មេក្លោង​ចាប់ជំរិត​ទារប្រាក់ ពី​ថៅកែ​រកស៊ី​ទិញ​-​លក់​ដី និង​បក្ខ​២​នាក់ ត្រូវ​សមត្ថកិច្ច​តាម​បង្ក្រាប ដល់​ច្រក​អូរ​ស្មាច់​

0

 

(​ភ្នំពេញ​)៖ មេក្លោង​ចាប់ជំរិត​ទារប្រាក់ ពី​ថៅកែ​រកស៊ី​ទិញ​-​លក់​ដី នៅ​ភ្នំពេញ និង​បក្ខពួក ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​នគរបាល​អន្តោប្រវេសន៍ ច្រក​អូរ​ស្មាច់​ជាប់​ព្រំដែន​ប្រទេស​ថៃ បាន​បើក​ប្រតិបត្តិការ បង្ក្រាប​បានជា​បន្តបន្ទាប់ ហើយ​យកមក​បង្ហាញមុខ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ មុន​ប​ញ្ជួ​ន​ខ្លួន​ទៅកាន់​តុលាការ​។​photo_2016-02-25_10-46-01

​លោក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ករណី​ចាប់ជំរិត​នេះ​បាន​កើតឡើង តាំងពី​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​មកម្ល៉េះ ស្ថិតនៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដែលមាន ជនរងគ្រោះ​ឈ្មោះ ជា ណារិន អាយុ​៥៧​ឆ្នាំ មុខរបរ​អ្នករកស៊ី​ទិញ​-​លក់​ដី​។​ដោយឡែក​ជនសង្ស័យ​ទាំង​២​នាក់ ដែល​ត្រូវបាន​កម្លាំង​របស់លោក​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ក្រោម​ការ​ម្រ​ប​សម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង បង្ក្រាបបាន​នោះ រួមមាន​ទី​១​ឈ្មោះ នូ ចាន់​លី ហៅ​ទូច អាយុ​២៨​ឆ្នាំ ជា​មេក្លោង លើ​ការរៀបចំ​គំរោងការ​ផ្តល់​រថយន្ត និង​សម្រាប់ធ្វើ​សកម្មភាព និង​ទី​២​ឈ្មោះ សូរ ចំរើន អាយុ​៣២​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី​២១ ខែកុម្ភ​: ឆ្នាំ​២០១៦ ស្ថិតនៅ​ច្រកទ្វារ​អូរ​ស្មាច់ ដោយ​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក​K59 និង​រថយន្ត Camry ពណ៍​ស្លែ សេរី​ឆ្នាំ​៩៣​មួយគ្រឿង ដែល​ជិះ​ធ្វើ​សកម្មភាព​។​លោក ប៊ុន សត្យា បាន​បញ្ជាក់ថា នៅវេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​២​នាក់​បាន​ទាក់ទង ទៅ​ជនរងគ្រោះ ដោយ​ណាត់​ជួបគ្នា​ធ្វើជា​រក​ទិញ​ដី ចំណុចកើតហេតុ ស្រាប់តែ​ពេលនោះ ជនសង្ស័យ​ទាំង​២​នាក់ បាន​ដក​កាំភ្លើង​ភ្ជង់ ហើយ​អូស​ចូល​រថយន្ត ដោយ​ប្រាប់​ជនរងគ្រោះ​ប្រគល់​លុយ​៦០០០​ដុល្លារ​។​ដោយ​ខ្លាច​ជនសង្ស័យ​ទាំង​២​នាក់ បាញ់សម្លាប់​ចោល​នោះ ស្ត្រី​រងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​កូនស្រី ឲ្យ​យកលុយ​ចំនួន​៦០០០​ដុល្លារ មក​ប្រគល់ជូន​ពួកវា ហើយ​ក្រោយ​បាន​លុយ ជនសង្ស័យ​ក៏​គេចខ្លួន រហូត​ត្រូវបាន​បង្ក្រាប​តែម្តង​៕​កំសាន្ដ​photo_2016-02-25_10-45-57 photo_2016-02-25_10-45-54