕ប៊ុន រិទ្ធី








































